For Android device For iOS device
២១
កុម្ភៈ

តើវ៉ិបសាយនោះ Host ដោយ​ក្រុមហ៊ុន​?

អ្នកប្រហែលជា​ធ្លាប់​មានចម្ងល់ហើយ​នៅពេល​ដែល​អ្នកចូល​ទៅកាន់​គេហទំព័រមួយចំនួនគឺមិន​ដែល​ចេញ message ថា Internal Server error ឬ​ការ error ផ្សេងៗ​ទៀត​ដែល​ទាក់ទងទៅនឹង Server នោះអ្នកតែងតែចង់ដឹងថា”តើគេហទំព័រនោះ host ដោយ​ក្រុមហ៊ុន​ណាបានជាមិន​ដែល​មាន​បញ្ហា​ខាង Server សោះ ?“ ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ក្រុមហ៊ុន​សម្រាប់ hosting គេហទំព័រនោះអ្នកនឹងអាចដឹងពី​ក្រុមហ៊ុន​ល្បីៗ​មួយចំនួន​ក្នុង​ការ hosting គេហទំព័រ​នៅលើ​ពិភពលោក ។
​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នកពីការមើល​ក្រុមហ៊ុន​ដែល host គេហទំព័រ​ណាមួយ​តាមរយៈ​គេហទំព័រ www.whoishostingthis.com ។
ដំបូងអ្នកត្រូវចូល​ទៅកាន់​វ៉ិបសាយ www.whoishostingthis.com ជាមុនសិន

​បន្ទាប់មក​អ្នក​គ្រាន់តែ​បញ្ចូល​អាសយដ្ឋានរបស់គេហទំព័រ​ណាមួយ​ដែល​អ្នកចង់ដឹងពី​ក្រុមហ៊ុន​ដែល​បាន host គេហទំព័រនោះ រួចហើយចុច Search

ដូចនេះអ្នកនឹងបានឃើញ​នូវ​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន host គេហទំព័រ​ដែល​អ្នកបាន​បញ្ចូល​ក្នុង​ប្រអប់ Search មិនត្រឹមតែប៉ុណ្ណោះអ្នកនឹងអាចដឹង​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត​ដូចជា​ដឹងពី IP Address របស់គេហទំព័រ និងអាចចូល​ទៅកាន់​ក្រុមហ៊ុន​ដែល host គេហទំព័រនោះបាន​ទៀតផង​ដោយ​គ្រាន់តែ​ចុចលើ Visit APPLE COMPUTER now ដើម្បី​ចូល​ទៅកាន់​គេហទំព័រ Apple Computer 

​ប្រសិនបើ​អ្នកចង់មើលថាតើ​ក្រុមហ៊ុន​ណា​ខ្លះ​នៅលើ​ពិភពលោក​ដែល​ល្បីៗ​ខាង host គេហទំព័រអ្នកត្រូវចុច

Hosting Reviews

​ខាងក្រោម​នេះគឺមាន​ក្រុមហ៊ុន​៣ (InMotion Hosting, BlueHost, និងWeb Hosting Hub) ​ដែល​ល្បីៗ​ក្នុង​ការ host គេហទំព័រ

*** រៀបរៀងអត្ថបទដោយ ៖ លោក ញ៉ឹក ស៊ីណាត

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៥ សម្រាប់​ខែធ្នូ ឆ្នាំ​២០១២

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា