For Android device For iOS device

កញ្ញា

ប្រែក្លាយទូរសព្ទ​របស់អ្នក​ទៅជា Wireless Router

​បច្ចុប្បន្ន​នេះ ការ​ប្រើ​ប្រាស់​អ៊ីនធឺណិតពិតមានសារ​សំខាន់​ណាស់ មិនថាការ​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ ឫតាមទូរសព្ទទេ ។

អ៊ីនធឺណិតបាន​ផ្តល់​ឲ្យ​យើង​នូវ​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប មិនថាឯកសារ​សម្រាប់​ការ​សិក្សា ឫ​សម្រាប់​កិច្ចការផ្សេងៗ​ទេ គឺសុទ្ធតែអាច​ស្វែងរក​បាន​តាមរយៈ​អ៊ីនធឺណិត ។

ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​តាមរយៈ​ទូរសព្ទ ជាការ​ប្រើ​ប្រាស់​មួយដ៏មានប្រជាប្រិយភាព​ព្រោះ​យើងអាច​ធ្វើការ​រុករក​ព័ត៌មាន​គ្រប់ទីកន្លែង គ្រប់ពេលវេលា បានតាម​តម្រូវ​ការ ។ លើសពីនេះទៅទៀតអ្នក​ក៏​អាច ចែក​រំលែក​អ៊ីនធឺណិត ពីទូរសព្ទ​របស់អ្នក ទៅ​ឲ្យ​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​បានផងដែរ ។ យើងខ្ញុំសូមណែនាំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Joikuspot premium ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកចែក រំលែក​អ៊ីនធឺណិតពីទូរសព្ទដៃរបស់ អ្នកតាមរយ​បច្ចេកវិទ្យា​គ្មាន​ខ្សែ (Wireless) ទៅកាន់​ឧបករណ៍ ដទៃ​ដូចជា កុំព្យូទ័រ ឫ ទូរសព្ទជាដើម ។

​តម្រូវ​ការ៖

  1. ​កម្មវិធី Joiku (ចុចត្រង់នេះ ដើម្បី Download)
  2. ទូរសព្ទដៃ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រត្តិបត្តការ Symbian S60 3rd and 5th Edition
  3. ទូរសព្ទដៃ ដែល​មានបំពាក់​បច្ចេកវិទ្យា Wireless
  4. ទូរសព្ទត្រូវមានអ៊ីនធីណិត

វិធីធ្វើ៖

​នៅលើ​ទូរសព្ទ​ដែល​ជាអ្នកចែកចាយ Internet ចូលទៅកាន់ទីតាំង ដែល​អ្នកទុក​កម្មវិធី Joiku premium រួច​ដំឡើង​កម្មវិធី Joiku លើទូរសព្ទដៃ​របស់អ្នក​

ចុច Continue

ចុច OK

រង់ចាំវា​ដំឡើង​ដល់ចប់

រួច Restart ទូរសព្ទ​របស់អ្នក​បន្ទាប់មកបើក​កម្មវិធី​នេះ លើទូរសព្ទ​របស់អ្នក​

ចុចលើ Yes

រួច​ជ្រើសរើស Access point ដែល​អ្នកចង់ Share

រួចចុច OK

​នៅលើ​ឧបករណ៍​ដែល​ចាំទទួល Internet

1.    បើក Wireless

2.    ចាប់យក Wireless Name: Joiku

3.    ចាប់ផ្តើម​ដំណើរ​ការអ៊ីនធឺណិត


ចុចត្រង់នេះ ដើម្បី Download កម្មវិធី​នេះ

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៣ ចេញផ្សាយខែ កុម្ភះ ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា