ធ្នូ
ចំណុចត្រូវដឹងក្នុងការប្រើ Internet តាមរយៈ SIM ឬ Limit បិទកុំឱ្យបើក Flash
នៅក្នុង Browser នីមួយៗតែងតែមានការផ្សាយពាណិជ្ជកម្មដែលការផ្សាយនោះអាចជា រូបភាព ឬ Flash ដែលធ្វើឱ្យ ការប្រើ Internet របស់កាន់តែយឺត និង ចំណាយ Bandwidth កាន់តែច្រើន ។ ដូច្នេះយើងនឹងលើកយកពីការបិទ Flash នៅលើ Browser ដូចជា ៖ Mozilla Firefox, Google Chrome ។
Mozilla Firefox:
ដើម្បីធ្វើការបិទ Flash អ្នកត្រូវដំឡើង Add-ons របស់ Browser ដោយធ្វើការបើក Browser Firefox បន្ទាប់មកវាយ www.google.com នៅត្រង់ Address Bar បន្ទាប់មកវាយពាក្យ Add-ons firefox នៅក្នុង TextBox Search របស់ Google អ្នកនឹងឃើញរូបដូចខាងក្រោម ហើយចុចនៅលើ Add-ons for Firefox
ខាងក្រោមនេះជារូបបន្ទាប់ពីអ្នកចុចនៅលើ Add-ons for Firefox នៅក្នុង TextBox Search វាយពាក្យ Block Flash
បន្ទាប់មកចុចនៅលើ Add to Firefox
បន្ទាប់មកអ្នកត្រូវចុចលើ Install Now ដើម្បីធ្វើការដំឡើង Add-on នោះ ហើយ ដើម្បីធ្វើការបិទ ឬ បើក Flash នោះអ្នកត្រូវចូល ទៅកាន់ Mozilla Firefox ហើយចុច Firefox Button
បន្ទាប់មកអ្នកនឹងឃើញ Flashblock 1.5.15.1 ហើយអ្នកអាចចុចលើ button Disable ដើម្បីឱ្យវាដំណើរការ Flash នេះវិញ ។
Google Chrome
ដើម្បីធ្វើការបិទ Flash អ្នកត្រូវដំឡើង Extension របស់ Browser ដោយធ្វើការបើក Browser Google បន្ទាប់មកវាយ www.google.com នៅត្រង់ Address Bar បន្ទាប់មកវាយពាក្យ Flash Block in Chrome នៅក្នុង TextBox Search របស់ Google អ្នកនឹងឃើញរូបដូចខាងក្រោម ចុចលើ FlashBlock<< Google Chrome Extensions
បន្ទាប់មកចុចលើ Add to Chrome
រួចចុច Install នោះអ្នកនឹងបាន Extension មួយរបស់ Google Chrome ដែលអាចធ្វើការបិទដំណើររបស់ Flash នៅលើ Browser បានហើយ ។
យើងអាចបិទ ឬ បើកវាដំណើរការក៏បានដែរដោយចូលទៅកាន់ Setting រួច tool បន្ទាប់មក Extensions សូមមើល តាមលេខ ។
បន្ទាប់អ្នកអាចធ្វើការ Disable ឬ Enable នៅពេលដែលអ្នកចង់ប្រើវា ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន ច្បាប់ទី ៣០ សម្រាប់ខែកញ្ញា ឆ្នាំ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា