For Android device For iOS device

កញ្ញា

តើអ្នកគួរ Jailbreak ឬ​ក៏​អត់?

​លោកអ្នក​ដែល​ប្រើ​ប្រាស់ iDevices ដូចជា iPhone iPad ឬ​ក៏ iPod Touch ប្រហែលជារីករាយ និងអរគុណដល់បណ្តាក្រុមអ្នកសរសេរ​កម្មវិធី​សម្រាប់ jailbreak និង unlock ។

​ដោយសារ​តែអ្នកអាច​ដំឡើង​កម្មវិធី​និង​ប្រើ​ប្រាស់ SIM តាមចិត្តចង់ទៅកាន់ iDevices របស់ខ្លួនក្រោយពី iDevices នោះបាន jailbreak និង unlock ។

ទាំងនេះ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Apple បានចោទថាការធ្វើ jailbreak និង unlock

គឺជារឿងខុសច្បាប់​ដែល​ជាទង្វើព្យាយាម​បំបែក​ប្រព័ន្ធ​សុវត្ថភាព Firmware របស់ខ្លួន ។ ជាការពិត​សម្រាប់​ការយល់ឃើញរបស់ខ្ញុំ ជាអ្នកសរសេរ​កម្មវិធី ហើយ​ក៏​ប្រហែលជាមិនខុស ពីអ្នកសរសេរ​កម្មវិធី​ដទៃ​ទៀត គឺយល់ថាវាមិនគួរចាត់
ទុករឿងនេះជាការខុសច្បាប់នោះទេ ។

បើគិតចាប់ពី​ឆ្នាំ​២០០៧​ក្រុមហ៊ុន Apple បានព្យាយាមកែរ​សម្រួល iOS របស់ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និងធានាបានពីការធ្វើ jailbreak នេះ ប៉ុន្តែ​វាហាក់បី​ដូចជា​ល្បែងបិទពួន ដែល​ម្នាក់ខំរក និងម្នាក់ខំលាក់ ដូច្នេះខ្ញុំ
ចង់មានន័យថាអ្នក​ដែល​បង្កើត​កម្មវិធី​សម្រាប់ jailbreak មិនគួរយើងចាត់ទុកថាគេជាចោរ នកល្មើសច្បាប់នោះ
ឡើយ ផ្ទុយទៅវិញគឺជាអ្នក​ដែល​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សម្រាប់​ក្រុមហ៊ុន Apple នោះទៅវិញទេ ពី​ព្រោះ Apple ត្រូវតែ ប្រឹងប្រែងបន្តទៀត ដើម្បី​ទប់ទល់ពីបញ្ហានេះ ក្នុង​គោលដៅ​បង្កើន​ប្រាក់ចំណូលរបស់ខ្លួន ពីការលក់
​កម្មវិធី​តាមរយៈ AppStore និង​គ្រប់គ្រង​ការលក់ដោយ​កម្មវិធី iTune របស់ខ្លួន ។

មនុស្សរាប់សិបលាននាក់​ប្រើ​ប្រាស់ iDevices ដែល​ទទួលបានអត្ថប្រយោជន៍ពីការធ្វើ jailbreak និង unlock ហើយ​ក៏​ប្រហែលជា​គ្មាន​នរណាម្នាក់​ដែល​ប្រើ​ប្រាស់ iDevices ហើយមិនបានដឹងពាក្យថា jailbreak នោះទេ ។   ថ្មីៗ​នេះ​ក៏​មាន​កម្មវិធី​មួយទៀត​ឈ្មោះ​ថា Greenpois0nRC6.1 ដែល​អាច jailbreak iOS 4.2.1 ជា​លក្ខណៈ untethered ហើយអាច​ប្រើ​បានទាំង Windows និង Mac OS កម្មវិធី​នេះពុំមានភាពសាំញាំដូចការធ្វើ jailbreak តាមរយៈ​កម្មវិធី​  Redsn0w នោះទេ ប៉ុន្តែ​យើង​ក៏​មិនអាច​និយាយបានថាមួយណា ដែល​អាច​បំបែក​នូវ ប្រព័ន្ធ​សុវត្ថភាពរបស់ iOS 4.2.1 Firmware បានល្អជាងគ្នានោះដែរ ព្រោះ​តម្រូវ​ឲ្យ​យើង​ធ្វើការ​ពិសោធន៍ បន្ថែម​ទៀតអំពីបញ្ហានេះ ។

ទន្ទឹមនឹងការលេចចេញ​នូវ​របៀប jailbreak តាមរយៈ​កម្មវិធី Greenpois0n ទៅលើ iOS 4.2.1 ក៏​មាន​ព័ត៌មាន​
មួយចំនួន​បង្ហាញ​ថាបើសិនជាអ្នកបាន update កម្មវិធី iBook ជំនាន់​ថ្មីជាមួយ​កម្មវិធី Greenpois0n នោះលោក
អ្នកនឹងអាចទទួលបាន​នូវ​ព័ត៌មាន​ដូចរូប J01 នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់ iBook ដើម្បី​អានសៀវភៅទាំង
ឡាយណា ដែល​មានកូដ​សម្រាប់​ត្រួត​ពិនិត្យ DRM (Digital Right Management) ដែល​ភាគ​ច្រើន​ជាសៀវភៅ​ដែល​មានការដាក់លក់ ។ ហេតុអ្វីបានជាមានបញ្ហានេះ?

តាមការបកស្រាយដោយបណ្តាញសង្គម Apple ប្លកស្ព៉តបាន​ឲ្យ​ដឹងថា ពេលណា​ដែល​កម្មវិធី iBook ដំណើរ​ការ ដើម្បី​អានសៀវភៅណា​ដែល​មាន បង្កប់ DRMed  (Digital Right Management edition) វានឹងទាត់ចោលកូដ​ដែល signed ដោយ​កម្មវិធី jailbreak ដែល​កូដនោះព្យាយាមអនុវត្តន៍ដូច​ខាងក្រោម​ក្រោម៖

int main () {

return 42;

}

ពេលនោះហើយ​ដែល iBook ដឹងថា iDevices របស់​លោកអ្នក​បានធ្វើ jailbreak ដូច្នេះសៀវភៅទាំងឡាយណា ដែល​បានបង្កប់ដោយ DRM នឹង​មិនអាច​អាន ឬ បោះពុម្ព​តាមរយៈ AirPrint បានឡើយដោយជំនួសមវិញ​នូវ​
សារដូច​ក្នុង​រូប J01

ប៉ុន្តែ game នេះ​ត្រូវបាន​បញ្ចប់​បើសិនជាអ្នកព្យាយាម jailbreak ឡើងវិញជាមួយ Greenpois0n RC 6.1

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៤  ចេញផ្សាយខែ មិនា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា