For Android device For iOS device
២៥
តុលា

ការ​ផ្ដល់ IP addresses នៅលើ Cisco routers

មានវិធីសាស្រ្តជា​ច្រើន​សម្រាប់​ការ​រៀបចំ Cisco routers ដែល​រួមមាន៖
1. ​តាមរយៈ​ប្រព័ន្ធ network គឺ TFTP server 
2. ​តាមរយៈ Command line ដែល​បាន​ប្រើ​តាមរយៈ command setup
ការ Configure IP តាមរយៈ Command line ដោយ​ប្រើ Cisco Packet Tracer 
Cisco Packet Tracer គឺជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​យើង​ធ្វើការ​សាកល្បង​ប្រើ​ប្រាស់​នូវ​ឧបករណ៍​មួយចំនួន​ដូចជា Switch, Router, Wireless router… ជាដើម ។ ដើម្បី​ប្រើ​កម្មវិធី​នេះត្រូវ​ដំឡើង​វាជាមុនសិន ដែល​លោកអ្នក​អាច copy បាននៅ​ក្នុង​ស៊ីឌីទស្សនារវដ្ដីអាន លេខ៤១ ។
ដើម្បី Configure router បានត្រូវ​ភ្ជាប់​កុំព្យូទ័រ​អ្នកទៅនឹង Router តាមរយៈ ខ្សែ Console នៅលើ console port របស់ Cisco router ជាមុនសិន ។

​បន្ទាប់មក​ចូល​ទៅកាន់​ផ្ទាំង Terminal ដោយ Double click នៅលើ  PC3 ដែល​មាន​ខ្សែ console ជាប់ទៅនឹង Router ហើយ​ជ្រើសរើស​យកពាក្យ Desktop បន្ទាប់មក​ជ្រើសរើស​យកពាក្យថា Terminal 

ដើម្បី​ផ្ដល់ IP address 192.168.0.100 ជាមួយនឹង subnet mask 255.255.255.0 នៅលើ interface fastethernet1/0 ត្រូវ​ប្រើ​ប្រាស់​នូវ Command ដូច​ខាងក្រោម ៖

enable ​ប្រើ ដើម្បី​ឲ្យ Router អាច​ដំណើរ​ការ​បាន

configure terminal ប្រើ​ចូល​ក្នុង configuration mode 

interface fastethernet 1/0 ​ប្រើ ដើម្បី​ចូល​ទៅកាន់ interface fastethernet 1/0 

no shutdown គឺជា command ដែល​សំខាន់​បំផុត​ព្រោះ command នេះ​ប្រើ​សម្រាប់​ឲ្យ interface របស់ fastethernet1/0 ចាប់យក IP និង​ដំណើរ​បាន ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៤១ សម្រាប់​ខែកក្កដា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា