For Android device For iOS device

កញ្ញា

តើអ្វីទៅជា Drupal ?

ជា CMS ដ៏​ប្រសើរ​សម្រាប់​អ្នក developers គ្រប់រូប​ក្នុង​ការ​បង្កើត​គេហទំព័រចាប់ពី​កម្រិត​ទាប​រហូត​ដល់​កម្រិត​ខ្ពស់ ។


​លោកអ្នក​ប្រហែលជាធ្លាប់​ឮ​ពីគេហទំព័រ BBC ដែល​ជាគេហទំព័រដ៏ធំមួយ​ក្នុង​ការផ្សព្វផ្សាយដំណឹង​នៅលើ​ពិភព
លោកគេហទំព័រនោះ​ត្រូវបាន​គ្រប់គ្រង​និង​បង្កើត​ឡើងដោយ Drupal ។

​លក្ខណៈ​ពិសេស

  • ចំពោះការ Design Page របស់ Drupal វិញគឺយើងមិនចាំបាច់ដឹង HTML ឬ CSS ក៏​បានដែរ​គ្រាន់តែ​ជ្រើស រើស Style ណាមួយ​ដែល​អ្នកពេញចិត្តវានឹង បង្កើត​ឱ្យ​អ្នក Script ទាំងនោះ​ឱ្យ​អ្នក ។
  • ចំពោះការ​បង្ហាញ និង ការ Design វិញវាមាន​លក្ខណៈ​ជា jQuery Pop Up សម្រាប់​អ្នក​ធ្វើការ​បង្កើត interface នោះ ។
  • នៅ​ក្នុង Drupal នោះវា​ក៏​មាន Module ជា​ច្រើន​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស ព្រមទាំង​ទាក់ទងនឹង E-Commerce
  • ចំពោះការ Search របស់ Drupal មាន​លក្ខណៈ​ងាយស្រួល ហើយអាច​បង្ហាញ​ព័ត៌មាន​នោះ​ដែល​ទាក់ទង បាន​ច្រើន ។
  • អាច​គ្រប់គ្រង​ការ​ផ្តល់​សិទ្ធទៅ​ឱ្យ User

​ជំនាន់​ចុងក្រោយ​របស់ Drupal គឺ ៧.០ ។

Drupal និង Joomla

Drupal ជា open source ដ៏មានការបត់បែនដ៏​ប្រសើរ​ដែល​គេអាច​បង្កើត categories បានដោយសេរីដោយ​គ្មាន​ដែន​កំណត់​ដូចជា Joomla ឡើយ ។

Drupal អាច​បង្កើត level សម្រាប់ users ដោយមិន​កំណត់​ហើយយើងគេ​ក៏​គិតថាអនាគត Drupal គឺកាន់តែមាន
ការគាំទ្រពីអ្នក developers បន្ថែម​ទៀតជាង Joomla ព្រោះ​ថា Joomla កំពុង​លួចប្រែក្លាយខ្លួនទៅគិតពីប្រាក់​ចំណេញ​ខ្លាំងក្លាជាងមុន​ដោយសារ extension មួយចំនួនរបស់វាធ្វើឡើង​សម្រាប់​លក់ ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៥ ចេញផ្សាយខែ មេសា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា