For Android device For iOS device
១៣
កក្កដា

របៀប​ប្រើ Magic Trackpad នៅ​ក្នុង Mac OS

នៅ​ក្នុង​លេខនេះយើងនឹង​បង្ហាញ​ពីការ​ប្រើ​ប្រាស់ Magic Trackpad នៅលើ Mac Book Pro, Mac Air និង នៅលើ Magic Trackpad តែម្តង ។

នៅ​ក្នុង​ការ​ប្រើ Magic Trackpad នេះ វាមាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​យើងអាច​ប្រើ​បាន​ដូចជា ៖ ពង្រីក និង ពង្រួម, បង្វិល, អូសចុះអូសឡើង, Swape និង​លក្ខណៈ​ជា​ច្រើន​ទៀត ដែល​លក្ខណៈ​ទាំងនោះ​ជា Multi-Touch នៅលើ Trackpad របស់​ឧបករណ៍ Apple ។

ការ​រៀបចំ​

ជាជំហានដំបូងអ្នកត្រូវចូល​ទៅកាន់ Trackpad Configuration ជាមុនសិន ដើម្បី​ដឹងថាអ្នកអាចធ្វើអ្វីបាន​ខ្លះ​នៅលើ Trackpad នោះ ដោយចុចលើ System Preferences តាមរយៈ Apple Menu បន្ទាប់ចុចលើ Trackpad ដើម្បី​បង្ហាញ​រូបដូច​ខាងក្រោម​នេះ 

នៅ​ក្នុង​កន្លែង​កំណត់ Trackpad នេះ អ្នក​ក៏​អាច​ធ្វើការ​កំណត់​ល្បឿន​នៃការ Tracking, Double-Click និង Scrolling នៅលើ Trackpad របស់អ្នក​បាន​ផងដែរ ។

ការ​ប្រើ​ប្រាស់​

​ប្រើ​ម្រាមពីរ ដើម្បី Right-Click 

ដើម្បី Right-Click នៅលើ Trackpad អ្នក​គ្រាន់តែ​យកម្រាមដៃពីរចុចដំណាល​គ្នា​នៅលើ Trackpad នោះ​វានឹង​បង្ហាញ Right-Click នៅត្រង់ Cursor របស់អ្នក ។

​ប្រើ​ម្រាមពីរ ដើម្បី​អូសចុះអូសឡើង Scroll

នៅ​ក្នុង​ចំណុច​នេះអ្នកអាច​ធ្វើការ Scroll Text ឬ Scroll រូបភាព​ទៅលើ ទៅក្រោមតាម​ដែល​អ្នកចង់មើល ដោយ​គ្រាន់តែ​យកម្រាមពីរអូសដំណាល​គ្នា​នោះអត្ថបទ និង រូបភាព​របស់អ្នក​អាច Scroll បាន ។

​ប្រើ​ម្រាមពីរ ដើម្បី​បង្វិល (Rotate)

នៅ​ក្នុង​ចំណុច​នេះអ្នកអាច​ធ្វើការ Rotate ទៅលើ​រូបភាព​ដោយ​ប្រើ​តែម្រាមដៃពីរប៉ុណ្ណោះ គឺ​គ្រាន់តែ​យកម្រាមមួយចុច​ឲ្យ​ជាប់ទៅនឹង Trackpad ហើយម្រាមមួយទៀតគូសរាងជារង្វង់ ពេលនោះ​រូបភាព​របស់អ្នក​នឹង​ធ្វើការ​បង្វិលតាម​កម្រិត​ដែល​អ្នកគូសនោះ ។

​ប្រើ​ម្រាមពីរ ដើម្បី​ពង្រីក និង ពង្រួម (Zoom in/out)

នៅ​ក្នុង​ចំណុច​នេះអ្នកអាច​ប្រើ​ម្រាមពីរ​ធ្វើការ​ញែកចេញពី​គ្នា និង ទាញ​បញ្ចូល​គ្នា​វិញ​សម្រាប់​ធ្វើការ​ពង្រីក និង បង្រួម រូបភាព ឬ អក្សរ និង ពង្រីក ឬ បង្រួមនៅ​ក្នុង PDF ​ផងដែរ ។

​ប្រើ​ម្រាមបី ដើម្បី Swaping

​ក្នុង​ការ​ប្រើ​ម្រាមដៃបីនេះវិញគឺជា​លក្ខណៈ​ពិសេស​របស់ Trackpad នេះតែម្តង​ដែល​អាចនិយាយថា​មិនទាន់​មាន​ឧបករណ៍​ណាមាននោះទេ គឺអ្នកអាច​ធ្វើការ​ផ្លាស់ប្តូរ​ផ្ទាំង Windows ដែល​អ្នក​កំពុង​ធ្វើការ​នោះទៅ​ផ្ទាំង Windows ថ្មីទៀត ចំពោះ​រូបភាព​វិញគឺ អ្នកអាច Next ឬ Previous ។

​ប្រើ​ម្រាមបួន ដើម្បី Swaping

 

ការ​ប្រើ​ម្រាមដៃបួននេះ​សម្រាប់​ធ្វើការ​បង្ហាញ Program ​ទាំងអស់​ដែល​យើងបាន​ដំឡើង​នៅ​ក្នុង Mac នោះដូចរូប​ខាងក្រោម ។

 

 

​ចំណាំ ៖ តម្រូវ​ការ​ក្នុង​ប្រើ​ប្រាស់ Multi-Touch ​នៅលើ Trackpad គឺ OS X Snow Leopard v10.6.4 ឬ ខ្ពស់​ជាងនេះ ។

*** រៀបរៀងអត្ថបទដោយ ៖ លោក អ៊ូ ប៊ុនដេត

*** ​សម្រាប់​របៀប​ប្រើ​ប្រាស់សូមមើល​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៣៦ សម្រាប់​ខែមីនា ​ឆ្នាំ​២០១២

 

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា