For Android device For iOS device

កញ្ញា

របៀប Sleep ឬ Hibernate និង បន្ត​ការងារ​សារជាថ្មី

Sleep និង Hibernate សម្រាប់ Windows 7៖ លោកអ្នក​ចូលទៅកាន់ Start => ដាក់ កណ្តុរ​នៅលើ Shutdown button បន្ទាប់មក ចុច Arrow key ទៅខាងស្ដាំ => ជ្រើសរើស​យក Sleep ឬ Hibernate

Sleep និង Hibernate ក្នុង Windows xp ៖ ចុច Start => Shut Down បន្ទាប់មកនៅ​ក្នុង​ផ្ទាំង Turn off computer លោកអ្នក​នឹងឃើញ​នូវ​ពាក្យថា Stand By (sleep) ។

​ចំណែក​ឯ Hibernate វិញ​លោកអ្នក​គ្រាន់តែ ចុច key “Shift” ឲ្យ​ជាប់រួចយក Mouse ទៅចុចលើពាក្យថា “Stand By” ពេលនោះវានឹង​បង្ហាញ​លោកអ្នក​នូវ​ពាក្យថា Hibernate វិញជាមិនខាន ។

​ចំណាំ​៖ ចំពោះ Sleep លោកអ្នក​អាច​កំណត់​ឲ្យ Sleep ដោយស្វ័យប្រវត្តបាន

របៀបបន្តការ​ប្រើ​ប្រាស់​កុំព្យូទ័រ​សារជាថ្មី៖ តាមធម្មតា​នៅពេល​លោកអ្នក​ត្រលប់មកវិញ លោកអ្នក​ប្រាកដជាចង់ ចាប់បន្ត​ការងារ​របស់អ្នក​បន្តទៀតហើយដូចនេះ វា​អាស្រ័យ​ទៅលើ​ប្រភេទ​កុំព្យទ័រ​របស់អ្នក និង​ប្រភេទ Windows របស់អ្នក​ផងដែរ លោកអ្នក​អាចបន្ត​ការងារ​លោកអ្នក​ដោយការចុច Button Boot ឬ​ដោយការចុច​ទៅលើ key board ណាមួយ ឬ​ម្យ៉ាង​វិញទៀត​លោកអ្នក​អាចចុច ឬ ប៉ះលើ Mouse ក៏​បាន ។

គុណសម្បត្តិរបស់ Sleep និង Hibernate

​ចំណុច​ទី១៖ ​បង្កើន​ល្បឿន​នៅ​ក្នុង​ការ Start-up នៅពេល​លោកអ្នក Sleep ឬ Hibernate កុំព្យូទ័រ​លោកអ្នក​រួចហើយ បន្ទាប់មក​លោកអ្នក​ចាប់ផ្តើម​ប្រើ​ប្រាស់​កុំព្យូទ័រ លោកអ្នក​វិញវា​ចំណាយ​ពេលអស់ត្រឹមតែ ៣០​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការចាប់ផ្តើម ។

​ចំណុច​ទី២៖ អាច​អនុញ្ញាត​ឲ្យ​លោកអ្នក​ផ្អាក នូវ​កុំព្យូទ័រ​លោកអ្នក​ដែល​កំពុង​ប្រើ​ប្រាស់​បាន​យ៉ាង​លឿន ។ ពេលខ្លះ​លោកអ្នក​ត្រូវបិទ​កុំព្យូទ័រ លោកអ្នក​យ៉ាង​ប្រញាប់ ដើម្បី​ចេញទៅក្រៅ ក៏ ប៉ុន្តែ​លោកអ្នក​មិនចង់បិទ​នូវ​កម្មវិធី និង ឯកសារ​ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​នោះទេ ព្រោះ​លោកអ្នក​នឹងត្រលប់មក ប្រើ​ប្រាស់​កម្មវិធី​ទាំងនេះ​ក្នុង​ពេលឆាប់ៗ​វិញ ។

​ចំណុច​ទី៣៖  ​លោកអ្នក​ចំណាយ​ពេលត្រឹមតែប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ លោកអ្នក​អាចចាប់ផ្តើមបន្ត​ការងារ​របស់អ្នក មុនពេល​កុំព្យូទ័រ Sleep ឬ Hibernate ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា