For Android device For iOS device
២៨
កុម្ភៈ

​បង្កើត​ឯកសារជា​សំឡេង​ចេញពីអត្ថបទ​របស់អ្នក​

វាពិតជាអស្ចារ្យ​នូវ​លក្ខណៈ​ពិសេស​ដែល​មាន​ជាមួយនឹង Mac OS X ដែល​អនុញ្ញាត​ិ​ឲ្យ​លោកអ្នក អាចកាត់យកមួយ​ផ្នែក ឬ ទាំងស្រុង​នូវ​អត្ថបទជាអក្សរ រួចបំប្លែងវាជា file សំឡេង​ដែល​លោកអ្នក​អាចចាក់ស្តាប់ តាមរយៈ​កម្មវិធី iTunes ឬ កម្មវិធី​ផ្សេងៗ​ទៀត​ប្រភេទ sound player ជាហេតុ​ឲ្យ​លោកអ្នក​អាច ថត​ចម្លង​វា​ទៅកាន់​ឧបករណ៍​ផ្សេងៗ​ទៀតបានដោយងាយ ជា​ពិសេស​ដូចជា iPhone, iPad, iPod Touch ឬ ក៏​ចាក់ស្តាប់​នូវ​អត្ថបទនោះនៅ​ក្នុង កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ OS ផ្សេងៗ​ទៀតក្រៅពី Mac OS ដូចជា Windows Linux Android ។ ល ។

ប៉ុន្តែ​ជាធម្មតា​លក្ខណៈ​ពិសេស​នេះ នៅ​ក្នុង Mac OS X Snow Leopard វា​មិនបាន​បង្ហាញ​ឲ្យ​លោកអ្នក​បានឃើញ នោះទេ ដែល​តម្រូវ​ឲ្យ​លោកអ្នក​ធ្វើការ​បើក ឬ បង្កើត service នេះដោយខ្លួនឯង ដែល​ចំណុច​នេះ​វានឹង​បើក ឬ មានដោយស្វ័យ​ប្រវត្តិ​នៅ​ក្នុង Mac OS X Lion (ជំនាន់ 10.7) ដែល​នឹងចេញ​ក្នុង​ពេលដ៏ខ្លី​បំផុត​ខាងមុខនេះ ឬ អាចថាវាបានចេញរួចហើយ​ក៏​ថាបាន​ក្នុង​ខណៈពេល ដែល​លោកអ្នក​កំពុង​អានអត្ថបទនេះ ។

​ខ្ញុំ​នឹង​បង្ហាញ​លោកអ្នក​ពីរបៀបនៃការ​បង្កើត service ឬ អត្ថប្រយោជន៍​នេះរបស់ Mac OS X វានឹង​មិនសាំញាំពេកនោះទេ ហើយ​លោកអ្នក​នឹង​ប្រើ​ប្រាស់​វាជារៀង​រហូត​ក្រោយពី service នេះបាន​បង្កើត វានឹង​មិនចាំបាច់ត្រូវធ្វើវាម្តងទៀតឡើយ ហើយ​លោកអ្នក​នឹងទាញបាន​នូវ​អត្ថប្រយោជន៍នេះ ក្នុង​ការទទួលបាន​នូវ​អត្ថបទ​សំឡេង ចេញពីសៀវភៅ​ដែល​មាន​ច្រើន​ទំព័របាន​ផងដែរ ។

ជំហានទី១៖

​លោកអ្នក​ត្រូវបើក​កម្មវិធី Automator ដែល​មាននៅ​ក្នុង Applications folder សូមមើលរូប S01

ពាក្យគន្លឹះ

Automator គឺជា tool ដែល​មានជាមួយ Mac OS X ។ វា​ប្រើ​សម្រាប់​ជំនួយដល់ user ដែល​ប្រើ​ប្រាស់ Mac ហើយមិនចេះ applescript ក្នុង​ការ​បង្កើត​សកម្មភាព អ្វីមួយ​ដែល​ត្រូវធ្វើដោយស្វ័យ​ប្រវត្តិ​សម្រាប់​កម្មវិធី​ណាមួយ​ដូចជា អ្នកអាច​បង្កើត​ការពង្រីក ឬ បង្រួម​ទំហំ​រូបភាព​តាម​ទំហំ​ណាមួយ​សម្រាប់​ធ្វើ slideshow ជា​ពិសេស​នៅពេល​នេះអ្នកបាន ឃើញការ​កំណត់​ទុកជាមុន​ក្នុង automator សម្រាប់​ការ​បំប្លែង​អត្ថបទ​ដែល​បាន selected ឲ្យ​ទៅជា file សំឡេង​វាអាចធ្វើបាន​ច្រើន​ជាងនេះតាមអ្វី​ដែល​យើងចង់បាន ៕

​បន្ទាប់ពី Automator ដំណើរ​ការ​លោកអ្នក​នឹងបានឃើញដូចរូប S2

សូមចុច​ទៅលើ​ប៊ូតុង Open an Existing Workflow…

​បន្ទាប់ពី​នេះសូមចូល​ទៅកាន់ folder និង ជ្រើសរើស service មួយមាន​ឈ្មោះ​ថា Add to iTunes as a Spoken Track.workflow ដូចរូប S03

ក្រោយពីចុច Open លោកអ្នក​នឹងបានដូចរូប S04

 

ជំហ៊ានទី២៖

ការ​បង្កើត automator workflow មុននឹង​លោកអ្នក​បង្កើត​ការងារ​នេះអ្នកត្រូវដឹង ពីគោល​បំណង​របស់យើងជាមុន​សិនថាតើយើងត្រូវធ្វើអ្វី​ខ្លះ​? ពេលនោះយើងនឹងអាច​កំណត់​ដំណាក់​កាលវាបានហើយ​លោកអ្នក​នឹងដឹងថា ទិសដៅ​ការងារ​របស់នឹងចេញពីទីណា?

បើយើងមើល​ទៅលើ​រូប S04 ដែល​ជា service  ដើមរបស់ Mac OS X ក្នុង​ការបំប្លែងអត្ថបទទៅជា file សំឡេង យើងឃើញថាសកម្មភាពទី១ គឺនឹងចាប់យកអត្ថបទ​ដែល​បាន​ជ្រើសរើស (selected) ពី​ក្នុង​កម្មវិធី​ណា​ក៏​ដោយ រួច​បញ្ចូន អត្ថបទនោះ​ទៅកាន់ “Text to Audio File” ដែល​ជាសកម្មភាពទី២ សកម្មភាពនេះ​វានឹង​កំណត់​ឈ្មោះ file សំឡេង​ដែល​ត្រូវ​បង្កើត​ហើយ​រក្សាទុក​ក្នុង Music folder ។ ធាតុពិតគឺអ្នកអាចផ្លាស់ប្តូរទីតាំង និង ប្រភេទ​សំឡេង​បាន​ផងដែរ ចំណែក​ឈ្មោះ file វានឹង save ទៅតាម​ការ​កំណត់​របស់អ្នក (ក្នុង​រូបគឺ Text to Speech គឺជា​ឈ្មោះ file ដែល​ត្រូវ save) ប៉ុន្តែ​យើងនឹងពិភាក្សាវាតាមក្រោយ​សម្រាប់​លទ្ធភាព​អាច​ឲ្យ​យើងផ្លាស់ប្តូរ​ឈ្មោះ file នេះស្រេចចិត្ត ។

សកម្មភាពលេខ៣គឺជាការ​បញ្ចូន file សំឡេង​នេះ​ទៅកាន់​កម្មវិធី iTunes រួច iTunes នឹង​បញ្ចូល​វា​ទៅកាន់ Playlist ។

ប៉ុន្តែ​យើងនឹងកែរប្រែ service នេះឡើងវិញដោយខ្លួនឯង ដើម្បី​អាច​ឲ្យ​យើងដាក់​ឈ្មោះ file សំឡេង​ដែល​ត្រូវ save  តាមចិត្តចង់ ។

​ដំណាក់​កាលនេះ​លោកអ្នក​ត្រូវ​បន្ថែម action មួយចំនូន​ទៅកាន់ workflow ខាងលើ (ប្រហែលជា​តម្រូវ​ឲ្យ​លោក​អ្នកត្រួវចុច​ទៅលើ Show Library icon ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​ប៉ែកខាង​ឆ្វេង​សូមមើលរូប S04 ខាងលើ) ពេលនោះ​លោកអ្នក​នឹងបានឃើញដូចរូប S05 ដែល​បង្ហាញ​នូវ list នៃ actions ដែល​អាច​ប្រើ​សម្រាប់​បង្កើត workflow ក្នុង automator ។

ឥឡូវនេះ​លោកអ្នក​ត្រូវ​ជ្រើសរើស Set Value of Variable action ដោយ​ស្វែងរក​មើលពាក្យនេះពី list actions ស្ថិតនៅ​ផ្នែក​ខាង​ឆ្វេង​សូមមើលរូប S06

រួចចាប់អូសវា​ទៅកាន់​ផ្នែក​ខាង​ស្ដាំ​ដោយដាក់ពីលើ Text to Audio File action សូមមើលរូប S07

 

Set Value of Variable គឺជាសកម្មភាពមួយនៃការ​បង្កើត​អថេរនិងការ​ផ្ដល់​ទិន្នន័យ​ទៅ​ឲ្យ​អថេរនោះ យើង​បង្កើត​វាខណៈនេះគឺ​សម្រាប់​ផ្ទុក​នូវ​អត្ថបទ​ដែល​បាន​ជ្រើសរើស ដើម្បី​អានជា​សំឡេង ។ ដូច្នេះ​វានឹង​តម្រូវ​ឲ្យ​យើង​ធ្វើការ​បង្កើត​អថេរ ដោយ​គ្រាន់តែ​ចុច​ទៅលើ​ពាក្យ New variable… រួចដាក់​ឈ្មោះ​អថេរ​ដែល​នឹង​បង្កើត ក្នុង​ឧទាហរណ៍​នេះដាក់​ឈ្មោះ​ថា “Choose the text” សូមមើលរូប S08

រួចចុច done នឹងបានដូចរូប S09

បន្តពីនេះ​ជ្រើសរើស Ask for text action ពី​ក្នុង list របស់ action ដែល​ស្ថិតនៅ​ផ្នែក​ខាង​ឆ្វេង សូមមើលរូប S10

រួចអូសវាទៅដាក់​ផ្នែក​ខាង​ស្ដាំ​ក្រោម Set Value of Variable សូមមើលរូប S11

 

នៅ​ក្នុង​ប្រអប់ Question សូម​បញ្ចូល​ពាក្យ “ដាក់​ឈ្មោះ file” ព្រមទាំង​ធីក​ក្នុង​ប្រអប់ Require an answer ។ នេះគឺជាសកម្មភាព​ដែល​នឹងសួរ​តម្រូវ​ឲ្យ​យើងត្រូវដាក់​ឈ្មោះ file សំឡេង​ដែល​ត្រូវ save ជាចាំបាច់ ។ ចុច mouse ខាង​ស្ដាំ​លើពាក្យ Ask for Text រួចជ្រើសយកពាក្យ Ignore Input មើលរូប S12 ។  

បន្តពីនេះ​បង្កើត Set Value of Variable ម្តងទៀត ដោយដាក់នៅពីក្រោម Ask for Text មើលរូប S13 ។ វាជាការ​បង្កើត​ឡើង​សម្រាប់​ផ្ទុក​នូវ​ឈ្មោះ file ដែល user បាន​បញ្ចូល ។ ដូច្នេះយើងត្រូវចុចលើ New variable… ដូច​គ្នា​នឹងអ្នក​ធ្លាប់​បានធ្វើ​ខាងលើ រួចដាក់​ឈ្មោះ​ថា “Name” ដូចរូប S13 ។

ឥឡូវនេះគឺជាពេល​ដែល​លោកអ្នក​ត្រូវ​បង្កើត Get Value of Variable action ដើម្បី​ទាញយក​អត្ថបទ​ដែល​បាន​រក្សាទុក​ក្នុង​អថេរ Choose the text ដែល​អ្នកបាន​បង្កើត​ខាងលើ សូមមើលរូប S14 រួចជ្រើសយកពាក្យ Choose the text និងចុច mouse ស្ដាំ​លើពាក្យ Get Value of Variable បន្ទាប់ចុចយកពាក្យ Ignore Input ។

នៅ​ក្នុង​ប្រអប់ Save As របស់ Text to Audio File ត្រូវវាយពាក្យ Name សូមមើលរូប S15 ដែល​ជា​ឈ្មោះ​អថេរបាន​បង្កើត​ខាងលើ នេះ​បញ្ជាក់​ថា file សំឡេង​នឹងត្រូវ save ដូច​គ្នា​នឹង​ឈ្មោះ​ដែល user បានដាក់ ។

អស្ចារ្យ​លោកអ្នក​បាន​បង្កើត service នេះចប់សព្វគ្រប់ហើយ ប៉ុន្តែ ដើម្បី​រក្សាទុក service នេះ​ក្នុង Mac OS X លោកអ្នក​ត្រួវតែ Save As វាជាមួយ​ឈ្មោះ​ដូចរូប S16

ឥឡូវនេះ​លោកអ្នក​អាចសាកល្បង service ដែល​ទើបបាន​បង្កើត​នេះ វា​ដំណើរ​ការ ឬ ក៏​អត់ដោយគ្រាន់ តែបើក​នូវ​អត្ថបទ​ណាមួយ ឬ ក៏ website ណាមួយ​បន្ទាប់មក select លើ​ផ្នែក​នៃអត្ថបទនោះ រួចចុច mouse ស្ដាំ លោកអ្នក​នឹងបានឃើញពាក្យថា ANT Spoken Track សូមមើលរូប S17 ។

រួចចុចលើ ANT Spoken Track អ្នកនឹងបានឃើញ​នូវ​ប្រអប់​សំណួរ​សូម​បញ្ចូល​ឈ្មោះ file ដែល​ត្រូវ Save ជា file សំឡេង​ក្នុង ឧទាហរណ៍នេះគឺ​ខ្ញុំ​ដាក់​ឈ្មោះ​ថា “mytextsound” ដូចរូប S18 ។

​កម្មវិធី iTunes នឹងបើកឡើង ដើម្បី​អាច​ឲ្យ​លោកអ្នក​ចាក់ស្តាប់​នូវ file សំឡេង​ដែល save ការអានចេញពីអត្ថបទ​ដែល​បាន​ជ្រើសរើស​សូមមើលរូប S19 ។

អ្នកអាច copy វាចេញពី folder Music ដូច​បង្ហាញ​ក្នុង​រូប S20 ទៅកាន់​ឧបករណ៍​ផ្សេងៗ ឬ ក៏​បំប្លែងទៅជា​ទម្រង់ MP3 ឬ​ផ្សេងទៀត​តាមចិត្តចង់ ។ ពិតជាអស្ចារ្យ Mac OS X លោកអ្នក​ងាយ​បំផុត​ក្នុង​ការបំប្លែងអត្ថបទទាំងស្រុង ទៅជា សំឡេង​ដែល​អាចចាក់ផ្សាយគ្រប់ទីកន្លែង ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៩​សម្រាប់​ខែសីហា ឆ្នាំ​២០១១

*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា