For Android device For iOS device

កញ្ញា

System Restore មិន​ដំណើរ​ការនៅ​ក្នុង Windows 7

​ប្រសិនបើ​លោកអ្នក​មិនអាច​ធ្វើ SystemRestore បានឫវាមិន​ដំណើរ​ការអ្នកអាចសាកល្បង​ជាមួយនឹង​ដំណោះ​ស្រាយមួយចំនួន​ខាងក្រោម​៖

ជំហានទី១៖

​នៅពេល​កុំព្យូទ័រ​កំពុង boot ចុចប៊ូតុង F8 បន្ទាប់មក​ជ្រើសរើស​យក Safe Mode

ដើម្បី​ធ្វើ System restore សូមចុច Windows key + R key បន្ទាប់មក All programs ជ្រើសរើស​យក Accessories បន្ទាប់មក System tool ហើយ​ជ្រើសរើស​យក System Restore ។

ជំហានទី២៖
នៅ​ក្នុង Windows 7 មាន​ជម្រើស​មួយទៀត​ដែល​ប្រើ​សប្រាស់ Windows7 Installation CD ដើម្បី​ធ្វើ System Restore ។ សូមដាក់ CD ទៅ​ក្នុង CD-Room ហើយ restart កុំព្យូទ័រ​និងនៅ​ក្នុង BIOS Option កំណត់​ឲ្យ boot ចេញ CD-Room មុនគេ ។

• ជ្រើសរើស​ដំបូងគេលេចចេញមកបន្ទាប់មក​ជ្រើសរើស​យកភាសា English ហើយចុចប៊ូតុង Next button

• នៅ​ក្នុង​ដំណាក់​កាល Option Install Now ជ្រើសរើស​យក Repair your computer នៅពេល System Recovery Option

• នៅ​ក្នុង​ដំណាក់​កាល System Recovery Options ជ្រើសយក Use recovery tools… ហើយចុច Next button

• នៅ​ក្នុង​ដំណាក់​កាល Choose a recovery tool សូម​ជ្រើសរើស​យក System Restore ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៦ ចេញផ្សាយខែ ឧសភា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា