For Android device For iOS device

កញ្ញា

Disk Image ការពារ​ពីការលួច​ទិន្នន័យ​

យើងគ្រប់គ្នាតែងរកវិធីគ្រប់​យ៉ាង ដើម្បី​ការពារ​ពីការលួចបើក ឬ​លួច​ចម្លង​ទិន្នន័យ​ទោះបីជា​កុំព្យូទ័រ​របស់អ្នក​ត្រូវបាន​ការពារ​ដោយ កូដសម្ងាត់ (password) ក៏​ដោយចុះ ។

ប៉ុន្តែ​វា​ក៏​ពុំមែនមានន័យថា ទិន្នន័យ​របស់អ្នក​មាន​សុវត្ថិភាព​នោះដែរ ព្រោះ​ថាបើសិនជា​កុំព្យូទ័រ​របស់អ្នក​បានបាត់នោះប្រាកដណាស់ថា គេនឹងអាចលួច​ទិន្នន័យ​ទាំងនោះ​បាន តាមរយៈ​នៃការដោះ hard disk ទៅ​ភ្ជាប់​ជាមួយនឹង​កុំព្យូទ័រ​ដទៃ​ទៀត ។

ម្យ៉ាង​វិញទៀត​សម្រាប់​ទិន្នន័យ ដែល​រក្សាទុកនៅ​ក្នុង externalhard disk ឬ USB flash drive វា​ក៏​នឹងជាមូលហេតុ ដែល​អាចនឹងធ្វើ​ឲ្យ​ទិន្នន័យ​របស់អ្នក​ងាយ​នឹងត្រូវ​បានគេលួចផងដែរ ។ ជាពិសេសមានពេលខ្លះ​លោកអ្នក​ក៏​ចង់​ការពារ folders ឬ files ជា​ច្រើន​ពីការលួចបើក ឬ​ថត​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​ក៏​ត្រូវបាន​គេ hack ចូល​តាមរយៈ​បណ្តាញ network ប៉ុន្តែ​លោកមិនត្រូវដឹងធ្វើ​យ៉ាង​ដូចម្តេចនោះ? ពេលនេះយើង នឹងលើកយកវិធីដ៏ងាយ និងមិនចាំបាច់​ចំណាយ​លុយ​ក្នុង​ការទិញ software មក​ដំឡើង​បន្ថែម​ក្នុង​កុំព្យូទ័រ​របស់អ្នក​នោះទេ ។

​បញ្ជាក់​៖

វិធីនេះនឹងមិនត្រឹមតែ​ការពារ​ពីការលួចបើក ឬ​ថត​ចម្លង​នោះទេ ប៉ុន្តែ​វា​ក៏​មានលទ្ធភាព​ការពារ​ពីការ search តាមរយៈ Spotlight និងពីការធ្វើ recovery តាមរយៈ​កម្មវិធី​ផ្សេងៗ​ទៀតនោះផងដែរ ក្រៅពីការដឹងកូដសម្ងាត់​របស់អ្នក ។

វាពិតជាងាយ​សម្រាប់ Mac ដោយអ្នក​គ្រាន់តែ​បង្កើត disk image តាមវិធីដូច​ខាងក្រោម​៖

១. បើក​កម្មវិធី Disk Utility ដោយការចូលទៅកាន់ Applications ចូល Utility មើលរូប D01

២. ចុចលើ File ចូល New ចុច Blank Disk Image… ឬ​ចុច icon New Image មើលរូប D02 បន្ទាប់មក​លោកអ្នក​នឹងបានឃើញដូចរូប D03


៥. ជ្រើសរើស 128-bit AES encryption (recommended) ពី​ក្នុង​ប្រអប់ Encryption សម្រាប់​បំលែង​និង ការពារ disk image ពីការបើកដោយអ្នក​ដទៃ ។

៦. ជ្រើសរើស sparse disk image ពី​ក្នុង​ប្រអប់ Image Format (ការ​ជ្រើសរើស sparse disk image format គឹវានឹងជូយសន្សំ space នៃ hard disk របស់អ្នក​ដោយសារ​ទំហំ​របស់វានឹងកើន​ទៅតាម​ទំហំ ជាក់ស្តែងនៃឯកសារ​ដែល​បានផ្ទុក​ក្នុង disk image នោះ)

៧. បន្ទាប់ពីនេះចុច Create ប៊ូតុង យើងនឹងបានឃើញដូចរូប D05 សម្រាប់​ទទួលលេខកូដសម្ងាត់​របស់អ្នក​មុននឹងវា​ធ្វើការ​បំលែង (encrypt) លោកអ្នក​អាចដកធីក Remember password in my keychain បើសិនជាអ្នកមិនចង់​ឲ្យ password របស់អ្នក​ចងចាំនៅ​ក្នុង keychain នៃ Mac របស់អ្នក (ចង់ដឹងពីអត្ថប្រយោជន៍នៃ keychain សូមមើលទស្សនាវដ្តី ANT ទំព័រទី១៦ ច្បាប់ទី២៣) ក្រោយពី​កំណត់​កូដសម្ងាត់រួចហើយសូមចុច OK ប៊ូតុង

បន្ទាប់ពីវា​បង្កើត disk image ចប់អ្នកនឹងបានឃើញដូចរូប D06

៨. បើក Finder អ្នកនឹងបានឃើញដូចរូប D07 នៅពេល​នេះអ្នកអាច copy files ឬ folders ដែល​ចង់​ការពារ​ការលួចទៅកាន់ disk image រួចចុច eject

ពេលនេះអ្នកអាច copy disk image ទៅកាន់ external hard disk ឬ​ទីតាំងណាមួយ​ក៏​បាន ។

រាល់ពេល​ដែល​អ្នកបើក disk image file អ្នកត្រូវតែបញ្ចូល កូដសម្ងាត់​ដែល​អ្នកបាន​កំណត់​នៅ​ក្នុង​ចំណុច​ទី៧ ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៤ ចេញផ្សាយខែ មិនា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា