For Android device For iOS device
១៥
កុម្ភៈ

បំប្លែង Screen កុំព្យូទ័រ​របស់អ្នក​ពី 2D ទៅ 3D ក្នុង​ការលេង Games

នៅ​ក្នុង​ទំព័រ ANT Showroom សម្រាប់ទស្សនាវដ្តីអាន-ANT ច្បាប់​ទី៣២ ប្រចាំខែវិច្ឆិកា ឆ្នាំ​២០១១ នេះ​លោកអ្នក​ក៏​បានដឹងពីរបៀបនៃការ​បង្កើត​វ៉ែនតាសម្រាប់វីដេអូ ឬ រូបភាព 3D ប្រភេទ anaglyph ។  ​ក្នុង​ពេលនេះផងដែរ​លោកអ្នក​ក៏​នឹងទទួលបាន​នូវ​ភាពរីករាយជាមួយនឹង​កម្មវិធី iZ3D ដែល​អាចធ្វើ​ឲ្យ​កុំព្យូទ័រក្លាយទៅជា​កុំព្យូទ័រ​3D ក្នុង​ការ​បង្ហាញ​រូបភាព​ក្នុង​games ។

កម្មវិធី​នេះ​ក៏​ត្រូវបាន​ភ្ជាប់​មកជាមួយ​ក្នុង CD ច្បាប់​នេះផងដែរ គឺ file iZ3DDriverSetup_1_13 (5443) .exe​លោកអ្នក​អាចចាប់ផ្ដើមការinstall ដោយពុំមានបញ្ហាបើសិនជាកុំព្យូទ័រ​របស់អ្នក​ប្រាកដថាបាន​ធ្វើការ​update DirectX ជំនាន់​ចុងក្រោយ​រួចរាល់ហើយនោះ តែបើ​លោកអ្នក​មិនប្រាកដគឺត្រូវតែដំឡើង DirectX ជំនាន់​ចុងក្រោយ​ជាមុនសិន ដែល​កម្មវិធី​នេះយើង​ក៏​បាន​ភ្ជាប់​ជាមួយនឹង CD ច្បាប់​ទី៣២ នេះផងដែរ សូម​ស្វែងរក file នៅ​ក្នុង CD ដែល​មាន​ឈ្មោះ​ថា directx_Jun2010_redist.exe ។
ក្រោយពីបាន install DirectX ចប់​លោកអ្នក​អាចដំណើរការម៉ាស៊ីនឡើងវិញ រូចបន្តការ install កម្មវិធី iZ3D ដោយចុច double click លើ file iZ3DDriverSetup_1_13 (5443) .exe ត្រង់ពេល​ដែល​លោកអ្នក​បានឃើញ​ផ្ទាំង Select Components សូម​ជ្រើសរើស Full Installation ដូចរូប​ខាងក្រោម រួចចុច Next និងបន្តតាម Wizard
លោកអ្នក​ត្រូវចុច OK ខណៈពេលបានឃើញ​ផ្ទាំង​ខាងក្រោម​
ក្រោយពី install ចប់ កម្មវិធី​អាចដំណើរការបាន ហើយ​លោកអ្នក​នឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម នឹងត្រូវ​ជ្រើសរើស​ប្រភេទ 3D ដែល​ត្រូវ​បង្ហាញ​ពី​ក្នុង​ប្រអប់ Output ហើយ​ក៏​ត្រូវធីក​ក្នុង​ប្រអប់ Enable stereo at application startupផងដែរ ។
សម្រាប់ free Output គួរ​ជ្រើសរើស Anaglyph និង Red/Cyan រួចចុច Apply ។ ឥឡូវ​លោកអ្នក​អាចសាកល្បងលេង game អុកនៅ​ក្នុង Windows 7 ជា​ប្រភេទ 3D ប៉ុន្តែ​លោកអ្នក​កុំភ្លេចពាក់វ៉ែនតា 3D ប្រភេទ anaglyph ឲ្យ​សោះ ។
លោកអ្នក​អាច​ជ្រើសរើស profile តាមទម្រង់ games ណាមួយពី​ក្នុង​ផ្នែក In-Games Settings ក្នុង tab Advanced ដូចរូបភាព​គំរូ​ខាងក្រោម​៖
​បញ្ជាក់​
ការណែនាំខាងលើគឺ​គ្រាន់តែ​ជាព័ត៌មាន និង របៀបនៃការ​ប្រើ​ប្រាស់​បន្តិចបន្តួចប៉ុណ្ណោះ​នូវ​លទ្ធភាពនៃ​កម្មវិធី​នេះ លោកអ្នក​អាច​ស្វែងរក​កម្រិត advanced នៃការ​ប្រើ​ប្រាស់​កម្មវិធី​នេះតាមរយៈការចុច​ទៅលើ Help រួចយក User Guide ។  
យើង​ខ្ញុំ​ក៏​នឹង​មិនអាច ឬ​មានសិទ្ធិដោះស្រាយពីរបៀប​ប្រើ​ប្រាស់​ក្រៅពី​ក្រុមហ៊ុន​ផលិត​កម្មវិធី​នេះដោយ​ផ្ទាល់ ។
លោកអ្នក​អាចដឹងថាតើ games ណា​ខ្លះ​ដែល​អាចលេងជា​ប្រភេទ 3D anaglyph ជាមួយ​កម្មវិធី iZ3D នេះតាមរយៈ web page : http://www.iz3d.com/games
 
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់​ទី លេខ៣២ សម្រាប់ខែវិច្ឆិកា ឆ្នាំ​២០១១
*** softwareនិងវីដេអូសម្រាប់ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌីទស្សនាវដ្ដីអាន-ANT
 

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា