For Android device For iOS device
១៩
មករា

របៀបចែក​រំលែក Wi-Fi តាមរយៈ iDevice

​ទស្សនាវដ្ដី​អាន-ANT សូម​ណែនាំ​ពីការចែក​រំលែក Internet ពី iDevice ទៅកាន់ Device ផ្សេងៗ (ដូចជា កុំព្យូទ័រ ទូរសព្ទ ។ ល ។ )  

របៀបអនុវត្តន៍

ដំបូងត្រូវមាន iDevice មួយ​ដែល​ជាអ្នក Share ហើយ Device ផ្សេងៗ​ទៀតជាអ្នក Connect ទៅកាន់ iDevice នោះ ។ ដើម្បី​អាចចែក​រំលែក Internet បានសូមអនុវត្តតាមជំហានដូច​ខាងក្រោម ៖

ចូល​ទៅកាន់ Setting

ចុច General

ចុច Network ដើម្បី​ធ្វើការ Configure

ប្ដូរ status របស់ Enable 3G, Cellular Data និង Data Roaming ទៅជា On

​បន្ទាប់មក​ចូលទៅ Cellular Data Network

​បញ្ជាក់​៖ ត្រង់​ចំណុច​នេះ​ខ្ញុំ​សូម​បង្ហាញ​តែ​ប្រព័ន្ធ Smart មួយតែប៉ុននោះ ចំពោះ​លោកអ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សេងៗ​សូម Call សួរ Service Center របស់​ក្រុមហ៊ុន ។

សូមវាយពាក្យ smart នៅ​ក្នុង TextBox របស់ APN

សូមចូល​ទៅកាន់ Personal Hotspot រួចចុច WI-FI Password 

ត្រង់​ចំណុច​នេះ​លោកអ្នក​អាចផ្លាស់ប្តូរ Password របស់ WIFI បានដោយ​បញ្ចូល​យ៉ាង​តិច៨ខ្ទង់

សូមប្ដូរ status របស់ Personal Hotspot ទៅជា On

ពេល​លោកអ្នក​ចុចលើប៊ូតុង On/Off របស់ Personal Hotspot វានឹង​បង្ហាញ​ផ្ទាំង​មួយដូច​ខាងក្រោម ៖

សូម​ជ្រើសរើស​យក Turn On WI-FI and Bluetooth 

​នៅពេល​ដែល Turn on រួចហើយ​មានន័យថា​លោកអ្នក​អាចចែក​រំលែក Wi-Fi ទៅកាន់​ឧបករណ៍​ផ្សេងទៀត​បានហើយ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា