For Android device For iOS device
២៨
មិថុនា

តើ Hard Disk របស់​លោកអ្នក​មាន​លឿន​កម្រិត​ណា?

HD Speed គឺជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​ដឹងពី​ល្បឿន​ក្នុង​ការ read និង write data (ការ​ចម្លង​ទិន្នន័យ​ចូលនិងចេញ) របស់Hard Disk, CD/DVD Rom, External, Flash​ដែល​វាអាច​បញ្ជាក់​ពីចំនួន​ល្បឿន​read និង write គិតជាbits/sec ឬ Bytes/ sec ថែមទាំង​បង្ហាញ​ជា graphic ផងដែរ ។

វិធី​ដំឡើង​

ចំពោះ​កម្មវិធី​នេះគឺវាមិនទាមទារ​ឲ្យ​លោកអ្នក​ធ្វើការ​ដំឡើង​ទេ គឺ​គ្រាន់តែ​លោកអ្នក copy file HD_Speed.exe ដែល​មាននៅ​ក្នុង CD ទស្សនាវដ្ដី​អានលេខ ៣៦ ឬ download តាម Link ​ទាញយក​កម្មវិធី​ ​បន្ទាប់មក double click លើ file នោះ​វានឹង​ចេញដូច​ផ្ទាំង​ខាងក្រោម ៖

វិធី​ប្រើ​ប្រាស់​

ដើម្បី​មើលពី​ល្បឿន​នៃការ read ឬ write របស់ drive ណាមួយ​ដំបូងត្រូវជ្រើស drive នោះសិនដោយចុចលើប៊ូតុង បន្ទាប់​វានឹង​ធ្វើការ​ស្វែងរក drive ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក ហើយ​ប្រសិនបើ​កុំព្យូទ័រ​មានដោតពពួក External drive វា​ក៏​បង្ហាញ​ទាំងអស់​ផងដែរ ។

​ចំណាំ ៖ ចំពោះម៉ាស៊ីនមួយចំនួនពេល​ដែល​លោកអ្នក​បើក​កម្មវិធី​នេះគឺមិនមានប៊ូតុង នេះទេ គឺយើងអាច​ជ្រើសរើស drive បាន​តែម្ដង ។

សូម​ជ្រើសរើស​ drive ​ណាមួយ ហើយចុចលើប៊ូតុង start នោះ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​

ម្យ៉ាង​វិញទៀត​លោកអ្នក​អាច​ជ្រើសរើស​ការ​បង្ហាញ​ពី​ល្បឿន​ក្នុង​ការ read data ជា Bytes/sec ឬ Bits/sec ក៏​បានដែរ ដោយគ្រាន់យក mouse click ទៅលើ​ប្រអប់ drop down រួចជ្រើសយកBytes/sec ឬ Bits/sec (ដូចរូប)

​លោកអ្នក​ក៏​អាច​កំណត់​ទំហំ​នៅលើ drive ដើម្បី​មើលថាតើ នៅលើ​ទំហំ​ជាក់លាក់​ណាមួយ វាអាច read ឬ write ទិន្នន័យ​ក្នុង​ល្បឿន​មួយណាបានដែរ ។ ឧទាហរណ៍ ប្រសិនបើ​លោកអ្នក​ចង់ដឹងថា ក្នុង USB flash ដែល​មាន​ទំហំ 8 KB អាច read ទិន្នន័យ​បានប៉ុន្មាន សូមចុចលើប៊ូតុងdrop down នៅខាងមុខពាក្យBlock Size​បន្ទាប់មក​ធ្វើការ​ជ្រើសរើស​ទំហំ​ណាមួយ ហើយចុចលើពាក្យ start

HD Speed មាន option mode សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស​ក្នុង​ការ read, write, read + write, read + write + verify ផងដែរ ដោយ​គ្រាន់តែ​លោកអ្នក​ចុចលើប្រអប់drop down នៅខាងមុខពាក្យ Mode បន្ទាប់មក​ធ្វើការ​ជ្រើសរើស​ទៅតាម​តម្រូវ​ការ​របស់អ្នក​

​បញ្ជាក់​ ចំពោះការ​ជ្រើសរើស​យក​ដូចជា write, read + writeនិងread + write + verify គឺ​វានឹង​ទាមទារ​ឲ្យ ធ្វើការ format drive (hard disk, flash..) នោះ​វានឹង​ធ្វើ​ឲ្យ​បាត់បង់ឯកសាររបស់​លោកអ្នក ប៉ុន្ដែវាមានប្រយោជន៍ចំពោះអ្នក​ដែល​ទើបនឹងទិញ hard disk ឬ flash ថ្មីគឺ​លោកអ្នក​អាច​ធ្វើការ format និងអាចដឹងពី​ល្បឿន​របស់វា​ផងដែរ ។  

សូមមើលការណែនំា​ខាងក្រោម​នៅពេល​ដែល​លោកអ្នក​ជ្រើសយក​ជម្រើស​ខាងលើ វានឹង​បង្ហាញ​នូវ​ផ្ទាំង message មួយ​ដែល​ទាមទារ​ឲ្យ​ធ្វើការ​លុប​ទិន្នន័យ​ដែល​មាននៅ​ក្នុង drive នោះ

​ប្រសិនបើ​លោកអ្នក​ចង់​ធ្វើការ format driver នោះ គ្រាន់តែ​ចុចលើពាក្យ Yesនោះ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ សូមវាយអក្សរ DESTROY DATA ចូលទៅ​ក្នុង​ប្រអប់នោះ

​បន្ទាប់មក​ចុច OK នោះឯកសារ​ទាំងអស់​ដែល​នៅ​ក្នុង​ drive នឹង​ត្រូវបាន​ format ហើយ​វានឹង​ចាប់ផ្ដើម​ធ្វើការ​ test speed របស់​ drive នោះ

*** រៀបរៀងអត្ថបទដោយ ៖ លោក កែវ ណាវុឌ្ឍ

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៣៦ ប្រចាំខែ មីនា ឆ្នាំ ២០១២

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា