For Android device For iOS device

កញ្ញា

​ស្វែងរក​រូបភាព​ដោយ​ប្រើ​ប្រាស់ Google

​នៅពេល​ដែល​យើងត្រូវការ​រូបភាព​ពី internet យើងតែងតែ​ប្រើ​ google search ពី​ព្រោះ​ការ​ស្វែងរក​រូបភាព​តាមរយៈ​ Google វាមានភាព​ងាយស្រួល ថែមទាំង រហ័ស​ទៀតផង ។ ដើម្បី​ទទួលបាន​រូបភាព ដែល​យើងចង់បានអ្នកអាចអនុវត្ត តាម បួនរបៀប ដោយ​ប្រើ​url (http://www.image.google.com)

របៀបទី១ ៖ យើងអាច​ទាញយក​រូបភាព​ពីគេហទំព័រ ឬ​ពី​ក្នុង​ម៉ាស៊ីនដាក់ចូលទៅ​ក្នុង textbox របស់ url ​ខាងលើ​

របៀបទី២ ៖ ស្វែងរក​រូបភាព​តាមរយៈ​ការ click លើរូបម៉ាស៊ីនថត

រួចជ្រើសយក upload image

របៀបទី៣ ៖ លើសពីនេះទៅទៀតគេ​ក៏​អាច​ស្វែងរក​រូបភាព​តាមរយៈ​ការ right click ​ទៅលើ​រូបភាព​ រួចជ្រើសយក copy image url

​បន្ទាប់មក​ចូល​ទៅកាន់ url (image.google.com) ចុចលើរូបម៉ាស៊ីនថត (ដូច​ចំណុច​ទី២) ហើយ paste url image  ចូលទៅ​ក្នុង​ textbox

របៀបទី ៤ ៖ ជាងនេះទៅទៀតគេអាច​ស្វែងរក​រូបភាព​បាន​យ៉ាង​លឿន​តាមរយៈ​ការ​ដំឡើង​ add on ​នៅលើ browser (chrome firefox) ។ ដើម្បី​ដំឡើង add on យើងអាចចូល​ទៅកាន់ url (http://www.google.com/insidesearch/searchbyimage.html)

ចុច​នៅលើ​ link ​ឈ្មោះ​ថា download the Chrome extension ឬ​ Firefox extension ដើម្បី​ដំឡើង extension ​នៅលើ​ browser ​របស់អ្នក​

ក្រោយពេល​ដំឡើង extension រួចហើយអ្នកអាច right click ​នៅលើ​រូបភាព រួចជ្រើសយក

Search Google with this image

​លទ្ធផល​នៃការ search

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៣៧ សម្រាប់​ខែមេសា ឆ្នាំ​២០១២

*** software និង​វីឌីអូ​សម្រាប់​ការអនុវត្ដ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា