For Android device For iOS device
២៦
សីហា

​បំលែងទំព័រវ៉ិបសាយជា PDFs ក្នុង Mac

យើងគ្រប់គ្នាប្រាកដជាបានដឹងពីអត្ថប្រយោជន៍នៃ PDF files ដោយសារ​យើងអាចថត​ចម្លង ឬ​ផ្ញើ​ទៅកាន់អ្នក​ដទៃ​តាមរយៈ email ក្តីដោយវារក្សា​នូវ​ទម្រង់​ដើមរួមទាំង​ប្រភេទ fonts និង graphics ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ឯកសារនោះផងដែរ ។

លើសពីនោះគ្រប់​កុំព្យូទ័រ និងគ្រប់​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ទាំង​កុំព្យូទ័រ​និងទូរសព្ទដៃ សុទ្ធតែមានលទ្ធភាព​ក្នុង​ការបើកឯកសារ​ប្រភេទ PDFs នេះ​ដែល​វាគឹជា​បច្ចេកវិទ្យា ដ៏មានប្រយោជន៍មួយ​សម្រាប់​អ្នក​សិក្សា បុគ្គលិក​បម្រើ​ការគ្រប់ស្ថាប័ណ្ណ មន្ត្រីរាជការ និង អ្នកជំនួញ ។

មានពេលខ្លះអ្នកប្រហែលជាចង់រក្សាទុក web pages ដែល​អ្នកបានបើកទុក​ក្នុង​កុំព្យូទ័រ សម្រាប់​ភាព​ងាយស្រួល​ក្នុង​ការបើកមើលពេលក្រោយ ឬ​ក៏​មិនចាំបាច់​កុំព្យូទ័រ​ភ្ជាប់​ទៅកាន់អ៊ីនធឺណែត ជាពិសេសនោះអ្នកអាច​ផ្ញើ web pages ជា​ទម្រង់ PDF file ទៅកាន់បុគ្គលិក ឬ ប្រធាន តាមរយៈ email ភ្លាមៗ​ក្នុង​កំលុងពេល​ដែល​អ្នក​កំពុង​បើក web page នោះ ។

វាពិតជាអស្ចារ្យ​សម្រាប់ Mac OS ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើកិច្ចការនេះបានដោយ​ងាយស្រួល​បំផុត និងមិនពុំចាំបាច់​ដំឡើង​កម្មវិធី​បន្ថែម​ណាទៀតឡើយដោយអ្នក​គ្រាន់តែ​ធ្វើដូច​ខាងក្រោម​៖

១.បើក web page ដែល​អ្នកត្រូវ​បំលែង​

​ក្នុង​ឧទាហរណ៍នេះខ្ញុំបាន​ប្រើ​ប្រាស់​កម្មវិធី Safari ដែល​ជា browser មានស្រាប់នៅ​ក្នុង Mac OS ប៉ុន្តែ​លោកអ្នក​ក៏​អាច​ប្រើ​ប្រាស់ browser ប្រភេទ​ផ្សេងទៀត​ក៏​បាន ។

រូបភាព P01 បង្ហាញ​ពីការបើក ANT Store web page (http://store.ant.com.kh) ដែល​ជាគេហទំព័រលក់​កុំព្យូទ័រ និង accessories ពីបណ្តារហាងផ្សេងៗ​និងមាន​តម្លៃ​ពិតប្រាកដ​ក្នុង​ការលក់ជាក់ស្តែង ។

២.របៀប​បំលែង web page ជា PDF

បន្ទាប់ពី web page ត្រូវបាន​បើក សូមចុច File menu រួចចុច Print ( ឬ​ក៏​ចុច command key+ p)

​លោកអ្នក​នឹងបានឃើញដូចរូប P02 ។

ចុច​ទៅលើ PDF ប៊ូតុង នឹងបានដូចរូប P03

រួចយក Save as PDF… បន្ទាប់មក​លោកអ្នក​នឹងបានឃើញដូចរូប P04 ។
សូម​ជ្រើសរើស​ទីតាំង និង ដាក់​ឈ្មោះ​

file (Title) ដែល​ត្រូវ save រួចចុច   Save ប៊ូតុង ។

​ចំណាំ​៖

  •    ជាធម្មតាការ​បំលែង web page ទៅជា PDF វានឹងមិនចាប់យករូបភាព​ដែល បាន​បង្ហាញ​នោះទេ        បើសិនជា​លោកអ្នក​មិនបានធីកយក Print background សូមមើលរូប P05
  •     បណ្តា link ទៅកាន់ addresses ផ្សេងៗ​ក្នុង web page នៅតែរក្សាដ​ដែល​ក្នុង PDF file
  •   លោកអ្នក​អាច​កំណត់ security ទៅលើ PDF ដែល​អ្នកបាន​បំលែង​ដូចរូប P06
  •    បើសិនជា​លោកអ្នក​ចង់ email ភ្លាមៗ​នូវ​ការ​បំលែង web page ជា PDF ទៅកាន់អ្នក​ដទៃ​សូមចុចយក Mail PDF ដែល​មាន​បង្ហាញ​ក្នុង​រូប P03 ។

រូប P07 គឺជាការបើក PDF file ដែល​បាន​បំលែង web page ANT Store

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៣ ចេញផ្សាយខែ កុម្ភះ ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា