For Android device For iOS device
៣១
សីហា

​បង្កើត Application សម្រាប់​បញ្ចូល​អត្ថបទទៅ​ក្នុង Access 2016

​នៅពេល​មុនយើងបាននិយាយអំពីអត្ថប្រយោជន៍របស់ RichTextBox Control នឹងការប្រៀបធៀប RichTextBox Control ​ជាមួយនឹង TextBox Control

ឥលូវនេះយើងនឹង​ប្រើ RichTextBox Control ​សម្រាប់​ការ​សរសេរ​អត្ថបទ​ដែល​មានពណ៌ និង រូបភាព ហើយ​បញ្ចូល​ទិន្នន័យ​នេះទៅ MS Access 2016 និងទាញ​ទិន្នន័យ​ពី Access 2016 វិញ ដើម្បី​ការកែប្រែផ្សេងៗ ។

ដើម្បី​ភ្ជាប់​ទៅកាន់ access 2016 បានយើងត្រូវ​ដំឡើង​បន្ថែម​នូវ AccessDatabaseEngine អ្នកអាច​ទាញយក​តាមរយៈ​តំណ​ភ្ជាប់​៖ http://www.microsoft.com/en-us/download/details.aspx?id=13255

អ្នកត្រូវ​ជ្រើសរើស​ចំនួន bit ​ទៅតាម office ​របស់អ្នក 32bit 64bit

♦ Design Form

​ក្នុង​ការរចនា Form យើង​ប្រើ​ប្រាស់​ដូចជា​៖

១. Toolstrip ៖ សម្រាប់​ឲ្យ User អាច​ជ្រើសរើស Font ​ទំហំ​អក្សរ និង Option ផ្សេងៗ​ទៀត ។

២. ComboBox ៖ សម្រាប់​ជ្រើសរើស​ទិន្នន័យ​នៅ row ​ណាមួយ​ក្នុង Access ឬ​ក៏​អាចនិយាយថា​ជ្រើសរើស​អត្ថបទមួយណា ដែល​យើងបាន​រក្សាទុក​ក្នុង Access

៣. TextBox ៖ សម្រាប់​ឲ្យ User ដាក់​ចំណងជើង​របស់ អត្ថបទ ។

៤. RichTextBox ៖ សម្រាប់​ឲ្យ User វាយអត្ថបទផ្សេងៗ ។  

ការ​ភ្ជាប់​ទៅកាន់ Database

ដើម្បី​ភា្ជប់​កម្មវិធី​ដែល​យើងបាន​បង្កើត​ទៅនឹង Access 2016 យើងត្រូវ​បង្កើត File Access មួយ​ដែល​មាន​ឈ្មោះ​ថា dbdata.accdb និង Table ១ ឈ្មោះ​ថា Table1 និង Field ចំនួន ៣ ដោយ Field ទី១ ឈ្មោះ​ថា ID Field ទី២ ឈ្មោះ​ថា Title និង Field ទី៣ ឈ្មោះ​ថា Data

​បញ្ជាក់​៖ ទីតាំងរបស់ file database ​ខាងលើ​គឹត្រូវស្ថិតនៅ​ក្នុង Folder នៃ application file (.exe file) ​ដែល​យើង​កំពុង​បង្កើត ។

សូមមើល​ទម្រង់ Table ដូច​ខាងក្រោម​៖

​ជាដំបូង​នៅ​ក្នុង​កូដរបស់យើងត្រូវប្រកាស namespace មួយមាន​ឈ្មោះ​ថា System.Data.OleDb ​បន្ទាប់មក​យើង​ធ្វើការ​ប្រកាស់ object con តំណាង​ឲ្យ Connection class និង object dt តំណាង​ឲ្យ DataTable calss (ប្រកាសជា global variable)

សូមមើលកូដ​ខាងក្រោម​៖

Event Form Load

ដើម្បី​បង្កើត Event នេះ អ្នក​គ្រាន់តែ double click លើ Form ​បន្ទាប់មក​សូមមើលកូដ​ខាងក្រោម​៖

កូដ​ខាងលើ​នេះគឺ សម្រាប់ Toolstrip ​ដែល​អាច​ឲ្យ​យើង​ជ្រើសរើស Font និង​ទំហំ​អក្សរ បន្ទាប់មក អ្នកបន្តមើលកូដ​ខាងក្រោម​បន្តទៀត ដែល​ស្ថិត​ក្នុង Event form load ដ​ដែល ដែល​កូដ​ខាងក្រោម​នេះគឺ​សម្រាប់​ភ្ជាប់​ទៅកាន់ Database និង​ធ្វើការ​ទាញ​ទិន្នន័យ​ពី Table1 របស់ Microsoft Access File ទៅ​ឲ្យ Datatable ​ដែល​បាន​បង្កើត​ខាងលើ តាមរយៈ method Fill () របស់ OleDbDataAdapter class  ៖

យើង​ប្រើ​ប្រាស់ event SelectedIndexChanged របស់ ComboBox1 (ComboBox) ដើម្បី​ធើ្វការ​ទាញយក​អត្ថបទ​ដែល​បាន​រក្សាទុក​ក្នុង MS Access

សូមមើលកូដ​ខាងក្រោម​៖

យើងនឹង​ប្រើ​ប្រាស់​ Event SelectedIndexChanged របស់ tlsCmbFont និង tlsCmbSize  ដើម្បី​ប្ដូរ Font និង ទំហំ របស់ Text​ក្នុង​ RichTextbox 

ការ​រៀបចំ Form ថ្មី ដើម្បី​បញ្ចូល​អត្ថបទ

Double click លើ button New ដើម្បី​បង្កើត Event button Click រួច clear Textbox ​ទាំងអស់​តាមរយៈ កូដ​ខាងក្រោម​៖

​រក្សាទុក​អត្ថបទទៅ​ក្នុង MS Access

យើង​ធ្វើការ​បញ្ចូល​អត្ថបទទៅ​ក្នុង Access 2016 ​តាមរយៈ event click របស់ btnSubmit ដោយមានការ​ប្រើ​ប្រាស់​នូវ class OleDbConnection ​សម្រាប់​ធ្វើការ​ភ្ជាប់​ទៅកាន់ access និង class OleDbCommand ​សម្រាប់​ធ្វើការ​រក្សាទុក​នូវ sql command រីឯ class OleDbDataAdapter ​ក៏​សម្រាប់​រក្សាទុក​នូវ sql command ដែរ ហើយ Method Fill ​សម្រាប់​ធ្វើការ បើក បិទ និង ដំណើរ​ការ sql select statement ​ចំណែក​ឯ Method ExecuteNonQuery () ​សម្រាប់​អនុវត្ត Sql Statement ​ដូចជា Insert និង Update

សូមមើលកូដ​ខាងក្រោម​៖

​ខាងក្រោម​នេះជា​លទ្ធផល​របស់​កម្មវិធី​ខាងលើ​

ចំណាំ​៖

* ការរក្សារទុក​ទិន្នន័យ​នៅ​ក្នុង Field Data គឺបានត្រឹមតែ 63,999 អក្សរ គិតទាំង Richtext Format

* ​ក្នុង​កម្មវិធី​របស់យើងនេះអាចរក្សា​ទិន្នន័យ​និង​ទម្រង់ (format) របស់វាបាន​ទាំងអស់ ហើយវា​ក៏​អាចទាញ​ទិន្នន័យ​មក​បង្ហាញ​វិញ​ភ្ជាប់​មក​នូវ​ទម្រង់ (format) របស់វាមកវិញ​ផងដែរ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា