For Android device For iOS device
១៨
តុលា

អ្វីទៅ​ដែល​ហៅថា VLAN ហើយគេ​ដំឡើង​វា​នៅលើ Cisco Switch ដោយរបៀបណា?

អ្វីទៅ​ដែល​ហៅថាVLAN ?
VLAN គឺជា virtual LAN ដែល​ក្នុង​ពាក្យបច្ចេកទេសគេហៅថា VLAN គឺជា broadcast domain ដែល​បាន បង្កើត​ឡើងដោយ​ឧបករណ៍ Switches ។ ជាធម្មតា Router គឺជាអ្នក​បង្កើត broadcast domain តែ​ជាមួយនឹង VLAN វិញ Switch ក៏​អាច​បង្កើត broadcast domain បានដែរ ។
Switch អាចឆ្លងឆ្លើយទៅ​ឧបករណ៍​ដទៃ​បានដោយ port មួយរបស់ Switch A ស្ថិតនៅ​ក្នុង VLAN 10 និង port ដទៃ​ទៀតរបស់ Switch B ស្ថិតនៅ​ក្នុង VLAN 10 ដែរ ដូច្នេះ​ឧបករណ៍​ទាំងអស់​អាចទំនាក់ទំនង​គ្នា​បាន​ដោយសារ​តែពួកវាស្ថិតនៅ​ក្នុង VLAN ដូច​គ្នា ។
ពេលណាយើង​ប្រើ​ប្រាស់ VLAN
អ្នកអាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា VLAN ក្នុង​ស្ថានភាពដូច​ខាងក្រោម ៖
មាន​ឧបករណ៍​ជាង ២០០ devices នៅលើ LAN
មាន broadcast traffic ជា​ច្រើន​នៅលើ LAN
ត្រូវការ​សុវត្ថិភាព​បន្ថែម ឬ​បញ្ហា​ដំណើរ​ការ​យឺតទៅៗ​ដោយសារ broadcasts ច្រើន​ពេក
ត្រូវការ broadcast domain ដូច​គ្នា ព្រោះ​ពួកគេ​ប្រើ​ប្រាស់​កម្មវិធី​ដូច​គ្នា​
​គ្រាន់តែ​ធ្វើ​ឲ្យ Switch មួយក្លាយជា virtual switches ច្រើន​តែប៉ុណ្ណោះ
VLAN ផ្ដល់​នូវ​ដំណើរ​ការ​ល្អ​សម្រាប់ LAN ខ្នាតមធ្យម និងធំ
Administrators អាច​បង្កើត VLAN និង​កំណត់ port មួយណាជា VLAN បាន
 របៀប​ដំឡើង VLAN
1. ដើម្បី configure switch ជាដំបូង​ត្រូវ​ភ្ជាប់​កុំព្យូទ័រ​អ្នក និង Switch តាមរយៈ console port បន្ទាប់ផ្តើមជាមួយ HyperTerminal នៅ​ក្នុង Windows 
2. ​បង្កើត VLAN ពីរ​នៅលើ Switch ជាមួយនឹង ID លេខ 5 ដាក់​ឈ្មោះ engineering និង ID លេខ 8 ដាក់​ឈ្មោះ mydesk ដែល​ប្រើ​ប្រាស់ commands ដូច​ខាងក្រោម​៖
​រូបភាព​ខាងក្រោម​នេះ​បង្ហាញ​ពីការ​ភ្ជាប់​ខ្សែ​ពីកុំទ្យូទ័រទៅ Switch

 

នេះគឺជា​រូបភាព​នៃរបៀប​ក្នុង​ការធ្វើ VLAN

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា