For Android device For iOS device
១៨
កុម្ភៈ

​បង្កើត​ប្រព័ន្ធសិប្បនិមិត្ត​ការពារ​ការឆ្លង​មេរោគ​រាតត្បាត​ក្នុង​កុំព្យូទ័រ

ឯកសារ​ការងារ​ទាំងឡាយនៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​គឺ ពិតជាមានសារៈ​សំខាន់​ណាស់ ដែល​លោកអ្នក​តែងតែព្រួយបារម្ភចំពោះការបាត់បង់ ដោយសារ​ករណីណាមួយ​ដែល​មិនបានដឹងមុន ពិសេសការបាត់បង់​ដោយសារ​តែមាន មេរោគ​កុំព្យូទ័រមួយចំនួនបានទៅបំផ្លាញ ឬ លួច ។

ហេតុអ្វីបានជាកុំព្យូទ័រមាន​មេរោគ​
សកម្មភាព​ដែល​អាចបណ្ដាល​ឲ្យ​កុំព្យូទ័រ​លោកអ្នក​ឆ្លង​មេរោគ​បាន មាន​ដូចជា ការ​ប្រើ​ប្រាស់ Internet (Web browser) ប្រើ​ប្រាស់​កម្មវិធី​សម្រាប់ Chat ដើម្បី​ចែករំលែកឯកសារ​គ្នា​ការ Download file ពី Email លោកអ្នក និង ការដំឡើង​កម្មវិធី​ដែល​មិន​ស្គាល់​អាចមាន​មេរោគ​នៅជាមួយ ។
ដើម្បី​ទប់ស្កាត់ការឆ្លង​មេរោគ​តាមរបៀបខាងលើនេះ លោកអ្នក​អាចសាកល្បងជាមួយនឹង កម្មវិធី BufferZone ដើម្បី​ការពារ​កុំព្យូទ័រពីបញ្ហានេះបាន ។  
BufferZone
ជា​កម្មវិធី​មួយ​ដែល​អាចជួយ​ការពារ កុំព្យូទ័រ​លោកអ្នក​នៅពេល ប្រើ​ប្រាស់ Internet (ឆែក website, ឆែក Email, download កម្មវិធី​) ឬ​ការដំឡើង​កម្មវិធី​ជាដើម ដែល​រាល់សកម្មភាពទាំងនេះគឺសុទ្ធតែប្រឈមមុខទៅនឹងការ ឆ្លង​មេរោគ​កុំព្យូទ័របាន​យ៉ាង​ងាយ​បំផុត ។ កម្មវិធី​នេះបាន​បង្កើត​នូវ Folder ថ្មីមួយ​ឈ្មោះ Virtual នៅ​ក្នុង Partition Systems របស់ Windows សម្រាប់ផ្ទុករាល់ File ដែល Download រួច ឬ File សម្រាប់ដំឡើង​កម្មវិធី និង កម្មវិធី​ណាមួយ​ដែល​អ្នកមិនទុកចិត្ត  ​ឲ្យ​ដំណើរការដាច់ដោយឡែកពី Folder System របស់ Windows ដែល​ហៅថា “Virtual Zone” ។
Virtual Zone ជាកន្លែងសម្រាប់​ឲ្យ​កម្មវិធី​ដែល​មិនទុកចិត្ត និង file ឲ្យ​ដំណើរការនៅ​ក្នុង​នោះ​រហូត​ទាល់តែ​លោកអ្នក​ទុកចិត្តថាមានសុវត្ថិភាព និង អ្នកសម្រេចចិត្តផ្លាស់ប្ដូរទីតាំងរបស់វាចូលទៅ​ក្នុង Folder ពិតប្រាកដនៃប្រព័ន្ធដំណើរការរបស់ Windows ។ នៅពេល​វាដំណើរការ​ការពារ​កុំព្យូទ័រ វាបានដាក់ស៊ុមពណ៌ក្រហម នៅជុំវិញ​ផ្ទាំង​កម្មវិធី​ផ្សេងៗ ដែល​បញ្ជាក់​ថា​កម្មវិធី​ទាំងនោះ​បានដំណើរការចេញពី Virtual Zone ហើយវា​មិនអាច​មានសមត្ថភាពកែប្រែអ្វីមួយ​នៅលើ Hard disk drive ព្រមទាំង registry របស់ Windows បានទេ ។
លក្ខណៈពិសេស៖  
​ការពារ Internet browser, messenger (​កម្មវិធី​សម្រាប់លេង chat) និង កម្មវិធី​សម្រាប់ download software ដោយស្វ័យប្រវត្តិ
​ការពារ​ទៅលើ​កម្មវិធី​ដែល​និយម​ប្រើ​ប្រាស់​ជាស្វ័យប្រត្តិ
មានសមត្ថភាព​ការពារ folder បានដែរ
​ភ្ជាប់​មកជាមួយ firewall ផ្ទាល់​ខ្លួន (សម្រាប់​គ្រប់គ្រង កម្មវិធី​កុំព្យូទ័រ IP Address និង Port number នៃ service ណាមួយ)  
បញ្ជាក់​៖ កម្មវិធី​នេះ​មិនអាច​ដំណើរការជាមួយនឹង Windows ប្រភេទ 64bit បានទេ
វិធី​ប្រើ​ប្រាស់​
បន្ទាប់ពីបានដំឡើង​កម្មវិធី​នេះរួចអ្នកនឹងបានឃើញ​ផ្ទាំង BufferZone លេចចេញមក ប្រសិនបើ​មិនឃើញសូមបើក​កម្មវិធី​នេះនៅត្រង់ Show hidden icons នៅ Windows taskbar ហើយចុចនៅត្រង់ Summary button 
ដើម្បី​មើលថាតើ​កម្មវិធី​ណា​ខ្លះ​ដែល​កំពុង​តែ​ត្រូវបាន​ការពារ​
កំណត់កម្រិតនៃ​ការពារ​
ដើម្បី​កំណត់កម្រិតនៃ​ការពារ​របស់ BufferZone ទៅលើ​កុំព្យូទ័របានសូមចូលទៅកាន់ Policy ដោយចុចនៅត្រង់ Policy button  
បន្ទាប់មកសូមកំណត់កម្រិតនៃការ​ការពារ​ទៅតាម​ជម្រើសដូច​ខាងក្រោម ៖
ចំណុច Installers and Update inside BufferZone ការពារ​កុំព្យូទ័រពីការដំឡើង​កម្មវិធី ដែល​កម្មវិធី​ទាំងនោះ​បានមកពីការ download ពី Internet ឬ​ក៏​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់ BufferZone នៅ​ក្នុង​កុំព្យូទ័រនោះ ។

Maximum Protection: រាល់​កម្មវិធី​ដែល​ស្ថិតនៅក្រោមការ​គ្រប់គ្រង​់របស់ BufferZone ទាំងអស់​ដែល​ចង់ដំឡើងថ្មីនឹង ត្រូវដំឡើងចូលទៅ​ក្នុង VirtualZone ដោយស្វ័យប្រវត្តិមុនពេលដំឡើងចូលបរិយាកាសកុំព្យូទ័រពិត

   Notify All: រាល់​កម្មវិធី​ដែល​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់ BufferZone ទាំងអស់​ដែល​ចង់ដំឡើងវានឹង​បង្ហាញ​នូវ​ការក្រើន​រម្លឹក​បញ្ជាក់​លោកអ្នក​ចង់ដំឡើងទៅខាងក្រៅ ឬ​ខាង​ក្នុង BufferZone
Notify Unsinged: រាល់​កម្មវិធី​ដែល​ស្ថិតនៅក្រោមការ​គ្រប់គ្រង​់របស់ BufferZone ទាំងអស់​ដែល​ចង់ដំឡើងនឹង ត្រូវដំឡើងចូលទៅ​ក្នុង​បរិយាកាសពិតនៃ Windows 
   Automatic (Default) : រាល់​កម្មវិធី​ដែល​ស្ថិតនៅក្រោមការ​គ្រប់គ្រង​់របស់ BufferZone ទាំងអស់​ដែល​ចង់ដំឡើង នឹង​ត្រូវបាន BufferZone ត្រួត​ពិនិត្យ​ជាមុនសិនគួរតែបញ្ចូលទៅ​ក្នុង​បរិយាការពិត ឬ​ទៅ​ក្នុង Virtual Zone 
Not Protect: ជម្រើសនេះគឺមានន័យថាមិន​អនុញ្ញាត​ឲ្យ BufferZone ធ្វើការ​ការពារ​កុំព្យូទ័រ​លោកអ្នក​ឡើយ
ចំណុច External Device control ​ការពារ​កុំព្យូទ័រពីការដំឡើង​កម្មវិធី​ពី USB disk, CD/DVD និង Network ។ រាល់ជម្រើសនៃការកំណត់​ឲ្យ BufferZone ការពារ​គឺមានដំណើរការដូចទៅនឹងជម្រើស​ក្នុង Installers and Update inside BufferZone ដែរ ។
ការ​ប្រើ​ប្រាស់  Firewall 
ដើម្បី​ធ្វើ​ឲ្យ​ការ​ការពារ​កាន់តែមានឥទ្ឋិពល​ខ្ពស់ សូមចូលទៅកាន់  Firewall ដើម្បី​បង្កើត លុប និង កែប្រែ ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់ កម្មវិធី និង Internet ឬ network នៅ​ក្នុង​កុំព្យូទ័រ ។
វិធី​បង្កើត​ច្បាប់​ថ្មី
និមិត្តសញ្ញាគួរ​ស្គាល់​៖  
 ​បង្កើត​ច្បាប់​ថ្មី
 លុប​ច្បាប់​ចោល
 រំកិល​ច្បាប់​ចុះក្រោម
 រំកិល​ច្បាប់​ឡើងលើ
សូមចុចនៅត្រង់ button បង្កើត​ថ្មី 
បន្ទាប់មកសូម​ជ្រើសរើស និង បំពេញ​ច្បាប់​ថ្មី
 នៅត្រង់ Programs សូម​ជ្រើសរើស​Program Name ហើយបំពេញ​ឈ្មោះ​របស់​កម្មវិធី​ដែល​ចង់​គ្រប់គ្រង ដោយមាន​បញ្ជាក់​ពី​ប្រភេទ File ឲ្យ​បានច្បាស់លាស់ (ឧទាហរណ៍៖ notepad.exe, Explorer.exe)  
នៅត្រង់ចំណុច Network Address សូមជ្រើសយក IP Address ហើយបំពេញ​នូវ IP address ដែល​ចង់​គ្រប់គ្រង (ឧទាហរណ៍៖ 192.168.1.1 ឬ​ចន្លោះពី 192.168.1.1-192.168.1.50)
 នៅត្រង់ Port សូមជ្រើសយក Port Number ហើយបំពេញ​នូវ​លេខ Port Number នៃ service របស់​កម្មវិធី​ណាមួយ (ឧទាហរណ៍៖ 21 ជាលេខ port របស់ service FTP)
 នៅត្រង់ចំណុច Action សូមជ្រើស Allow ឬ Deny ដែល Allow មានន័យថា​អនុញ្ញាត​ឲ្យ កម្មវិធី IP Address និង Port number ខាងលើមានសកម្មភាព​ក្នុង​កុំព្យូទ័រ​លោកអ្នក​បាន តែ Deny គឺមិន​អនុញ្ញាត​ឡើយ 
 ​បញ្ចូន File ចូលទៅ​ក្នុង BufferZone
ដើម្បី​បញ្ចូល file ដែល​មិនទាន់បាន​ការពារ​ពី BufferZone នៅឡើយនោះ សូម Right-Click លើ file ទាំងនោះ​ហើយ​ជ្រើសរើស​យក Move into BufferZone និង ការ​ទាញយក File ចេញក្រៅ BufferZone គឺ​គ្រាន់តែ​ធ្វើតាមលំនាំខាងមុខឡើងជាការស្រេច
​បញ្ចូន File ចូលទៅ​ក្នុង BufferZone
ដើម្បី​បញ្ចូល file ដែល​មិនទាន់បាន​ការពារ​ពី BufferZone នៅឡើយនោះ សូម Right-Click លើ file ទាំងនោះ​ហើយ​ជ្រើសរើស​យក Move into BufferZone និង ការ​ទាញយក File ចេញក្រៅ BufferZone គឺ​គ្រាន់តែ​ធ្វើតាមលំនាំខាងមុខឡើងជាការស្រេច
ដំឡើង​កម្មវិធី​ថ្មី​ឲ្យ​ដំណើរការនៅ​ក្នុង BufferZone
ដើម្បី​ដំឡើង​កម្មវិធី​ណា​ដែល​មិនស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់ BufferZone គ្រាន់តែ Right-click លើ file setup កម្មវិធី​ហើយជ្រើសយក Open inside BufferZone
មិន​អនុញ្ញាត​ឲ្យ BufferZone ប៉ះពាល់ Folder ណាមួយ
ដើម្បី​កំណត់មិន​ឲ្យ BufferZone ប៉ះពាល់ Folder ណាមួយ បានសូម Right-click លើ folder នោះហើយជ្រើសយក BufferZone បន្ទាប់មកយក ជម្រើសណាមួយ​ខាងក្រោម​ 
Confidential: hide form BufferZone  ​មិនអាច​អាន File ដែល​ស្ថិតនៅ​ក្នុង Folder នេះបាន
Forbidden: deny all access  ​មិនអាច​បើក Folder នោះបាន
 
​បញ្ជាក់​៖ ចំពោះការដក​នូវ​ជម្រើសទាំងនេះចេញវិញ គឺ​គ្រាន់តែ​ជ្រើសរើស​តាមលំនាំខាងលើឡើងវិញជាការស្រេច 
​បញ្ជាក់​៖ រាល់ចំណុចពិសេសដទៃទៀតសូមស្វែងយល់ដោយខ្លួនឯង​បន្ថែម លោកអ្នក​អាច​ស្វែងរក​កម្មវិធី​នេះនៅ​ក្នុង CD ទស្សនាវដ្ដីអាន  ANT លេខ ៣២ ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់​ទី លេខ៣២ សម្រាប់ខែវិច្ឆិកា ឆ្នាំ​២០១១
*** softwareនិងវីដេអូសម្រាប់ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន-ANT
 
 
 
 
 
 
 
 
 
 
 
 
 
 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា