For Android device For iOS device

កញ្ញា

តើ Wordpress គឺជាអ្វី​?

គឺជា CMS មួយ​ដែល​ត្រូវបាន​ប្រើ​យ៉ាង​ល្អ​បំផុត​សម្រាប់​ការ​បង្កើត Blog ដែល​មកដល់​បច្ចុប្បន្ន​នេះមានប្រមាណជា ២០២លានគេហទំព័រ​ត្រូវបាន​បង្កើត​ឡើង​តាមរយៈ Wordpress ។

Wordpress បាន​ផ្តល់​នូវ Webwidget ដែល​អាច​រៀបចំ​ឡើងដោយពុំចាំបាច់​ប្រើ​ប្រាស់ HTML, មាន Search engine, ងាយស្រួល​ក្នុង​ការ​បង្កើត categories និង article ដែល​បម្រើ​ដល់​ការងារ​សកម្ម​សម្រាប់ blog ជាពិសេសវាអាច​ឲ្យ​យើង​កំណត់​នូវ​ជម្រើស​ទៅកាន់ blogs និង profiles ព្រមទាំង comments ទៅកាន់អ្នកផ្សេងទៀតបានដោយងាយ ។

​ដោយសារ Wordpress ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ការ​បង្កើត blog ដូច្នេះហើយវាមិនមានភាពសាំញាំ​ក្នុង​ការ​ប្រើ​ប្រាស់​នោះឡើយ​ព្រោះ​តម្រូវ​ទៅតាម​អ្នក​ប្រើ​ប្រាស់​បែបសាមញ្ញ ។ Wordpress មិន​ត្រូវបាន​ចាត់ទុកជា​ប្រភេទ CMS ដែល​ប្រើ​ក្នុង​មុខងារ​សម្រាប់​អ្នក​បង្កើត​គេហទំព័របែបទូរទៅនោះទេ ។

​លក្ខណៈ​ពិសេស

អត្ថបទ​ដែល​យើងឃើញ​ក្នុង Editor ពេល post គឺដូចនឹងអ្វី​ដែល​វា​បង្ហាញ​នៅ front-end

-    អាចប្តូរ Background និង Header របស់ website បាន​យ៉ាង​ងាយស្រួល​ដោយខ្លួនឯង

  • អាច​គ្រប់គ្រង Menu បាន​យ៉ាង​ងាយស្រួល​បំផុត​ដោយការអូសដាក់
  • Custom Post Type អាច​ឱ្យ developer បង្កើត​ប្រភេទ Post ថ្មី (ដូចនឹង module ក្នុង CMS ផ្សេងទៀត)

ឧទាហរណ៍យើង​បង្កើត Post Type ថ្មីមួយ​ឈ្មោះ Quote

ដើម្បី​បង្កើត Post Type ថ្មីនេះ developer ត្រូវការសរសេរកូដដូច​ខាងក្រោម​

  • -    ងាយស្រួល​ធ្វើការ Update នៅពេល​ដែល​កម្មវិធី​មានការឡើង Version ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ។
  • -    អាច​បន្ថែម Theme ផ្សេងៗ​ទៅ​ឱ្យ WordPress ។

​ជំនាន់​ចុងក្រោយ​របស់ WordPress គឺ ៣.១ ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៥ ចេញផ្សាយខែ មេសា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា