For Android device For iOS device
២៩
សីហា

អ្វីទៅជា Android ?

Android គឺជា​ប្រព័ន្ធ​ប្រតិបត្តិការមួយរបស់ទូរសព្ទដៃ​ប្រភេទ Smart Phone (​ដែល​គេហៅថា Pocket PC) ប្រព័ន្ធ​នេះកើតឡើងបានដោយ Linux Kernel ដោយសារ​តែការវិវត្ដនេះហើយ វា​ត្រូវបាន​ជាប់ចំណាត់ថ្នាក់ទី ២ នៅលើ​ទីផ្សាទូរសព្ទដៃ ។

ការ​បង្កើត Android នេះឡើង​ក្នុង​គោល​បំណង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ដូចជា ៖ សម្រាប់​ជា​ឧបករណ៍​ចាក់​ចម្រៀង check internet ដោយ សារវា​ភ្ជាប់​ជាមួយ Wi-Fi ជាស្រេច អាចដាក់ឯកសារតាមទូរសព្ទបាន​ដោយសារ​វាអាចបើក​នូវ File ប្រភេទ PDF និង Doc បាន ។ ម៉្យាងទៀត​ដោយសារ​មើលឃើញពីភាពជឿន​លឿន​នៃវិទ្យាសាស្រ្ត​ដែល​កំពុង​តែ​ដំណើរ​ការ​យ៉ាង​ល្អនោះ មាន​ក្រុមហ៊ុន​មួយចំនួន បាន​បង្កើត​នូវ Video Conference ដែល​មើលរូបគ្នាឃើញ​នូវ​ពេល​ដែល​ទូរសព្ទរកគ្នា ។

ថ្មីៗ​នេះ ក្រុមហ៊ុន Android បាន​កំពុង​និងវិវដ្តន៍ ពី ជំនាន់ 2.2 ទៅ 3.0 ព្រោះ​ថាកាលនៅ​ជំនាន់ 2.2 Android វាមិនបាន​ភ្ជាប់​នូវ Video Conference ទេ ដូចនេះ ដើម្បី​ប្រកួតប្រជែងជាមួយ ក្រុមហ៊ុន​ផ្សេងទៀត វាត្រូវតែធ្វើ​យ៉ាង​ណា​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខាងទំនាក់ទំនងនេះ ។ ប្រព័ន្ធ​ដំណើរ​ការរបស់ទូរសព្ទ Android 3.0 នេះនិងចេញ​ឱ្យ​ប្រើ​នូវ​ចុង​ឆ្នាំ​នេះគឺ ខែធ្នូ ២០១០ ។

​ចំណែក​ឯ Resolution ដែល Android អាច Support បាន​ចុងក្រោយ​នោះគឺ 480x800 pixels ដែល​អាច​ប្រើ​ជាមួយវីដេអូ ប្រភេទ HD បាន​យ៉ាង​ច្បាស់  ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១​  ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១០ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា