For Android device For iOS device
២៧
សីហា

វិធីរក្សាការសម្ងាត់ពីការបើកវ៉ិបសាយក្នុង Mac OS

ជាធម្មតានៅ​ក្នុង MacOS កម្មវិធី Safari ជា browser ដែល​មានស្រាប់​សម្រាប់​ឱ្យ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ Mac ប្រើ ដើម្បី​បើកគេហទំព័រ (websites) ផ្សេងៗ ។

Safaribrowser ជានិច្ចកាលវាតែងតែចងចាំរាល់ការបើកគេហទំព័រផ្សេងៗ​ដែល​អ្នកធ្លាប់បានចូលទស្សនានិងការ​ទាញយក​ឯកសារទាំងឡាយ (downloads) ព្រមទាំងការ​ស្វែងរក​ផ្សេងៗ (searches) នឹងត្រូវ​បានចងចាំ​ដែល​នេះជាកិច្ចការមួយដ៏ល្អរបស់ Safaribrowser ព្រោះ​ថានឹង​បង្កើន​ភាព​រហ័ស​ចំណេញ​ពេលវេលា​ក្នុង​ការបើកគេហទំព័រ​ដែល​អ្នកធ្លាប់បានបើកហើយ​ក៏​ជួយដល់​លោកអ្នក​ផងដែរ ក្នុង​ការ​បង្ហាញ​អ្វី​ដែល​លោកអ្នក​ធ្លាប់​ធ្វើការ​ស្វែងរក ។ ប៉ុន្តែ​មានករណីខ្លះម្តងម្កាល​ដែល​លោកអ្នក​មិនចង់​ឱ្យ Safari ធ្វើ​ការងារ​នេះដល់​លោកអ្នក​នោះទេ​ដោយសារ​តែ​លោកអ្នក​មិនចង់​ឱ្យ​គេដឹង​នូវ​គេហទំព័រ​ឈ្មោះ​ឯកសារ​ដែល​បាន​ទាញយក ព្រមទាំងពាក្យ ឬ​អ្វី​ដែល​លោកអ្នក​បាន​ស្វែងរក​ដែល​បញ្ហារក្សាភាពសម្ងាត់នេះវា​ច្រើន​កើតមានឡើង​នៅពេល​ដែល​លោកអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​សាធារណៈ​ដូចជា​តាមហាងអ៊ីនធើណែតកាហ្វេ ឬ​អាកាសយានដ្ឋានជាដើម ។

ការ​ប្រើ​ប្រាស់ Privatemode នៅ​ក្នុង​កម្មវិធី Safari វានឹងឆ្លើយតបទៅនឹងបញ្ហាសម្ងាត់របស់​លោកអ្នក​ដោយ​គ្រាន់តែ​ចូលទៅកាន់ Safarimenu រួច​ជ្រើសរើស​យក“PrivateBrowsing...”បន្ទាប់មកចុចលើ OK ប៊ូតុង (បើសិនជាមានលេចចេញប្រអប់ដាលអ៊ឺឡុក (dialog) ដូចរូប M02 ។

វាជាការងាយ​ក្នុង​ពេល​ដែល​លោកអ្នក​ចង់បញ្ឍប់ពីការ​ប្រើ​ប្រាស់ Privatemode នេះគឺ​គ្រាន់តែ​យក mouse ចុច​ទៅលើ​ពាក្យ PRIVATE ពី addressbar រួចចុច OK វាជាការស្រេច ឬ​ក៏​ចង់​លឿន​ជាងនេះគឺ​លោកអ្នក​ត្រូវចុច alt (option) key លើ keyboard ព្រមគ្នា​ជាមួយនឹង​ការយក mouse ចុចលើពាក្យ PRIVATE នោះ​លោកអ្នក​នឹងបាន​ប្រើ​ប្រាស់​ក្នុង​ទម្រង់​ធម្មតាវិញជាមិនខាន ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី 21 ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១០ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា