For Android device For iOS device
២១
កញ្ញា

ការត្រួត​ពិនិត្យ Login Form ដោយ​ប្រើ​ប្រាស់ JavaScript និង CSS

កែ​សម្រួល​អត្ថបទដោយ ៖  ១៦ សីហា ឆ្នាំ ២០១៦

លោក​អ្នកអានបានដឹង​រួចមកហើយ​អំពីវិធី​ក្នុង​ការត្រួត​ពិនិត្យ​ទៅលើ Form មុនពេលអ្នក​ធ្វើការ​ចុចប៊ូតុង ដើម្បី send ​ទិន្នន័យ​របស់អ្នក ដែល​បាន​បញ្ចូល ។  ហើយវា​ប្រើ​ប្រាស់ ការ​បង្ហាញ​នៅការ Error សារដោយ​ប្រើ​ប្រាស់​កូដរបស់ JavaScript ដើម្បី​បង្ហាញ​ជា Message Box ។ ឥលូវយើងនឹង​បង្ហាញ​អ្នកអំពីវិធីមួយថ្មីទៀត​ដែល​អ្នកអាច​ធ្វើការ ត្រួត​ពិនិត្យ​នៅ Form ​របស់អ្នក​ដោយ​ប្រើ​ប្រាស់ កូដ JavaScript ជាមួយ ធាតុផ្សំមួយចំនួនទៀតពី កូដ CSS Style sheet ដោយការដាក់ពណ៌ Background color ​ទៅកាន់​ទីតាំង​ដែល​មិនបាន​បញ្ចូល​ទិន្នន័យ ឬ​ក៏​មិនត្រឹមត្រូវ ។

​ខាងក្រោម​នេះជាវិធីសាស្រ្ត​ក្នុង​ការ​បង្កើត ដែល​យើងបានលើកយកមកនៅវិធី​ក្នុង​ការត្រួត​ពិនិត្យ​ទៅលើ​ការ Login  Form ​របស់អ្នក​ប្រើ​ប្រាស់ ជាមួយនឹង  Username ហើយនិង Password របស់គាត់ ។ សូមមើលការ​ណែនាំ​នៃជំហាន​នីមួយ​ៗ​ដូច​ខាងក្រោម​៖

♦ ជំហានទី១

សូមអ្នកធើ្វការបើក​កម្មវិធី Text Editor (Example ៖  Notepad) ​ណាមួយ​រួច​សរសេរ​កូដដូច​ខាងក្រោម ដើម្បី​បង្កើត​នៅ Form មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ធ្វើការ Login ​បន្ទាប់ពី​អ្នក​ធ្វើការ សរសេរ​កូដរួចរាល់ហើយសូមអ្នកដាក់​ឈ្មោះ​វាថា login.html

 ជំហានទី ២

​បន្ទាប់ពី​អ្នក​ធ្វើការ​សរសេរ​កូដ ដូចជំហានទីមួយ រួចហើយអ្នកសូមអ្នក​ធ្វើការ សរសេរ​កូដ​សម្រាប់​ដាក់ CSS Style ទៅ​ឲ្យ Form ​របស់អ្នក​ដូច​ខាងក្រោម​ដោយដាក់​ឈ្មោះ​ថា style.css

♦ ជំហានទី៣

សូមអ្នក​ធ្វើការ​សរសេរ​កូដ JavaScript ដូចកូដ​ខាងក្រោម ដោយដាក់​ឈ្មោះ​ថា scriptValidateForm.js

- var correctUsername, var correctPassword ​សម្រាប់​កំណត់​តម្លៃ​ជាក់លាក់ទៅ​ឲ្យ Username និង Password ​សម្រាប់​អ្នក​ប្រើ​ប្រាស់​

- validateForm () ជា​ឈ្មោះ function ​សម្រាប់​ធ្វើការ validate form

- document.getElementById ('error_bgcolor_username') .style.backgroundColor ​សម្រាប់​ធ្វើការ​បង្កើត​​នៅ ​នូវ​ពណ៌ backgroundcolor ​ទៅកាន់ div tag ​ដែល​មាន ID ​ឈ្មោះ​ថា error_bgcolor_username ​សម្រាប់ username

- document.getElementById ('error_bgcolor_password') .style.backgroundColor ​សម្រាប់​ធ្វើការ​បង្កើត​នៅ ​នូវ​ពណ៌ backgroundcolor ​ទៅកាន់ div tag ​ដែល​មាន ID ​ឈ្មោះ​ថា error_bgcolor_password ​សម្រាប់​ការ​បញ្ចូល Password

- document.getElementById ('error') .innerHTML ​សម្រាប់​កំណត់​បង្ហាញ​ជាអក្សរ​ឲ្យ​អ្នកដឹងអំពី​បញ្ហា ការ Error

- if (username=="") , if (userpassword =="") ​សម្រាប់​ត្រួត​ពិនិត្យ​នៅពេល​ដែល​មិនបាន​បញ្ចូល Username ហើយនិង Password

- if (correctUsername! =username) , if (correctPassword! =username) ​សម្រាប់​ត្រួត​ពិនិត្យ​ទៅលើ ការ​បញ្ចូល​បើសិនមិនដូចទៅនិង Username ហើយនិង Password ​ដែល​បាន​កំណត់ ។

♦ ជំហានទី ៤

សូម​ធ្វើការ​បញ្ចូល File ចំនួនពី​ខាងលើ គឺ style.css ហើយនិង scriptValidateForm.js ទៅ​ក្នុង File ​ដែល​មាន​ឈ្មោះ​ថា login.html ដូច​ខាងក្រោម​៖

♦ ជំហានទី ៥

ពេលអ្នក​ប្រើ​ប្រាស់​មិនបាន​បញ្ចូល Username 

-ពេលអ្នក​ប្រើ​ប្រាស់​មិនបាន​បញ្ចូល Username មិនត្រឹមត្រូវ 

ពេលអ្នក​ប្រើ​ប្រាស់​មិនបាន​បញ្ចូល Password 

-ពេលអ្នក​ប្រើ​ប្រាស់​មិនបាន​បញ្ចូល Password មិនត្រឹមត្រូវ 

ពេលអ្នក​ប្រើ​ប្រាស់​បាន​បញ្ចូល Username ហើយនិង Password បានត្រឹមត្រូវ ពេលនោះអ្នក​ប្រើ​ប្រាស់​អាច Login បានសម្រចហើយ

ត្រូវចងចាំថា Username ហើយនិង Password ​ដែល​ត្រឹមត្រូវគឺយើង​ខ្ញុំ​បាន​កំណត់​ជាមួយ៖

var correctUsername = "admin";

var correctPassword = "admin123";

*** អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ១៩ ចេញផ្សាយខែ តុលា  ​ឆ្នាំ ២០១0

*** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា