For Android device For iOS device
២១
កញ្ញា

​ប្រើ Gmail ជាមួយ Domain Name របស់អ្នក​

ពេលនេះយើងនឹងនិយាយពីរបៀប​ក្នុង​ការ​ទាញយក​កម្មវិធី​ទាំងនោះ​មក​ប្រើ​ម្តងមួយៗ ដោយយើងចាប់ផ្តើមពី Gmail ទៅ ។

អ្វីទៅជា Gmail?

​លោកអ្នក​ប្រាកដជា​ស្គាល់ និង ធ្លាប់​ប្រើ Gmail ហើយមែនទេ ។

Gmail គឺជា​សេវាកម្ម​មួយរបស់ Google ដែល​អាច​ឲ្យ​យើង​ប្រើ ដើម្បី​ផ្ញើ និង ទទួលសារ​អេឡិចត្រូនិច​តាមរយៈ Web និង Software (​ប្រើ POP3 និង IMAP) ។ មកដល់ពេល​បច្ចុប្បន្ន​នេះ Gmail កំពុង​ដណ្តើមទីផ្សារពី Yahoo Mail និង Hotmail ដោយ​ផ្តល់​ទៅ​ឲ្យ​អ្នក​ប្រើ​នូវ​ទំហំ​ដ៏ធំ (ជាង ៧ GB) និង ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ និង​ភ្ជាប់​ទៅ​កម្មវិធី​ផ្សេងៗ ដោយមិនបាន​ចំណាយ​ប្រាក់ ។

សារៈប្រយោជន៍នៃ Gmail ក្នុង Google App

​បន្ថែម​ទៅលើ​ភាព​ងាយស្រួល​ទាំងនេះ Gmail ក៏​អនុញ្ញាត​ឲ្យ​យើងប្តូរ email ពី @gmail.com ទៅ domain របស់យើងបាន ។

ឧទាហរណ៍

ខ្ញុំអាច​បង្កើត email ជាមួយនឹង domain name របស់ខ្ញុំ info@ant.com.kh ហើយខ្ញុំបើក ផ្ញើ និង ទុក email ដោយ​ប្រើ Gmail ដែល​មាន​ទំហំ​ធំ និងល្អជាង​យ៉ាង​ខ្លាំងបើប្រៀបធៀបនិង email ដែល hosting ផ្តល់​ឲ្យ ។

Gmail ក្នុង Google App Free Edition យើងអាច​ប្រើ​បាន​រហូត​ដល់ ៥០ accounts ហើយ account នីមួយ​ៗ​អាចផ្ទុក email បាន​ទំហំ​ជាង ៧ GB ដូច Gmail account ធម្មតាដែរ ។

ការ​បង្កើត​

អ្វី​ដែល​អ្នកត្រូវការមុននឹង​បង្កើត​

• A domain name

• Google Apps account

• Your log in information for your domain registrant

របៀប​បង្កើត​

ដើម្បី​ជាឧទាហរណ៍​សម្រាប់​ការ​បង្កើត​នេះខ្ញុំនឹង​បង្ហាញ​លោកអ្នក​ពីរបៀប​បង្កើត email សម្រាប់ domain mrboy.info ។

១. ដំបូង login account Gmail របស់អ្នក ហើយចូលទៅកាន់ទំព័រ www.google.com/a/cpanel/domain/new ។ ផ្ទាំង Sign Up សម្រាប់ Google App នឹងបើកឡើង (Gmail ជា​ឧបករណ៍​នៅ​ក្នុង Google App នេះ)

​ប្រសិនបើ​អ្នកមាន domain រួចហើយ អ្នកអាចបំពេញ domain ចូលប្រអប់ TextBox ខាងលើ ហើយចុចលើ button “Get Started” ។ ប្រសិនបើ​មិនទាន់មាននោះទេ អ្នកអាចចុចលើ Tab “I want to buy a domain name” ដើម្បី​ទិញ domain ។

២. បន្ទាប់មកបញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់អ្នក និងស្ថាបន​ដែល​ប្រើ Gmail នេះ (រូប​ខាងក្រោម​)

បន្ទាប់ពីបំពេញរួចចុចលើ button “Continue” ។

៣. បន្ទាប់មកអ្នកនឹង​តម្រូវ​ឲ្យ email និង mailbox សម្រាប់ administrator នៃ domain email នេះ ។

ឧទាហរណ៍៖ admin@mrboy.info

​លោកអ្នក​ប្រើ​ដាក់ email admin account ឈ្មោះ​អី​ក៏​បានដែរ រួចហើយវា password ហើយចុចលើ button “I accept. Continue with set up >>” ។

៤. បន្ទាប់ពី​បង្កើត admin account ហើយ អ្នកនឹងឃើញ​ផ្ទាំង domain dashboard ។

នេះគឺជា​ផ្ទាំង​មេ​ដែល administrator អាច​បង្កើត users ផ្សេងៗ​ជា​ច្រើន​បាន​ដូចជា (ratana@mrboy.info , bundeth@mrboy.info សម្រាប់​ជំនាន់​ឥតបង់ប្រាក់អ្នកបាន​បង្កើត​បានតែ ៥០ accounts តែប៉ុណ្ណោះ) ។

ប៉ុន្តែ​មុននឹងអ្នក និង users ផ្សេងទៀតអាច​ប្រើ email នេះបាន អ្នកត្រូវការ verify domain name (mrboy.info) និង កែ MX records របស់អ្នក​នៅ hosting ជាមុនសិន ។

Verify Domain Name

អ្នកត្រូវការ verify domain name ដែល​អ្នក​ប្រើ ដើម្បី​បញ្ជាក់​ថា domain name នេះជាកម្ម​សិទ្ធិ​របស់អ្នក ដោយ​ជ្រើសរើស​យក “Upload an HTML file to mrboy.info” ហើយចុចលើ button “Continue” ។

​ផ្ទាំង​ដែល​ប្រាប់ពីរបៀប​ក្នុង​ការ verify នឹងបើកឡើង

​ដែល​ប្រាប់​ឲ្យ​យើង​បង្កើត file មួយ​ឈ្មោះ​ថា googlehostedservice.html ហើយ copy text ដែល​នៅ​ខាងក្រោម ដាក់ចូល​ក្នុង file HTML នេះហើយ upload ទៅ hosting ដែល domain name របស់អ្នក​ស្ថិតនៅ ។ ពេល upload រួចរាល់ហើយអ្នកគួរតែ test ដើម្បី​ឲ្យ​ច្បាស់ថា file upload បានត្រឹមត្រូវ ដោយចូលទៅកាន់ទំព័រ http://mrboy.info/googlehostedservice.html ប្រសិនបើ​ឃើញអក្សរ​ដែល​អ្នក copy ខាងលើនោះគឺត្រឹមត្រូវ បន្ទាប់ពីត្រឹមត្រូវហើយចុចលើ button “I’ ve completed the steps above” ។

បន្ទាប់មក​ផ្ទាំង​មួយបើកឡើង ដែល​មាន​នូវ​មានអត្ថបទណែនាំពីការ​ប្រើ ប្រសិនបើ​អ្នកចង់មើលអត្ថបទ​ទាំងនោះ អ្នកអាចចុចលើ button “Lunch guide” ។ សម្រាប់​ការអត្ថបទនេះយើងចុច link skip this guide សិន ។

ហើយ​ផ្ទាំង dashboards បន្ទាប់ពីយើង verify domain name នឹងបើកឡើង

ឥឡូវនេះ Google App បាន​ដំឡើង​ចប់រួចរាល់អស់ហើយ ។ តាមរយៈ​រូបខាងលើ យើងឃើញ​នូវ​សេវាកម្ម​ទាំងអស់ (Calenda, Chat, Contact, Docs, Sites និង Mobile) សុទ្ធតែ​ដំណើរ​ការ លើកលែងតែ Email ដែល​យើងត្រូវ active វាជាមុនសិន ដែល​ចំណុច​នេះយើងនឹងនិយាយតទៅលេខក្រោយទៀត ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ចេញផ្សាយខែ ធ្នូ  ​ឆ្នាំ ២០១0

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា