For Android device For iOS device

មីនា

ត្រួត​ពិនិត្យ​ល្បឿន និង ការ​ប្រើ​ប្រាស់ Internet ជាមួយ NetWorx-Free

​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្Interne ​ដែល​មាន​លក្ខណៈ​កំណត់​ទំហំ​ប្រើ​ប្រាស់​ ប្រាកដជាចង់ដឹងហើយថាតើការ​ប្រើ​ប្រាស់​របស់​លោកអ្នក​អស់​ទំហំ​ប៉ុន្មាននិង ​ប្រើ​ប្រាស់​នៅពេល​ណាខ្ល

ឥឡូវនេះយើងសូមលើកយក​នូវ​កម្មវិធី​ NetWorx-Free ​ដែល​មាន​តួនាទី​បង្ហាញ​នូវ​ទំហំ​ Megabyte ​ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់​អស់ ​ដែល​មាន​ដូចជា​ ថ្ងែខែ និង​ម៉ោង​ដែល​លោកអ្នក​ភ្ជាប់​ ម្យ៉ាង​ទៀត​លោកអ្នក​អាចត្រួត​ពិនិត្យ​តាមរយៈ​ Graphic បាន​យ៉ាង​មានប្រ​សិទ្ធ​ិ​ភាព​ទៀតផង​

​លក្ខណៈ​ពិសេស​

- អាចលុប​នូវ​ទំហំ​ដែល​លោកអ្នក​ប្រើ​ប្រាស់​បាន និង ចាប់ផ្តើមគិតសារជាថ្មី

- ធ្វើ​របាយការណ៍ និង ទាញយក​របាយការណ៍​ចូល​ក្នុង Excel MS Word និង HTML

- ​អនុញ្ញាត​ិ​ឲ្យ​លោកអ្នក​បិទ​នូវ​ការត្រូត​ពិនិត្យ upload និង Download

- អាច​ដំណើរ​ការណ៍​ជាមួយនឹង connection Dial-up ISDN Cable modems ADSL និង Ethernet Cards 

- រួមបញ្ចូលរួម​ទាំង​ព័ត៌មាន​ទាក់ទងទៅនឹង Network និង tool សម្រាប់ test នូវ Internet connection របស់​លោកអ្នក​

- ​ព័ត៌មាន​អំពី Dial-up session រាល់ session ទាំងអស់​

- អាច​ដំណើរ​ការ​ណជាមួយ Windows 2000/XP/2003/Vista/Server 2008/7

របៀប​ប្រើ​

- ចូល​ក្នុង CD ទស្សនាវដ្ដី  ”អាន” ច្បាប់​ទី 29 ដើម្បី​ដំឡើង​នូវ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា NetWorx

- ​បន្ទាប់ពី​លោកអ្នក​ដំឡើង​កម្មវិធី​នេះរួចរាល់ហើយ​លោកអ្នក​ត្រូវ Start => ជ្រើសរើស​យកពាក្យថា NetWorx លោកអ្នក​នឹងឃើញ​នូវ​ផ្ទាំង​រូបដូច​ខាងក្រោម​

- ​នៅលើ​ផ្ទាំង​រូប​ខាងលើ​លោកអ្នក​អាច​ជ្រើសរើស​នូវ Option ណាមួយ​មក​ប្រើ​ប្រាស់​គឺស្រប​ទៅតាម​ការចង់បាន​របស់អ្នក ដូចជា​ប្រសិនបើ​អ្នកចង់មើល Graphic លោកអ្នក​អាច​ជ្រើសរើស​យក “Show Graph”  នៅ​ក្នុង​ចំណុច​នេះ​លោកអ្នក​អាចឃើញ​នូវ Graph ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​

- ​ក្នុង​ករណី​ដែល​លោកអ្នក​ចង់ដឹង​នូវ Magabyte ដែល​លោកអ្នក​ប្រើ​ប្រាស់​អស់ប៉ុន្មាន​លោកអ្នក​អាចចូល​ក្នុង “Usage Statistic”

- ​លោកអ្នក​អាចមើលជា​លក្ខណៈ​ពិស្តារ​ទៅតាម​ថ្ងៃ​ខែ និង ម៉ោង ដោយចូល​ក្នុង “Usage Statistic => Hourly Rates”

 

- ​លោកអ្នក​អាចសាកល្បង​ជាមួយនឹង​Option ជា​ច្រើន​ទៀតបាន​ដែល​ប្រកបដោយភាព​ងាយស្រួល​បំផុត​

*** រៀបរៀងអត្ថបទដោយ ៖ លោក ជឿត ណន

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៩​សម្រាប់​ខែសីហា ឆ្នាំ​២០១១

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា