For Android device For iOS device

កក្កដា

Copy ឯកសារពី iPad, iPhone និង iPod Touch ទៅ​ក្នុង​កុំព្យូទ័រ

នៅ​ក្នុង​ចំណុចនេះយើងនឹង​បង្ហាញ​ពីការ​ទាញយក​ឯកសារ និង ការរក្សាទុកឯកសារ​ក្នុង iPad, iPhone ឬ iPod Touch ដោយ​ប្រើ​កម្មវិធី i-FunBox ។

​កម្មវិធី i-FunBox

នៅ​ក្នុង​កម្មវិធី iFunBox នេះអនុញ្ញាត្តិ​ឲ្យ​អ្នកអាច​ធ្វើការ​ដំឡើង​កម្មវិធី និង Copy ទិន្នន័យចូល​ក្នុង iPad, iPhone និង iPod បាន​យ៉ាង​ងាយស្រួល ។ ខាងក្រោម​នេះជា Interface ដែល​អ្នកបាន​ភ្ជាប់​ពី iDevice វានឹង​ធ្វើការ​បង្ហាញ Setting របស់អ្នក​ដូចជា ៖ General Storage, User Application, Camera, Wallpapers ជាដើម ។

របៀប​ទាញយក​ឯកសារពី i-FunBox

ដើម្បី​ទាញយក​រូបភាពពី iDevice របស់អ្នក អ្នក​គ្រាន់តែ​ចុចចូល​ក្នុង Camera នោះវានឹង​បង្ហាញ​រូបភាព​ដែល​អ្នកបានថតនិងបាន capture ពី Screen របស់អ្នក ប្រសិនបើ​អ្នកចង់បានរូបភាព​ទាំងនោះ​អ្នក​គ្រាន់តែ Select លើរូបភាពណា​ដែល​អ្នកចង់បានរួច Right-Click យក Copy to PC នោះវានឹងបើក​ផ្ទាំង​មួយសម្រាប់​ឲ្យ​អ្នក​ជ្រើសរើស​ទីតាំងសម្រាប់ដាក់រូបនោះ ហើយបើអ្នកចង់បានរូបភាពចូល​ក្នុង​ឧបករណ៍​របស់អ្នក​វិញ អ្នកគ្រាន់ Copy ចូលមក​ក្នុង Camera នេះវិញនោះអ្នកនឹងអាចបើក មើលរូបភាពនោះនៅ​ក្នុង iDevice របស់អ្នក​បាន ។

ចំពោះវីដេអូ ឬ ឯកសារផ្សេងៗ​ទៀត ដូចជា Word, Excel, PDF និងឯកសារ​ដទៃ​ទៀត អ្នកត្រូវដំឡើង​កម្មវិធី (​កម្មវិធី​អី?) ជាមុនសិន ដើម្បី​ងាយស្រួល​ក្នុង​ការ Copy ឯកសារចេញ និងចូល ។  

របៀបដំឡើង​កម្មវិធី និង Copy ឯកសារចូល​កម្មវិធី​ណាមួយ​ក្នុង i-FunBox

ដើម្បី​ដំឡើង​កម្មវិធី​នៅ​ក្នុង iDevice របស់អ្នក អ្នក​គ្រាន់តែ​ចុច​នៅលើ Install App [AppFastIn] នោះវានឹងបើក​ផ្ទាំង Windows ឲ្យ​អ្នក ធ្វើការ​ជ្រើសរើស​កម្មវិធី​ដែល​អ្នកចង់បញ្ចូល រួចចុច Open ជាការស្រេច ។

​ខាងក្រោម​នេះយើងនឹង​បង្ហាញ​ពីការ Copy ឯកសារ Word ចូល​ក្នុង iDevice របស់អ្នក ។ សន្មត់ថាអ្នកបាន​ធ្វើការ​បញ្ចូល​កម្មវិធី​មួយ​ឈ្មោះ Office HD រួចរាល់ហើយ បន្ទាប់មកនៅ​ក្នុង​កម្មវិធី i-FunBox អ្នកត្រូវចូល User Applications រួចចូល Office HD និង ចូល​ក្នុង Document ដើម្បី​រៀបចំ​ឯកសាររបស់​ឲ្យ​ងាយស្រួល​រក ។ ដំណាក់កាលបន្តអ្នកត្រូវ Copy ឯកសារ Word អ្នកចូល​ក្នុង Document នេះជាការស្រេច ឧទាហរណ៍​ខ្ញុំ​បាន Copy មេរៀន CSS ចូល​ក្នុង Office HD ដូចនេះ​ខ្ញុំ​អាចមើលនៅ​ក្នុង iDevice របស់​ខ្ញុំ​បាន ។

​នៅពេល​ដែល​អ្នកបើក​កម្មវិធី Office HD ​នៅលើ​ iPad វា​ធ្វើការ​បង្ហាញ​រូបដូច​ខាងក្រោម​នេះ

 

បន្ទាប់មកអ្នក​គ្រាន់តែ​ជ្រើសរើស File ណា​ដែល​អ្នក ចង់បើកនោះវា​ធ្វើការ​បង្ហាញ​ទិន្នន័យរបស់ File

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា