For Android device For iOS device
២៣
មិថុនា

​ភ្ជាប់​ពីអ៊ីនធឺណេតតាម USB Modem

នៅ​ក្នុង​ចំណុចនេះយើងនឹងលើកយកពីការ​ប្រើ​ប្រាស់ Internet តាមរយៈ USB Modem ដោយ​ធ្វើការ Configure UserName, Password និង APN 
របៀបដំឡើង Driver របស់ USB Modem
ជាដំបូងអ្នកត្រូវដាក់ស៊ីមកាតចូល​ក្នុង Modem របស់អ្នក​ឲ្យ​បានត្រឹមត្រូវសូមមើលរូប​ខាងក្រោម ៖

បន្ទាប់មកដោត USB Modem នោះទៅកាន់ Port USB វានឹងចេញ​ផ្ទាំង​ដូច​ខាងក្រោម ដើម្បី​ឲ្យ​អ្នក​ធ្វើការ​ដំឡើង Driver របស់ Modem នោះ សូមចុច Run autorun.exe ។

បន្ទាប់មកវានឹង​ធ្វើការ​ដំឡើងដោយខ្លួន​រហូត​ដល់ចេញ​ផ្ទាំង​ដូច​ខាងក្រោម រួចចុច Finish

ចំណែក​ខាងក្រោម​នេះជា​ផ្ទាំង​សម្រាប់​ធ្វើការ Configure ដើម្បី​ប្រើ​ប្រាស់ Internet

 

ចំពោះការ Configure នេះដែរយើងត្រូវដឹងពី Phone Number, User Name, Password និង APN ។ ជា​ទូទៅ Phone Number យើងត្រូវដាក់ *99# ហើយ UserName, Password និង APN គឺ​ទៅតាម​ក្រុមហ៊ុន​ទូរសព្ទ​ដែល​យើង​ប្រើ ។

​ខាងក្រោម​នេះយើងនឹង​បង្ហាញ​ពី UserName, Password និង APN សម្រាប់​ធ្វើការ​ប្រើ​ប្រាស់ Internet របស់​ក្រុមហ៊ុន​មួយចំនួន ៖

- Smart Mobile សម្រាប់អ្នក​ដែល​ចង់​ធ្វើការ​ប្រើ​ប្រាស់ Internet ជាមួយ​ក្រុមហ៊ុន Smart នោះអ្នក​គ្រាន់តែ​ធ្វើការ​បំពេញ APN=smart ជាការស្រេច ។

- Beeline សម្រាប់ប្រព័ន្ធទូរសព្ទនេះអ្នក​គ្រាន់តែ​បំពេញ APN= gprs.beeline.com.kh 

- Cellcard ចំពោះ​ក្រុមហ៊ុន Cellcard វិញអ្នកត្រូវបំពេញ UserName=cellcard, Password=cellcard និង APN=mobitel

បន្ទាប់ពីអ្នក​ធ្វើការ Configure បានត្រឹមត្រូវរួច សូម​ធ្វើការ​ចុច Connect ដើម្បី​ភ្ជាប់ ហើយប្រសិនជា​ភ្ជាប់​បានសម្រេចវានឹងចេញពាក្យ Connect នៅត្រង់ Status ។

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា