For Android device For iOS device
២៦
មិថុនា

ងាយមើល Google Book និងរក្សាទុកមើលពេល​គ្មាន​អ៊ីនធឺណេត

ការអានសៀវភៅពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះ​លោកអ្នក គឺវាអាច​ឲ្យ​លោកអ្នក​យល់ដឹងកាន់តែ ច្បាស់ថែមទៀត និងអាច​ស្វែងរក​នូវ​អី្វ​ដែល​ថ្មីៗ​បន្ថែម​ទៀត ។ ចំពោះការអានសៀវភៅ​នៅលើ internet គឺជាជម្រើសមួយដ៏ត្រឹមត្រូវ ព្រោះ​ទោះបីជា​លោកអ្នក​ទៅដល់ទីណា​ក៏​លោកអ្នក​អាចអានបានដែរ តាមរយៈ eBooks នៅលើ internet ប៉ុន្ដែពេល​ខ្លះ​ការ​ស្វែងរក eBooks នៅលើ internet មានការពិបាកខ្លាំងណាស់ ។  
ឥឡូវនេះ​លោកអ្នក​អាចសាកល្បងជាមួយនឹង GooReader​ដែល​វាបានភា្ជប់ជាមួយនឹង Google Book ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​នឹង​រហ័ស​ក្នុង​ការ​ស្វែងរក eBook នានាតាមរយៈ Online ហើយ​កម្មវិធី​នេះអាច​ឲ្យ​លោកអ្នក​អាន eBook មានអារម្មណ៍ថា​ដូចជា​កំពុង​តែកាន់សៀវភៅពិតនៅ​ក្នុង​ដៃ ដែល​អាចបើកទំព័រនីមួយៗ​ដូចជា​បើកសៀវភៅពិតអញ្ចឹង ។ លើសពីនេះទៅទៀត​កម្មវិធី​នេះអាចរក្សាeBooks ជាlocal Libraryនិងអាចរក្សាសៀវភៅនោះជា File PDFបានថែម​ទៀតផង ។  
របៀប​ប្រើ​ប្រាស់​
ដំបូងត្រូវដំឡើង​កម្មវិធី GooReader 3 ជាមុនសិន ដែល​កម្មវិធី​នេះមាននៅ​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន“ANT” លេខ៣៥ ។
​នៅពេល​ដែល​ដំឡើងកម្មវីធីនេះចប់ហើយ លោកអ្នក​គ្រាន់ double click នៅលើ icon របស់​កម្មវិធី​នោះវានឹងលោត​ផ្ទាំង​ដូច​ខាងក្រោម​

​បញ្ជាក់​៖ យើងអាច​ស្វែងរក​សៀវភៅបានលុះត្រាតែកុំព្យូទ័រនោះមានអ៊ីនធឺណេត ។

ការ​ស្វែងរក eBooks

ដើម្បី​ស្វែងរក eBooks គ្រាន់តែ​វាយ​ឈ្មោះ​សៀវភៅនៅ​ក្នុង​ប្រអប់​ស្វែងរក បន្ទាប់មកចុច enter នោះវានឹង​បង្ហាញ​នូវ​អី្វ​ដែល​ចង់រក

​នៅពេល​ដែល​លោកអ្នក​យក mouse ដាក់នៅ eBook ណាមួយ​ដែល​ចង់មើលនោះវានឹង​បង្ហាញ​ផ្ទាំង​មួយសម្រាប់​ធ្វើការ​ជ្រើស

នៅត្រង់ចំណុចនេះ​លោកអ្នក​មានជម្រើស​ក្នុង​ការជ្រើសយក​ដូចជា​៖

 រក្សា eBook ចូល​ក្នុង Libraryដោយ​គ្រាន់តែ​ចុចលើប៊ូតុង ហើយ​នៅពេល​ដែល​អ្នកចង់បើកសៀវភៅ​ដែល​បានរក្សាទុកនេះគឺ​គ្រាន់តែ​ចុចលើប៊ូតុង

 នោះ លោកអ្នក​បានឃើញ​នូវ​សៀវភៅ​ទាំងអស់ ដែល​លោកអ្នក​បានរក្សាទុក ដោយពុំចាំបាច់​ធ្វើការ​វាយអក្សរចូលទៅ​ក្នុង​ប្រអប់​ស្វែងរក​នោះម្តងទៀតទេ

 សម្រាប់អាចអាន eBook​នៅលើ​Google ដោយវានឹង​ធ្វើការ​ link ទៅកាន់វេបសាយGoogle book

 សម្រាប់​ធ្វើការ​អាន eBook តែម្តង

បន្ទាប់មក​លោកអ្នក​អាចបើកសៀវភៅមើល ដោយ​គ្រាន់តែ​យក mouse ដាក់ចំចុងនៃទំព័រ​ដូចជា​យកដៃបើកសៀវភៅអញ្ចឹងដែរ

ឬ​លោកអ្នក​អាចចុចលើប៊ូតុង  សម្រាប់ការបើកទំព័រនីមួយៗ ឬ ការបើករំលងទៅទំព័រណាមួយ​ក៏​បាន ។ ម្យ៉ាង​ទៀតយើង​ក៏​អាចគូសចំណាំ​នៅលើ​eBook ដែល​យើង​កំពុង​មើលដោយ​គ្រាន់តែ​ចុចលើប៊ូតុង Draw  បន្ទាប់មកគូរលើអ្វី​ដែល​យើងចង់គូសចំណាំ ។

លើសពីនេះទៅ​លោកអ្នក​អាច​ជ្រើសរើស​ពណ៌ ទំហំ និងរូបរាងនៃគំនូសសម្គាល់បានដោយ​គ្រាន់តែ​ចុចលើ Draw

  ហើយចុចលើប៊ូតុង Marker Options  នោះវានឹង​បង្ហាញ​ផ្ទាំង​ឲ្យ​លោកអ្នក​ជ្រើសរើស​ពណ៌

បន្ទាប់មក​លោកអ្នក​អាចចុចលើពណ៌ណាមួយ​ដែល​ត្រូវការ រួចចុចOK ។

ការ​ស្វែងរក​ពាក្យ​ក្នុង eBook

​លោកអ្នក​គ្រាន់តែ​ចុចលើ Search Inside Book  វានឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ បន្ទាប់មកសូមវាយអក្សរចូល​ក្នុង​ប្រអប់​ស្វែងរក ហើយចុច Enter នោះវានឹងចេញ​នូវ​អី្វ​ដែល​បាន Search ដោយមានការគូសHighlight លើពាក្យ​ដែល​ស្វែងរក​នោះ

ការរក្សាទុកទំព័ររបស់ eBook សម្រាប់មើលដោយ​គ្មាន​អ៊ីនធឺណេត

​កម្មវិធី​ក៏​អាច​ឲ្យ​លោកអ្នក​រក្សាទុកសៀវភៅបានដោយ ចុចលើប៊ូតុង Export   បន្ទាប់មក​ជ្រើសរើស​ជម្រើស​ក្នុង​ការរក្សាទុកដូច​ខាងក្រោម​

​- Select ​ Save តែចំណុចណា​ដែល​បាន select ដោយ select ហើយចុច export select 

- Export left Page  ​ប្រើ​សម្រាប់ Save យកតែទំព័រខាង​ឆ្វេង​

- Export Right page  ​ប្រើ​សម្រាប់ Saveយកតែទំព័រខាង​ស្ដាំ​

- Export Both Page   ​ប្រើ​សម្រាប់ Saveយកទំព័រទាំងសងខាង

- ចំពោះការរក្សាទុកជា file PDF  គឺបានតែការទិញ eBook តាមរយៈ online តែប៉ុណ្ណោះ ។

សំគាល់៖ ​កម្មវិធី​នេះនៅមានលក្ខណៈពិសេសៗ​ច្រើន​ទៀត សូម​លោកអ្នក​ធ្វើការ​សាកល្បងដោយខ្លូនឯង ។

​ទាញយក​

** ដកស្រង់ចេញពីទស្សនាវដ្ដីអាន លេខ៣៥ សម្រាប់ខែកុម្ភៈ ឆ្នាំ​២០១២

*** softwareនិងវីដេអូសម្រាប់ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា