For Android device For iOS device

តុលា

តើអ្នកអាច​ស្វែងរក iPhone, iPad និង Mac របស់អ្នក​នៅពេល​បាត់ដោយរបៀបណា?

​គ្មាន​អ្នកណាម្នាក់ចង់​ឲ្យ​របស់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួនបាត់បង់នោះឡើយ ប៉ុន្តែ​យើង​ក៏​មិនអាច​គិតថារបស់​ទាំងនោះ វា​មិនអាច​បាត់បង់បាននោះ​ផងដែរ វាអាចមានករណី​ដែល​យើងភ្លេចភ្លាំង ជ្រុះ ឬ​ក៏​ត្រូវគេឆក់ ឬ លួច ។
​សម្រាប់​លោកអ្នក​ដែល​ជាម្ចាស់នៃគ្រឿង​ប្រើ​ប្រាស់​ដូចជា iPhone, iPad ឬ​ក៏ Mac កុំព្យូទ័រ​គួរតែ​ប្រើ​ប្រាស់​នូវ​មុខងារនេះ ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី iCloud គឺ Find My Mac សម្រាប់ Mac កុំព្យូទ័រ Find My iPad សម្រាប់ iPad និង Find My iPhone សម្រាប់ iPhone ។

​កំណត់​សំគាល់: ដើម្បី​អាច​ប្រើ​ប្រាស់​មុខងារនេះបាន លោកអ្នក​ចាំបាច់ត្រូវមានគណនីរបស់ Apple (Apple ID) ជាមុនសិន ។ ដើម្បី​បង្កើត​គណនី​សម្រាប់ Apple ឬ  iTunes Store លោកអ្នក​អាចអានអត្ថបទពីវិធី បង្កើត​នេះ​ក្នុង​ទស្សនាដ្តីអាន-ANT ច្បាប់​ទី៣០ ប្រចាំខែកញ្ញា ឆ្នាំ​២០១១ ឬ​ក៏​ចូល​ទៅកាន់​អាសយដ្ឋានគេហទំព័រ  http://www.antkh.com/article/592.aspx

​កំណត់​សំគាល់:អត្ថប្រយោជន៍នៃការ​ប្រើ​មុខងារនេះ គឺ​លោកអ្នក​អាច​ផ្ញើ​សារ​ទៅកាន់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ឲ្យ​យកវាប្រគល់ជូន​លោកអ្នក​វិញ ឬ​ក៏​បញ្ជា​ឲ្យ​មានការ Lock នៃ​ឧបករណ៍​នោះ ជា​ពិសេស​ទៀតនោះគឺ​លោកអ្នក​អាចបញ្ជាលុបរាល់​ទិន្នន័យ​ដែល​មាន​ក្នុង​ឧបករណ៍​នោះទៀត

វិធីអនុវត្តន៍​សម្រាប់​ប្រើ​ប្រាស់​មុខងារនេះ

 ១. សម្រាប់ Mac ដែល​ប្រើ OSX Lion

ចូល System Preferences បន្ទាប់មក​ចុចលើ iCloud icon លោកអ្នក​នឹង​តម្រូវ​ឲ្យ​បញ្ចូល​គណនីរបស់ Apple (Apple ID) ឬ iTunes Store បន្ទាប់ពី​បញ្ចូល​គណនី និង កូដ​សម្ងាត់​ត្រឹមត្រូវ សូមចុច Sign In ប៊ូតុង ។ ផ្ទាំង​ទី៤ លោកអ្នក​ត្រូវធីកលើប្រអប់ use Find My Mac រួចចុច Next ពេល​ដែល​បានឃើញ​ផ្ទាំង​ដែល​សួរថា Allow Find My Mac to use the location of this Mac? លោកអ្នក​ត្រូវចុច Allow ប៊ូតុង ដើម្បី​អនុញ្ញាត​ិ​ឲ្យ​កម្មវិធី iCloud អាចដឹងពីទីតាំងរបស់​លោកអ្នក ក្នុង​ខណៈពេលណា​ដែល Mac កុំព្យូទ័រ​នោះ​ប្រើ​ប្រាស់ internet ។

ឥឡូវនេះ​បញ្ជាក់​ថាអ្នកបានធ្វើកិច្ចការនេះចប់ដោយជោគជ័យ​សម្រាប់ Mac កុំព្យូទ័រ​របស់​លោកអ្នក (សូមមើលវិធី​ធ្វើជា​រូបភាព​ដូច​ខាងក្រោម) ។  

២. សម្រាប់ iPad និង iPhone

ទាំង iPhone  iPad 2 និង New iPad គឺអនុវត្តន៍ដូច​គ្នា​ដោយចុច​ទៅលើ Settings រួចចុចលើ iCloud បន្ទាប់មក​បំពេញគណនី Apple ID របស់​លោកអ្នក​ជាមួយនឹង​កូដ​សម្ងាត់​ឲ្យ​បានត្រឹមត្រូវរួចចុច Sign In បន្ទាប់ពី​នេះ​លោកអ្នក​នឹងបានឃើញ​ផ្ទាំង​បង្ហាញ​ពាក្យ Allow iCloud to Use the Location of Your iPad? សូមចុច OK ប៊ូតុង​បន្ទាប់ពី​នេះ​លោកអ្នក​ត្រូវយកON នៃពាក្យ Find My iPad (សូមមើលវិធី​ធ្វើជា​រូបភាព​ដូច​ខាងក្រោម) ។

សាកល្បង​ស្វែងរក Mac iPad ឬ iPhone របស់​លោកអ្នក​តាមរយ :iCloud

​លោកអ្នក​អាច​ស្វែងរក​ទីតាំង Mac iPhone ឬ iPad របស់អ្នក​បាន ដែល​គេ​កំពុង​បើក​ប្រើ​ដោយការបើក​កម្មវិធី browser ណាមួយ​ក៏​បាន ឧទាហរណ៍​ដូចជា Chrome IE Mozilla Firefox ឬ Safari ។

​កំណត់​សំគាល់៖ យើងអាចរកទីតាំង Mac iPad ឬ​ក៏ iPhone ដែល​គេ​កំពុង​ប្រើ​តាមរយ: iCloud បានលុះ ត្រាតែ Mac iPad ឬ​ក៏ iPhone ទាំងនោះ​មាន​ភ្ជាប់ internet និង​កំពុង​បាន​ប្រើ​ប្រាស់ ។  

​បន្ទាប់ពី​បើ​កម្មវិធី browser រួចហើយសូមវាយអាសយដ្ឋាន https://www.icloud.com បន្ទាប់មក​លោកអ្នក​ត្រូវ​ធ្វើការ Sign In ដោយ​ប្រើ​ប្រាស់​គណនី Apple ID ដែល​លោកអ្នក​បាន​កំណត់​នៅ​ក្នុង Mac iPad ឬ​ក៏ iPhone ដែល​លោកអ្នក​បានធ្វើ​ខាងលើ ។

​បន្ទាប់ពី Sign In បានត្រឹមត្រូវយើងនឹងបានឃើញដូចរូប​ខាងក្រោម (លេខ៣) សូមចុច​ទៅលើ icon ដែល​មានពាក្យ Find My iPhone ដើម្បី​បង្ហាញ​ឈ្មោះ Mac iPad ឬ iPhone របស់​លោកអ្នក ។

​លោកអ្នក​អាចចុច​ទៅលើ​ឈ្មោះ​នៃ Mac iPad ឬ​ក៏ iPhone ណាមួយ​ដែល​លោកអ្នក​ចង់ដឹងទីតាំងនៃ​ឧបករណ៍​នោះ ដែល​គេ​កំពុង​ប្រើ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៤០ សម្រាប់​ខែសីហា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា