For Android device For iOS device

មីនា

ពិភព Apple – Apple Worldស្វែងយល់ពី Home Sharing របស់ iTunes

​កម្មវិធី iTunes គឺជា​កម្មវិធី​មួយ​បង្កើត​ឡើងដោយ​ក្រុមហ៊ុន Apple​សម្រាប់​រៀបចំ និង កម្សាន្ត​ជាមួយនឹង​ការស្ដាប់បទ​ចម្រៀង​មើល​វីឌីអូ និង​ក៏​ជាអ្នកដើរ​តួនាទី​សម្រាប់ backup និង restore រាល់ iOS devices ​ផងដែរ ។ លើសពីនេះ​តាមរយៈ iTunes គេ​ក៏​អាចថត​ចម្លង និងទិញ បទ​ចម្រៀង វីឌីអូ សៀវភៅ និង កម្មវិធី​ផ្សេងៗ​ទៀតពី internet ឬ​ក៏​យើងអាចចាត់ទុកបានថា iTunes គឺជា online store ​សម្រាប់​អ្នក​ក្នុង​ការ​ចង់បានអ្វីៗ​របស់​លោកអ្នក ។

iTunes ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ទាំងអ្នក​ប្រើ​ប្រាស់ Mac OS និង Windows OS ប៉ុន្តែ​ខ្ញុំ​នឹងមិននិយាយអំពី​លក្ខណៈ​ពិសេស​ដ៏​សម្បូរ​បែប​ទាំងអស់​របស់វានោះទេ អ្វី​ដែល​ខ្ញុំ​ត្រូវនិយាយ​នៅពេល​នេះគឺ Home Sharing ។

តើ Home Sharing គឺជាអ្វី?

Home Sharing គឺជា​លក្ខណៈ​ពិសេស​មួយរបស់ iTunes ដែល​យើងអាច​ប្រើ​វា​សម្រាប់​ការចែក​រំលែក នូវ​បទ​ចម្រៀង វីឌីអូ​ទៅកាន់​កុំព្យូទ័រ និង iOS devices ព្រមទាំង Apple TV ជំនាន់​ទី២ ដែល​ប្រើ​ប្រាស់ WiFi លទ្ធភាព​ដែល​គេអាចចែករំលែងបទ​ចម្រៀង និង វីឌីអូ​តាមរយៈ Home Sharing គឺបាន​រហូត​ដល់ ៥នាក់ ។

វិធីធ្វើ Home Sharing

1. ​ជាដំបូង​លោកអ្នក​ត្រូវ​បង្កើត​គណនី​ក្នុង iTunes store ជាមុនសិន មុននឹងអាចធ្វើ​ការងារ​នេះបាន (សូមអានអំពីរបៀបនៃការ​បង្កើត​គណនីរបស់ iTunes Store ឬ App Store ដែល​មាន​ក្នុង​ច្បាប់ ទី៣០នេះ​ផងដែរ) ។

2. ​កុំព្យូទ័រ​ដែល​លោកអ្នក​ចង់ធ្វើ Home Sharing ត្រូវតែ Authorize ដោយគណនីរបស់ iTunes Store ជាមុនដោយការចូល​ទៅកាន់ menu Store របស់ iTunes រួច​ជ្រើសរើស​ពាក្យ Authorize this Computer សូមមើលរូប​ខាងក្រោម​

​លោកអ្នក​នឹង​តម្រូវ​ឲ្យ​វាយ​បញ្ចូល​នូវ email address និង password ​ដែល​ជាគណនីរបស់ App Store iTunes Store ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម រួចចុចប៊ូតុង Authorize

​បន្ទាប់មក​លោកអ្នក​នឹងបានឃើញសារ​បង្ហាញ​ថា គណនីរបស់​លោកអ្នក​បាន​ប្រើ​សម្រាប់ Authorize ​ទៅលើ​កុំព្យូទ័រ​បានប៉ុន្មានគ្រឿង រូប​ខាងក្រោម​នេះ​បញ្ជាក់​ថា​ខ្ញុំ​បាន​ប្រើ​ប្រាស់​គណនី​ខាងលើ Authorize ជាមួយ​កុំព្យូទ័រ​ចំនួន២គ្រឿង ដែល​ក្នុង​នោះ​ខ្ញុំ​បានធ្វើវាជាមួយ PC និង MacBook Pro របស់​ខ្ញុំ​

3. ក្រោយពី​កុំព្យូទ័រ​បាន Authorized គឺពេលនេះយើងអាចធ្វើ Home Sharing ដោយការចូល​ទៅកាន់ menu Advanced របស់ iTunes រួចចុចលើពាក្យ Turn on Home Sharing សូមមើលរូប​ខាងក្រោម​

​លោកអ្នក​នឹង​តម្រូវ​ឲ្យ​វាយ​បញ្ចូល​នូវ email address និង password ​ដែល​ជាគណនីរបស់ App Store iTunes Store (ត្រូវតែ​បញ្ចូល​គណនីដូច​គ្នា​នឹង គណនី​ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់​សម្រាប់ authorized ​ខាងលើ​) ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម រួចចុចប៊ូតុង​ Create Home Share រួចចុច Done

ឥឡូវនេះបាន​បង្កើត Home Sharing ក្នុង​ការចែក​រំលែក​នូវ​បទ​ចម្រៀង ក៏​ដូចជា វីឌីអូ ពី libraries នៃ iTunes របស់​កុំព្យូទ័រ​លោកអ្នក​ទៅកាន់​កុំព្យូទ័រ​ផ្សេងៗ​ទៀត ឬ ក៏​ទៅកាន់ iPhone, iPad, iPod Touch ឬ​ក៏​ទៅកាន់ Apple TV ជំនាន់​ទី២ ក្នុង​ក្រុមគ្រួសារ ឬ​ក្នុង​ផ្ទះរបស់​លោកអ្នក​បានដោយរីករាយ

តើធ្វើដូចម្ដេចទើបអាច​ប្រើ​ប្រាស់​ការចែក​រំលែក​ទាំងនេះនៅ​ក្នុង iOS devices របស់​លោកអ្នក​?

​ជាដំបូង​លោកអ្នក​ត្រូវចូល​ក្នុង Settings នៃ iOS devices រួចចុច​នៅលើ​ពាក្យ iPod សូមមើលរូប​ខាងក្រោម​

នៅ​ក្នុង​ផ្នែក Home Sharing សូម​បញ្ចូល​គណនីរបស់ App Store iTunes Store ​ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់ ក្នុង​ការ​បង្កើត Home Sharing ​នៅលើ​កុំព្យូទ័រ សូមមើលរូប​ខាងក្រោម​

បន្តពីនេះ​លោកអ្នក​អាចចាកចេញពី Settings ​ទៅកាន់ home screen ធម្មតាវិញ រួចបើក​កម្មវិធី iPod រួចចុច​ទៅលើ​ More​លោកអ្នក​នឹងបានឃើញដូច​រូបភាព​ខាងក្រោម​

យើងនឹងបានឃើញពាក្យ Shared ​បញ្ជាក់​ថា iDevice របស់​លោកអ្នក​បានទទួលការចែក​រំលែក​ពី iTunes ​កុំព្យូទ័រ​ដែល​ស្ថិត​ក្នុង​Local network ជាមួយ​គ្នា ។

សូមចុច Shared ដើម្បី​ទទួលយក​នូវ library ​ដែល​បាន share សូមមើលរូប​ខាងក្រោម​

ក្រោយពីចុចលើ Library ​ដែល​បាន Shared យើងនឹងបានឃើញ Play List ​ដែល​អាច​ឲ្យ​លោកអ្នក​ចុច​ទៅលើ​វា ដើម្បី​ស្ដាប់ ឬ​មើល​នូវ​វីឌីអូ​ដែល​ទទួលបានពីការsharing នេះ

 

​បញ្ជាក់​

- ​ក្នុង​ខណៈពេល​ដែល​លោកអ្នក​កំពុង Share ទៅកាន់​អ្នក​ដទៃ ហើយគេ​កំពុង​តែ​ប្រើ​ប្រាស់ library របស់អ្នក ប៉ុន្តែ​លោកអ្នក​ត្រូវការបិទ​កម្មវិធី iTunes លោកអ្នក​នឹងទទួលបានសារដូច​រូបភាព​ខាងក្រោម​

 

-​បើសិនជា​លោកអ្នក​ចង់​បញ្ឈប់​ការធ្វើ Home Sharing នេះ​លោកអ្នក​អាច Deauthorize ​កុំព្យូទ័រ​ដែល​កំពុង​ធ្វើHome Sharing ឬ​ក៏​អាច​បញ្ចប់​តាមរយៈ​ការធ្វើ Turn Off Home Sharing បាន​ផងដែរ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៣០​សម្រាប់​ខែកញ្ញា ឆ្នាំ​២០១១

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា