For Android device For iOS device
១៦
កញ្ញា

មានបញ្ហាលើការ​បង្ហាញ​រូបភាពលើ​អេក្រង់ ជាសញ្ញាមួយនៃការគាំង​កុំព្យូទ័រ​

ការ​បង្ហាញ​រូបភាព​នៅលើ​កុំព្យូទ័រ​មាន​លក្ខណៈ ភ្លឹបភ្លេតៗ ស្រអាប់ មានពណ៌​ខុសពី​ធម្មតា មិនអាច refresh បានបន្ទាប់ពីបិទ​កម្មវិធី ឬ​នៅមានពណ៌ខ្មៅនៅសល់បន្ទាប់ពីបើក​កុំព្យូទ័រ ។

បញ្ហានេះកើតឡើងគឺពិតធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ laptop និង notebook មានការធុញទ្រាន់​ដោយសារ​តែពួកគេ​មិនអាច​ប្រើ​ប្រាស់ monitor ផ្សេងទៀតបាន ។

​ដំណោះ​ស្រាយ

ចំពោះ MacBook Air 11inch និង 13inch

វិធីទីមួយ
​លោកអ្នក​អាចឆែក driver update តាមរយៈ software update ដោយចូលទៅកាន់ Apple Menu នៅ​ផ្នែក​ខាងលើនៃ screen (​លោកអ្នក​ចាំបាច់ត្រូវ​ប្រើ​ប្រាស់ Monitor សម្រាប់​បង្ហាញ​ជំនួស screen របស់ MacBook) ។

​នៅពេល​ដំឡើង Firmware Update សូមកុំរំខានដល់​ដំណើរ​ការនេះ ហើយត្រូវជាក់ច្បាស់ថាថ្មរបស់ MacBook គ្រប់គ្រាន់ ឬ​លោកអ្នក​អាចដោត power adapter កាន់តែល្អ ព្រោះ​បើមានការរំខាននោះ វានឹងអាចមានបញ្ហាដល់ hardware (ROM) ។

វិធីទីពីរ​

​លោកអ្នក​អាច download firmware upgrade 2.0 តាមរយៈ​គេហទំព័រ http://support.apple.com/kb/DL1337

​បញ្ជាក់​៖ សូមកុំព្យាយាមដោះស្រាយដោយខ្លួនឯង បើសិន​លោកអ្នក​មិនមានបទពិសោធន៍ update firmware ។

ចំពោះ Microsoft Operating System (Windows)

​លោកអ្នក​អាចឆែក និង update driver របស់ VGA card បាន នោះជាការស្រេច ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា