For Android device For iOS device
២២
តុលា

តើ Link វ៉ិបសាយ​ដែល​អ្នកចុចមាន​សុវត្ថិភាព ឬ​អត់?

ការ​ប្រើ​ប្រាស់​អ៊ិនធឺណេតអាចបណ្ដាល​ឲ្យ​កុំព្យូទ័រ​របស់អ្នក​មានគ្រោះ​ថ្នាក់​ដោយកាចុច link ពី website មួយទៅមួយ​ដែល​បង្កប់ដោយ​មេរោគ​ដូចជា​៖ malware, 
Spiders ។ ល ។ ដែល​នឹងបណ្តាល​ឲ្យ​កុំព្យូទ័រ​អ្នកឆ្លង​មេរោគ នៅពេល​ដែល​អ្នកចុចលើ link ទាំងនោះ ។
ដូច​ដែល​អ្នក​ធ្លាប់​ដឹងជា​ច្រើន​មកហើយចំពោះការចុច link លើ website ដែល​
ជួនកាលអាចបណ្តាល​ឲ្យ​មានគ្រោះ​ថ្នាក់​ខ្ពស់ ។ លោកអ្នក​ពិតជា​មិនអាច​ដឹងបានទេថា
Website ណាមាន​សុវត្ថិភាព​ក្នុង​ការចុចនិងធានាលើការចុច link website នោះបានដោយ​សុវត្ថិភាព ហើយពុំមាន malware មករំខាន ។
​ខាងក្រោម​នេះជារបៀបនៃបើក website ដោយ​សុវត្ថិភាព​ជាមួយអ៊ិនធឺណេត​ផ្ទាល់​ខ្លួន ដែល​ត្រូវបាន​គេហៅថា WOT ។ Tools ក្នុង​ការ​ការពារ​ការបើក website មានចំនួន ៨ របៀបខុសៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ការ link មាន​សុវត្ថិភាព​នោះមាន៖
Google Safe Browsing Diagnostic

Google Safe Browsing Diagnostic tools ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ ៣​ឆ្នាំ​ចុងក្រោយ​នេះ ។ Advisory tool ពីGoogle ផ្ដល់​លម្អិត​ដល់អ្នក​នូវ​របាយការណ៍​នៅលើ domains និង web links ។ អ្នកអាចទុកចិត្ត Google សម្រាប់​ភាពទូលំទូលាយរបស់វា ពី​ព្រោះ​វាជា Safe Browsing API គឺជា​ផ្នែក​នៃ search engine infrastructure ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

 1. បើក Web Browser បន្ទាប់មក​ប្រើ​នូវ link: http://www.google.com/safebrowsing/diagnostic?site= ដើម្បី​បើក Google Safe Browsing Diagnostic

 2. ដើម្បី​ប្រើ tool នេះអ្នកត្រូវតែដាក់ site នៅខាងចុងនៃ URL នេះ http://www.google.com/safebrowsing/diagnostic?site= 

​បន្ទាប់មក​វានឹង​រៀបរាប់​លម្អិត​ពី​ព័ត៌មាន​នៃ website នោះ ។

ឧទាហរណ៍ http://www.google.com/safebrowsing/diagnostic?site=www.antkh.com

URL Void

URL Void គឺជា Web Reputation Scanner ដែល​វិភាគលើ website address ជាមួយ Reputation Engine ជា​ច្រើន និង  domains blacklists ដូចជា Google Safe Browsing, Norton Safe Web និង MyWOT ដើម្បី ស្វែងរក​មើល website ដែល​គ្រោះ​ថ្នាក់​ខ្ពស់ ។ អ្នកត្រូវតែដាក់ link និង scan នូវ domain ទៅ​ក្នុង​វា ។ URL Void នឹង​បង្ហាញ​នូវ​ព័ត៌មាន​ពីភាពវិជ្ជមាន និងអវិជ្ជមានហើយអ្នកអាចឆែករកមើល threat log សម្រាប់​ព័ត៌  មាន​បន្ថែម ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

1. បើក Web Browser​បន្ទាប់មក​ប្រើ link: http://www.urlvoid.com/ ដើម្បី​បើក URL Void

2. នៅ​ក្នុង Insert website to analyze ជាកន្លែងដាក់ website address មួយណា​ដែល​ចង់​ពិនិត្យ​មើល​បន្ទាប់មក​ចុច Scan Now

UnMask Parasites

Unmask Parasites ដែល​ជា​ឈ្មោះ​នៃ security tool ដែល​ប្រើ​សម្រាប់​ឆែកមើល site និង​អនុញ្ញាត​ឲ្យ​អ្នក ដឹង​ប្រសិនបើ​វា​កំពុង​ពិនិត្យ​ឃើញ spam links ឬ malicious scripts ។ ជារឿយៗ website ភាគ​ច្រើន​គឺមាន hijack និង malicious code ដូច្នេះ Unmask Parasites អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ការវិភាគពី HTML code, iframes និង JavaScript ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​ 

1. បើក Web Browser​បន្ទាប់មក​ប្រើ link: http://www.unmaskparasites.com/ ដើម្បី​បើក UnMask Parasites

2. នៅកន្លែង Care about your site security? សូមដាក់ website address មួយណា​ដែល​ចង់ឆែក មើល​បន្ទាប់មក​ចុច Check

Phish Tank

Phish Tank​ប្រើ​សម្រាប់​ច្រោះមើល​នូវ web contents យ៉ាង​មានប្រ​សិទ្ធ​ិ​ភាព ដែល​ងាយស្រួល​ក្នុង​ការស្វែង  រកមើល URL ណា​ដែល​ល្អ​ប្រសើរ ។ Phish Tankជា​កម្មវិធី​ពុំសូវមាន security tool ច្រើន​ដូច នៅ​ក្នុង​ក្រុមហ៊ុន និងអង្គការធំៗ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​ការពារ ប្រព័ន្ធ​កុំព្យូទ័ររបស់គេ​ដែល​មាន​តម្លៃ​ខ្ពស់​នោះឡើយ ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

3. បើក Web Browser បន្ទាប់មក​ប្រើ link: http://www.phishtank.com/ ដើម្បី​បើក Phish Tank

4. នៅកន្លែង Found a phishing site? សូមដាក់ website address មួយណា​ដែល​ចង់ឆែកមើល​បន្ទាប់មក​ចុច Is it a phish? 

​កម្មវិធី Dr. Web Anti-Virus Link Checker ប្រើ​សម្រាប់​ដាក់ add-on លើ web browser ដូចជា​៖ Chrome, Firefox,Opera និង IE ។ កម្មវិធី​នេះ​ប្រើ Dr. Web online anti-virus engine ដើម្បី​ឆែករក download link សម្រាប់ malicious content ។ វា​ធ្វើការ​ឆែករកដោយស្វ័យប្រវត្ត​នូវ content ដែល​បាន download និង​ធ្វើការ ពិនិត្យ​មើល​នៅលើ Facebook, Vk.com និង Google+ Social Network links ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

1. បើក Web Browser​បន្ទាប់មក​ប្រើ link http://mac.softpedia.com/progDownload/Dr-Web-anti-virus-link-checker-Download-32158.html ​បន្ទាប់មក download នូវ Add-on សម្រាប់ Web Browser របស់អ្នក​

2. ​នៅពេល​ចុច download វានឹង​ចេញ​ផ្ទាំង​មួយ​ឈ្មោះ​ថា Confirm New Extension បន្ទាប់ចុចប៊ូតុង Add បន្ទាប់ពី add ហើយអ្នកអាច​ប្រើ​ Dr. Web Anti-Virus Link Checker 

3. Right-click លើ URL​ណាមួយ​អ្នកនឹងឃើញពាក្យថា Scan with Dr. Web

UnShorten.it

Unshorten.It! ​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍ជា​ច្រើន​សម្រាប់​ការវិភាគ website ដែល​សុវត្ថភាព និងពិពណ៌នាប្រាប់អ្នកមុននឹង​សម្រេច​ចិត្ត​ក្នុង​ការបើក website ។ វា​ផងដែរ​ក៏​ប្រាប់អ្នកពី URL ដែល​បាន link ទៅ Unshorten.It!  ហើយ​ផ្ដល់​ឲ្យ​អ្នកជាមួយការបកស្រាយ​លម្អិត​ពី web page នោះ និង website ណា​ដែល វាចាត់ទុកថាមាន virus នឹងផ្ទុកនៅ HPHosts blacklist.* ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

1. បើក Web Browser​បន្ទាប់មក​ប្រើ link: http://unshorten.it/

2. នៅ​ក្នុង Textbox ជាកន្លែងដាក់ website address ណាមួយ​ដែល​ចង់វិភាគ បន្ទាប់ចុច Unshorten.It!

VirusTotal

VirusTotal ផ្ដល់​ឲ្យ​អ្នក ២ tools: ទី១ គឺ upload tool​ដែល​អ្នកអាចឆែកមើលfiles ណា​ដែល​សង្ស័យ និងទី២ជាអ្នកដើរតួរជា link scanner​សម្រាប់​ការត្រួត​ពិនិត្យ​មើល​ឲ្យ​ត្រឹមត្រូវមុននឹងចុច site នោះ ។ VirusTotal ប្រើ​ប្រាស់​នូវ anti-virus engines, website scanners, file និង URL analysis tools ដែល​សម្រាប់​វិភាគ link និង ផ្ដល់​ឲ្យ​អ្នក​នូវ​ព័ត៌មាន​លម្អិត ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

ការ​ប្រើ​ប្រាស់​ link scanner

1. បើក Web Browser​បន្ទាប់មក​ប្រើ link https://www.virustotal.com/

2. នៅត្រង់ You may prefer to scan a file or search through the Virus Total dataset សូមចុច search

3. នៅ​ក្នុង Textbox ជាកន្លែង​ដែល​ត្រូវដាក់ URL ណាមួយ​ដែល​ចង់ឆែកមើល បន្ទាប់មក​ចុច Scan it!

ការ​ប្រើ​ប្រាស់​ link scanner

1. បើក Web Browser បន្ទាប់មក​ប្រើ link https://www.virustotal.com/

2. នៅត្រង់ You may prefer to scan a file or search through the Virus Total dataset សូមចុច scan a file

3. ចុចប៊ូតុង Choose File​បន្ទាប់មក​ជ្រើសរើស file មួយណា​ដែល​ចង់ឆែកមើល ហើយចុច Scan it!

Comodo Site Inspector

 

Comodo SiteInpector គឺជា​កម្មវិធី​សម្រាប់​ប្រឆំាងនឹងការវាយប្រហារពី malware នៅលើ website របស់អ្នក ដែល​ដើរតួរ​ក្នុង​ការ​ស្វែងរក​malware របស់ websites តាមរយៈ Google, Yahoo និង Bing ។ SiteInspector  ​ផ្ដល់​នូវ blacklist monitoring services ដែល​ប្រើ​សម្រាប់​ឲ្យ​សញ្ញា​ទៅលើ website ណា​ដែល​មាន malware បន្ទាប់ វានឹង​ផ្ទុក website នោះនៅ​ក្នុង Blacklist ។

វិធីសាស្រ្ត​ក្នុង​ការ​ប្រើ​ប្រាស់​

1. បើក Web Browser​បន្ទាប់មក​ប្រើ link: http://siteinspector.comodo.com/online_scan

2. នៅត្រង់កន្លែង Scan a Webpage ដាក់​នូវ website address ណាមួយ​ដែល​ចង់​ពិនិត្យ​មើល បន្ទាប់មក​ចុច START THE SCAN

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា