For Android device For iOS device
៣១
សីហា

ការ​ប្រើ​ប្រាស់ Remote ក្នុង Windows 7

អ្វីទៅជាការ Remote ? ការ Remote គឺជាការបញ្ជារវាង​កុំព្យូទ័រ​និង​កុំព្យូទ័រ​ពីរ​ដែល​មានទំនាក់ទំនង​គ្នា​នៅ​ក្នុង Local តាមរយៈ Network ។

នៅ​ក្នុង Windows 7 ពេល​ដែល Set Up Windows ហើយគឺវាមិន​អនុញ្ញាត​ឲ្យ​គេអាច Remote បានទេ​លុះត្រាតែ​មានការ Configure ជាមុនសិន ។ ចំណែក​ឯការ Configure នោះយើងអាច​អនុញ្ញាត​ឲ្យ​ទៅតាម​ឈ្មោះ​ម៉ាស៊ីន និង​រយៈពេល​ដែល​គេ Remote ផងដែរ ។ ចំណាំ ៖ ចំពោះការ Remote ខាងលើ​នេះគឺ​មិនអាច Remote ជា​លក្ខណៈ Client ទៅ Server បានទេ វាអាចត្រឹមតែនៅ​ក្នុង Local តែប៉ុណ្ណោះ ប្រសិនបើ​អ្នកចង់ Remote Client Server ឬ​ក៏​ទៅទីឆ្ងាយអ្នកត្រូវតែ ប្រើ​កម្មវិធី​បន្ថែម​ដូចជា​ៈ TeamViewer, VNC Server ឬ ដំឡើង VPN ជាដើម ។

​កំណត់​ការ​អនុញ្ញាត​ក្នុង​ការ Remote

របៀបធ្វើ ៖ Right Click លើ Computer យក Properties 

​បន្ទាប់មក Click នៅលើ​ពាក្យ Remote Setting វានឹង​បើក​ផ្ទាំង Dialog មួយទៀត

ចូល Tab Remote នៅ​ក្នុង​នោះវាមាន ៣​ជម្រើស​៖

  •  Don’ t allow connections to this computer មានន័យថា​យើងបិទមិន​ឲ្យ​មានការ Remote ពី កុំព្យូទ័រ​ផ្សេងទៀត ។
  • Allow connections from computers running any version of Remote Desktop (less secure) មានន័យថា​អ្នក​កំពុង​តែ​អនុញ្ញាត​ឲ្យ​កុំព្យូទ័រ​មួយណា​ក៏​បានអាច Remote កុំព្យូទ័រ​អ្នកបាន​ឲ្យ​តែមានការ​ភ្ជាប់ connection រវាង​កុំព្យូទ័រ​ទាំងនេះតែវាមិនសូវមាន​សុវត្ថិភាព​ទេ ។
  •  Allow connections only from computers running Remote Desktop with network Level Authentication (More Secure) ចំណែក​ឯ​ចំណុច​នេះវិញ​មានន័យថា​វា​ក៏​ឲ្យ​គេ Remote បានដែរតែ​លុះត្រាតែ​កម្មវិធី​ដែល​គេ​ប្រើ​នោះមាន Version ដូច​គ្នា និង Windows Version ដូច​គ្នា ឬ​ខ្ពស់​ជាង ទើបអាច remote បាន ។

១. នៅត្រង់​ចំណុច Advanced យើង​ក៏​អាច​កំណត់​រយៈពេល ដើម្បី​ឲ្យ​កុំព្យូទ័រ​ផ្សេង​ធ្វើការ Remote ដែរ ។

ចំពោះការ​កំណត់​នោះអាចជា នាទី ម៉ោង ថ្ងៃ​

ជា​ពិសេស​គឺអាច​កំណត់​ទៅលើ Version របស់ Machine ដោយ​គ្រាន់តែ Tick ត្រង់​ចំណុច​ដូច​ខាងក្រោម ។

២. ចំណែក​ឯ button select user វិញ​មានន័យថា​យើងអាច Add ឲ្យ User ផ្សេងទៀត​ឲ្យ​គេអាច​ធ្វើការ Remote បាន ។

យើងអាចចុច Button Add ដើម្បី​បន្ថែម​ឈ្មោះ User នៅពេល​ដែល​យើង Log In ចូល ។

របៀប Remote

ដើម្បី Remote បានដំបូងយើងត្រូវដឹងពី​ឈ្មោះ​ម៉ាស៊ីន ឬ IP របស់ម៉ាស៊ីន​ដែល​យើងចង់ Remote បន្ទាប់មក Username និង Password ណាមួយ​ដែល​យើងចង់ Remote ។

ចូល Start ចូល All Programs ជ្រើសយក Accessories យក Remote Desktop Connection វានឹង​បើក​ផ្ទាំង​នេះ ។

នៅត្រង់កន្លែងនេះយើងអាច log តាម User ណាមួយ​ដែល​យើងចង់​ប្រើ ហើយវាមាន​លក្ខណៈ​ដូចយើង Log ចូល Windows ដែរ ។

​ខាងក្រោម​នេះជា​រូបភាព​ដែល​យើងបាន remote ហើយ

*** អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៥ ចេញផ្សាយខែ មេសា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា