For Android device For iOS device
១២
វិច្ឆិកា

​បង្ហាញ screen និង​សំឡេង របស់ iPad ឬ iPhone ទៅកាន់​កុំព្យូទ័រ​

​ទស្សនាវដ្ដី​អាន “ANT” ច្បាប់​ទី៤០ ចេញផ្សាយប្រចាំខែកក្កដា ឆ្នាំ​២០១២ នៅ​ក្នុង​ទំព័រពិភព Apple លោកអ្នក​បានឃើញអត្ថបទ​ដែល​មាន​ចំណងជើង​ថា “ស្វែងយល់ពី Apple TV” ដែល​ជា​ឧបករណ៍​អាចធ្វើ​ឲ្យ​ទូរទស្សន៍​របស់​លោកអ្នក​ក្លាយជា Smart-TV ឬ Internet TV លើសពីនេះទូរទស្សន៍​របស់​លោកអ្នក​ក៏​នឹងអាច​ប្រើ​ប្រាស់​មុខងារទាំងឡាយរបស់ iCloud ក៏​ដូចជា​ធ្វើ​ឲ្យ​មាន screen ដ៏​គ្មាន​ដែន​កំណត់​មួយ​សម្រាប់ iPad iPhone iPod Touch ឬ Mac របស់​លោកអ្នក​ផងដែរ ។

ប៉ុន្តែ​ក៏​មាន​លោកអ្នក​មួយចំនួនគិតថានៅស្រុក​ខ្មែរ​យើងនេះពិបាក​ក្នុង​ការ​ស្វែងរក​ទិញ Apple TV ហើយវា​ក៏​មាន​តម្លៃ​ចន្លោះពី៩៩ ទៅជាង ១០០ដុល្លារ​សម្រាប់​ការបញ្ជាទិញពីក្រៅស្រុក ។ លើសពីនេះ​សម្រាប់​លោកអ្នក​ដែល​មាន​បំណង​ចង់យក iPad ឬ iPhone ទៅធ្វើបទ​បង្ហាញ (presentation) ក្នុង​អង្គប្រជុំ ឬ បង្រៀន ប្រហែលជានឹងអាចមានឧបសគ្គមួយចំនួន​ក្នុង​ការ​ប្រើ​ប្រាស់ Apple TV ក្នុង​ការ​សម្រេច​បំណង​ខាងលើ ដោយសារ​វា​តម្រូវ​ឲ្យ​ឧបករណ៍ projector ឬ ទូរទស្សន៍ ដែល​ត្រូវ​ភ្ជាប់​ជាមួយ Apple TV គឺត្រូវតែមានរន្ធ HDMI ។

អ្វី​ដែល​គ្រប់​គ្នា​ដែល​ជាអ្នក​ប្រើ​ប្រាស់ iPad ឬ iPhone អាចចោទសួរថាតើ យើងអាចថតសកម្មភាព screen របស់ iPad ឬ iPhone ជា​ប្រភេទ​វីឌីអូ​រ​ដូចជា​ក្នុង​កុំព្យូទ័រ​បានដែរ ឬ​អត់? ច្បាស់ណាស់ថាវា​មិនអាច​ទេបើសិនជាអ្នក​ប្រើ​ប្រាស់ Apple TV (លើកលែងតែ​លោកអ្នក​ប្រើ​ប្រាស់ Camera ផ្សេងៗ​ថតទៅទូរទស្សន៍ ឬ slide ដែល​កំពុង​បង្ហាញ​នោះទើបបាន) ។

មកដល់ពេលនេះ​លោកអ្នក​ប្រហែលជាចង់ដឹងថា តើអ្វីទៅ​ដែល​អាចជំនួស​ឧបករណ៍ Apple TV នេះបាន ក្នុង​ការ​បញ្ចូន​រូបភាព​ពី iPad ឬ iPhone ទៅកាន់​ឧបករណ៍​បង្ហាញ​ផ្សេងទៀត​នោះ? ចម្លើយ​គឺពិតជាមាន ប៉ុន្តែ​ខ្ញុំ​មិនបាន​លើកយកពី ឧបករណ៍​ផ្សេងទៀត​នោះទេ ប៉ុន្តែ​លោកអ្នក​នឹងបានដឹងពី​កម្មវិធី​មួយមាន​ឈ្មោះ​ថា AirServer ។

 

 

AirServer ជាអ្វី?

AirServer ជា​កម្មវិធី​កុំព្យូទ័រ​ដែល​អាច​ប្រើ​ប្រាស់​បានទាំង​កុំព្យូទ័រ​ប្រភេទ Mac និង Windows OS ។ វាមាន​សមត្ថភាព​ក្នុង​ការ​បញ្ចូន​រូបភាព​ពី screen  និង​សំឡេង របស់ iPad ឬ iPhone 4S ទៅកាន់​កុំព្យូទ័រ​ដែល​មាន​ក្នុង​បណ្ដាញ Network តែមួយ ដែល​រូបភាព screen និង​សំឡេង ទាំងនោះ​បញ្ចូន​ចេញពី iPad ឬ iPhone 4S តាមរយៈ WiFi ។

​ក្នុង​ខណៈពេល​ដែល​រូបភាព និង សំឡេង​ទាំងនោះ​បាន​បញ្ចូន​ទៅកាន់​កុំព្យូទ័រ លោកអ្នក​អាចបន្ត​ភ្ជាប់​ពី កុំព្យូទ័រ​ទៅកាន់ projector ឬ​ទូរទស្សន៍​តាមរយៈ​ខ្សែ Audio Video (AV) , RGB ឬ HDMI ក្នុង​ការធ្វើបទ​បង្ហាញ​ផ្សេងៗ​ជាមួយនឹង screen ដ៏​គ្មាន​ដែន​កំណត់​ដោយ​លោកអ្នក​មិនបារម្មណ៍​ថា projector ឬ ទូរទស្សន៍​នោះមាន HDMI ឬ​ក៏​អត់ ហើយ​ក៏​មិនចាំបាច់កាន់​បន្ថែម Apple TV តាមខ្លួននោះដែរ​ក្នុង​ការ​បង្ហាញ​អ្វី ពី iPad ឬ iPhone 4S ទៅកាន់​អ្នក​ដែល​កំពុង​ស្ដាប់ការធ្វើបទ​បង្ហាញ​របស់​លោកអ្នក ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​លោកអ្នក​អាច ថតសកម្មភាពជា​វីឌីអូ ឬ​សំឡេង​នៃអ្វី​ដែល​កំពុង​ធ្វើការ និង កំពុង​បង្ហាញ​ក្នុង iPad ឬ iPhone 4S នោះ​តាមរយៈ​កម្មវិធី Captures ឬ Recorder ផ្សេងៗ​ចេញពី​កុំព្យូទ័រ​របស់​លោកអ្នក​បាន ។

 

ការ​ប្រើ​ប្រាស់​កម្មវិធី AirServer

ក្រោយពីការ install កម្មវិធី​នេះចប់ (កម្មវិធី​នេះមាននៅ​ក្នុង CD ទស្សនាវដ្ដីអាន “ANT” ច្បាប់​ទី៤១នេះ សម្រាប់​លក្ខណនៃការ​ប្រើ​ប្រាស់​ផ្សេងៗ​សូមចូល​ទៅកាន់​គេហទំព័រ http://www.airserverapp.com/en/Download  )

​លោកអ្នក​នឹងអាច​ដំណើរ​ការ កម្មវិធី​នេះ ដើម្បី​រៀបចំ​ផ្សេងៗ​ដូច​រូបភាព​បង្ហាញ​តាមលំដាប់លំដោយ​ខាងក្រោម​នេះ ។

 

យើងអាច​រៀបចំ​សមត្ថភាព​បន្ថែម​ទៀតរបស់ AirServer ដោយការចុច​ទៅលើ Preferences… រួចនឹងបាន​ផ្ទាំង​ដូច​ខាងក្រោម​

 

ការ​បញ្ចូន​រូបភាព ឬ សំឡេង​ពី iPad ឬ iPhone 4S

​បន្ទាប់ពី​កម្មវិធី AirServer បាន​ដំណើរ​ការ​នៅលើ Mac ឬ PC របស់​លោកអ្នក​រួចហើយ លោកអ្នក​អាច​ធ្វើការ​បញ្ចូន​រូបភាព និង សំឡេង​ពី iPad ឬ iPhone បានដោយចុច​ទៅលើ Home button 2ដង (បញ្ជាក់​លោកអ្នក​ប្រាកដថា ទាំង Mac ឬ PC និង iPad ឬ iPhone 4S ត្រូវតែស្ថិត​ក្នុង Network តែមួយ)

​បន្ទាប់ពី​នេះ​លោកអ្នក​នឹងបានឃើញ screen របស់ iPad និង iPhone នៅ​ក្នុង Mac ឬ PC ដែល​បាន​ជ្រើសរើស​

(សូមមើល​វីឌីអូ​ដែល​មាន​ភ្ជាប់​ក្នុង CD ច្បាប់​ទី៤១ នេះ)

​លោកអ្នក​អាច​បង្កើត​ជាក្រុម ដើម្បី​ចុះ​ឈ្មោះ​សិក្សា​ពីការ​បង្កើត​កម្មវិធី​សម្រាប់  iPhone , iPad  និង  iPod Touch ជាមួយ​ទស្សនាវដ្ដី​អាន-ANT នាវិស្សមកាលនេះ ដើម្បី​បង្កើន​ឧត្ដមភាព​ការងារ សមស្របតាមយុគសម័យ​បច្ចេកវិទ្យា​នេះ និងត្រៀមខ្លួនសាកល្បង​ជាមួយនឹង​ការវិវឌ្ឍន៍នៃ iOS 6 ។

 

*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់​ទី ៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

*** software និងវីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា