For Android device For iOS device

កក្កដា

ជួសជុលពេល “Windows Explorer has stopped working” ក្នុង Windows 7

អ្នក​កំពុង​តែជួបប្រទះ​បញ្ហា​ដែល​នៅសុខៗ​មានចេញ​ផ្ទាំង Alert Message “Windows Explorer has stopped working” ទេ? ខាងក្រោម​នេះគឺជាវិធីសាស្ត្រ​ក្នុង​ការដោះស្រាយ៖
​ដំណោះ​ស្រាយទី១៖  ត្រួត​ពិនិត្យ​រកមើល​មេរោគ​នៅ​ក្នុង​កុំព្យូទ័រ​
​មេរោគ​គឺជាមូលហេតុមួយ​ដែល​អាចបណ្តាល​ឲ្យ​កម្មវិធី​ដែល​កំពុង​ដំណើរ​ការ​មួយចំនួនមាន​ដំណើរ​ការ​មិនរលូនដូច្នេះសូម​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​System ទាំងមូល​ដោយរកមើល​មេរោគ និង​ធ្វើការ​Update ទៅលើ Antivirus ដែល​មាននៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់អ្នក​ឲ្យ​បានទៀងទាត់ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​មាន​ដំណើរ​ការ​ល្អ ។
​ដំណោះ​ស្រាយទី២៖ ត្រួត​ពិនិត្យ File ដែល​ខូច
យើង​ធ្វើការ​ត្រួត​ពិនិត្យ​file ដែល​ខូច​តាមរយៈ command sfc/scannow​ដែល​វានឹង​ធ្វើការ​ស្វែងរក​នូវ File Windows ដែល​Error និង Corrupted File បន្ទាប់មក​វា​ធ្វើការ Replace នូវ​file​ដែល​ខួចដោយជំនួសមកវិញ​នូវ Original File ។
សូមចុចលើ Startmenuហើយវាយ cmd.exe ក្នុង​ប្រអប់​ស្វែងរក​បន្ទាប់មក Right click នៅលើ cmd.exe ជ្រើសយក Run as Administrator


 
វាយពាក្យ sfc/scannowរួចចុច Enterនោះ​វានឹង​ធ្វើការ Scan នូវ​File Corrupt ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​

​ដំណោះ​ស្រាយទី៣៖ Scan Disk
ការScan Disk គឺជាការជួសជុលBad Sector នៅ​ក្នុង Hard Disk ហើយម្យ៉ាង​ទៀតវា​ធ្វើការ Scan នូវ​File Error មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ Windows Explorer ដូច្នេះនេះជា​ដំណោះ​ស្រាយមួយដែរ​នៅពេល​មាន Message Windows Explorer has stopped working ។

ចូល​ទៅកាន់ Windows Explorer ដោយចុច key Windows + E​បន្ទាប់មក right click លើDive​ដែល​ផ្ទុកFile របស់Windows (ភាគ​ច្រើន​នៅលើ​Dive C) យកពាក្យថា Properties

សូមចូលទៅ Tab Tool ហើយចុច Check now (ដូចរូប​ខាងក្រោម​)

• Tick លើ Automatically fix file និង Scan for and Attempt បន្ទាប់មក​ចុច Button Start

​ដំណោះ​ស្រាយទី៤៖ បិទService ឬ Tool ដែល​មិនចាំបាច់ (Third Party)
Third party services or tools គឺជាservices ឬ​Tools ដែល​មិនចាំបាច់​ក្នុង​ការ​ដំណើរ​ការ ឬ មិនមែនជាServices របស់ Windows ។ ពេល​ខ្លះ​កម្មវិធី​នោះអាចនឹងមានការ Conflict ជាមួយនឹង Windows Explorer វា​ក៏​អាចធ្វើ​ឲ្យ​Windows Explorer ឈប់​ដំណើរ​ការ​ផងដែរ ។
• ចូល​ទៅកាន់​Runហើយវាយពាក្យ msconfigទៅ​ក្នុង​ប្រអប់​ស្វែងរក​ចុច OK ឬ Enter

• ចូល​ទៅកាន់ Services Tab ហើយ​ធ្វើការ​Tickលើ Hide all Microsoft services នឹង​ធ្វើការ Disable Service ណា​ដែល​ឈប់​ដំណើរ​ការ​

• ចូល​ទៅកាន់​Tab Start up ហើយ​ធ្វើការ Disable All

​ចំណាំ​៖ ​នៅពេល​ធ្វើការ​Disable Start up ទាំងអស់​សូម្បី​កម្មវិធី Security មួយចំនួន​ដូចជា​antivirus​ក៏​ត្រូវផ្អាក​ដំណើរ​ការ​ដែរ ។ យើងអាចមិនចាំបាច់Disable​កម្មវិធី​នោះ​ក៏​បាន ប៉ុន្តែ​ពេល​ខ្លះ​បញ្ហា Windows Explorer ឈប់​ដំណើរ​ការ​អាចបណ្តាល​មកពី​កម្មវិធី Antivirus Error ដែរ ដូច្នេះអ្នកគួរតែDisable ទាំងអស់ ។

​ដំណោះ​ស្រាយទី៥៖ ត្រួត​ពិនិត្យ​បញ្ហា​របស់Memory
• ចូល​ទៅកាន់​Start menu វាយពាក្យថា Memory នោះ​វានឹង​បង្ហាញ​លទ្ធផល​Search ហើយ​ជ្រើសរើស​Windows Memory Diagnostic វានឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម​

• បើអ្នក​ជ្រើសរើស​Restart Now នោះ​កុំព្យូទ័រ​អ្នកនឹង​ធ្វើការ​Restart ភ្លាមហើយទើបចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ​មើល​បញ្ហា​របស់ Memory ។
• ផ្ទុយមកវិញ បើអ្នក​ជ្រើសរើស Check for problems the next time I start my computer នោះ​កុំព្យូទ័រ​របស់អ្នក​មិន​ធ្វើការ​Restart ទេ ហើយ​វានឹង​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​Memory នៅពេល​ដែល​លោកអ្នក​បើក​កុំព្យូទ័រ​របស់អ្នក​នៅពេល​ក្រោយ ។

*** រៀបរៀងអត្ថបទដោយ ៖ កញ្ញា ហ៊ាន ម៉ាលាភ

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៣៦ សម្រាប់​ខែមិនា ឆ្នាំ​២០១២

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា