For Android device For iOS device

កុម្ភៈ

​ចំណុច​ត្រូវដឹង​ក្នុង​ការ​ប្រើ Internet តាមរយៈ SIM ឬ Limit- បិទការ Update របស់ Antivirus មួយចំនួន

​នៅពេល​នេះយើងនឹងលើកយកពី​ចំណុច​ដែល​ត្រូវយល់ដឹង​ក្នុង​ការ​ប្រើ Internet តាមរយៈ SIM ឬ Limit មក​ធ្វើការ​បង្ហាញ ជាបន្តទៀត នេះជា​ចំណុច​ដែល​អ្នក​ដែល​ប្រើ Internet តាមរយៈ Sim ឬ Limit គួរតែដឹង​ព្រោះ​វាធ្វើ​ឲ្យ​អ្នក​ចំណាយ Bandwidth ច្រើន​តែមិន បានការ ។  

​ក្នុង​ការបិទ​នូវ update antivirus នេះដែរ​ត្រូវបាន​បែងចែកចេញជាពីរ ៖  
ការបិទ​ទៅលើ​ការ update កម្មវិធី antivirus នេះ តែម្តង និង ការបិទ​ទៅលើ​ការ update definition របស់​កម្មវិធី​នោះ ។ ចំពោះការបិទ update ទៅលើ​កម្មវិធី Antivirus មានន័យថា​អ្នក មិន​ធ្វើការ update កម្មវិធី​របស់អ្នក​នៅពេល​ដែល​មាន ការ Release របស់ Software នោះ ឬ មានអ្វីថ្មី​ដែល​ទាញទងនឹង​កម្មវិធី​នោះ ។  
ការបិទ update definition របស់ Antivirus គឺ​មានន័យថា​យើងមិន​ឲ្យ​កម្មវិធី​នោះ​ធ្វើការ Update នូវ Database ដែល​ធ្វើ ឲ្យ​វា​ស្គាល់​នូវ Virus បាន​ច្រើន តែយើងអាច​ធ្វើការ Download មក​ធ្វើការ Update ជា​លក្ខណៈ Offline វិញទើបជាការ ប្រសើរ ព្រោះ​បើអ្នកមានម៉ាស៊ីនពីរដូចនេះអ្នក​នឹងត្រូវ​ចំណាយ​អស់ពីរដងដែរ ។  
ក. Avast Free Antivirus
​ជាដំបូង​អ្នកត្រូវចូលទៅ​ក្នុង Start រួចចូល​កម្មវិធី Antivirus Avast របស់អ្នក​នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម ៖
​បន្ទាប់មក​ចុច​នៅលើ Setting
រួចចូល update នោះអ្នកនឹងឃើញ Engine and virus definitions នៅត្រង់​ចំណុច​នេះគឺជាការ update Database របស់ Antivirus ដូចនេះត្រូវ​ជ្រើសរើស​យក Manual Update មានន័យថា​អ្នកនឹង​ធ្វើការ Update ដោយខ្លួនឯង ។
​ចំណែក​ឯ​ចំណុច​ពីរ​ខាងលើ​ 
Automatic update មានន័យថា​វានឹង​ធ្វើការ update ដោយស្វ័យប្រវត្ត ។
Ask when an update is available មានន័យថា​នៅពេល​ដែល​មាន Database ថ្មី​វានឹង​ធ្វើការ Update ។
ខ. AVG Anti-Virus Free Edition 2012 
​ជាដំបូង​អ្នកត្រូវបើក​កម្មវិធី Anti-Virus ជាមុនសិនដោយចូល Start All Programs បន្ទាប់មក​រក​កម្មវិធី AVG Anti-Virus Free Edition ហើយចុចលើ​កម្មវិធី​នោះ​វានឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម ៖  
ដើម្បី​ធ្វើការ​បិទ​នូវ Auto Update Definition អ្នកត្រូវចូល Tools Menu បន្ទាប់មក​ចូល Advanced Settings
​ចំណុច​នេះអ្នកចូលទៅ​ក្នុង Schedules រួច​ជ្រើសរើស​យក Scheduled Scan បន្ទាប់មក​នៅ​ផ្នែក​ខាង​ស្ដាំ​អ្នកត្រូវដោះ Tick Enable this task មានន័យថា​អ្នក​ធ្វើការ​បិទ​នូវ​ការ update Definition របស់ Anti-Virus ដូចនេះវាមិន​ធ្វើការ update នៅពេល​ដែល​អ្នក​ប្រើ Internet នោះទេ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា