For Android device For iOS device
២៤
សីហា

ហៅ PDF ទៅ​ប្រើ​ប្រាស់​ក្នុង iBook

​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់ iDevices នឹងមានលទ្ធភាព​ប្រើ​ប្រាស់​កម្មវិធី iBook ដោយសេរី ទោះបីជា iPhone iPad ឬ iPod Touch របស់​លោកអ្នក​ពុំបាន jailbreak ក៏​ដោយ ព្រោះ iBook ជា​កម្មវិធី​ផ្តល់​ឲ្យ​ដោយឥតគិតថ្លៃដោយ App Store របស់ Apple ។

iBook នឹងនាំមកភាព​ងាយស្រួល​ដល់​លោកអ្នក​ក្នុង​ការអានសៀវភៅ​ប្រភេទ​ជា eBook ដ៏​ប្រសើរ​បំផុត និងអាចបោះពុម្ពបាន​តាមរយៈ AirPrint ទៀតផង ។ ការអានសៀវភៅ​តាមរយៈ iBook គឺ​ងាយស្រួល​ដូចអ្នកអានសៀវភៅដោយ​ផ្ទាល់​ផងដែរ លោកអ្នក​អាចបើកកាន់ទំព័រណាមួយបាន​យ៉ាង​ឆាប់​រហ័ស និងអាច​កំណត់​ចំណាំ​ទំព័រ​ដែល​ខ្លួនពេញចិត្ត ឬ​បានអានបាន​ទៀតផង ។

​ដោយសារ​ភាពឥតខ្ចោះនៃ iBook ទើប​លោកអ្នក​ដែល​កំពុង​ប្រើ​ប្រាស់​វាមាន​បំណង​ចង់ដឹងថា តើពួកគេអាចបើកមើលឯកសារ​ប្រភេទ PDF ដែល​គេមានស្រាប់ ឬ បាន download ពី internet តាមរយៈ PC បានដែរ ឬ​ទេ?

​ចម្លើយ​គឺពិតជាបាន ព្រោះ​នេះគឺគោល​បំណង​របស់ iBook ដែល​ត្រូវបាន​បង្កើត​ឡើង ដោយ​លោកអ្នក​គ្រាន់តែ​ធ្វើដូចតទៅនេះ៖

  •  យើងសន្មត់ថា​លោកអ្នក​បាន​ដំឡើង​កម្មវិធី iBook រួចជាស្រេចហើយទៅ​ក្នុង iDevices (iPhone, iPad, ឬ iPod Touch) របស់​លោកអ្នក​
  •  ​ភ្ជាប់ iDevice របស់អ្នក​ទៅកាន់​កុំព្យូទ័រ រួចបើក​កម្មវិធី iTunes បន្ទាប់មកចូលទៅកាន់ File menu រួចយក Add to Library… សូមមើលរូប i01បន្ទាប់ពីនេះ​លោកអ្នក​នឹងបានឃើញដូចរូប i02

  •  ពេល​ដែល​ចេញ​ផ្ទាំង​ដូចរូប i02 លោកអ្នក​អាច​ជ្រើសរើស folder ដែល​ផ្ទុក PDF files ឬ PDF files ដែល​ត្រូវការបើកនៅ​ក្នុង iBook រួចចុច Choose ប៊ូតុង ។
  •  បន្ទាប់ពីនេះចុច​ទៅលើ Book folder ពី​ក្នុង Library ក្នុង​កម្មវិធី iTunes សូមមើលរូប i03
  •  ឥឡូវនេះ PDF files ទាំងនោះ​បាន​បង្ហាញ​ក្នុង Book library នៃ​កម្មវិធី iTunes របស់​លោកអ្នក ។ បន្ទាប់ពីនេះ​ជ្រើសរើស pdf file ទាំងនោះ ដើម្បី​កំណត់​ព័ត៌មាន​ផ្សេងៗ​របស់វា ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក ពេល​ដែល​យើងបើកវា​ក្នុង​កម្មវិធី iBook ។ ជ្រើសរើស pdf file ចុច mouse ខាងស្ដាំ រួចយក Get Info សូមមើលរូប i04

  •  ក្រោយពីបានឃើញដូចរូប i05 សូមចុចលើ Option ដើម្បី​កំណត់ Media Kind ជា Book
  •  បន្ទាប់ពីនេះចុចលើ Info ដើម្បី​បំពេញ​នូវ​ព័ត៌មាន​ផ្សេងរបស់ pdf ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​តាមរយៈ iBook សូមមើលរូប i06 រួចចុច OK
  • ចុចលើ​ឈ្មោះ iDevice នៅ​ក្នុង iTunes រួចចុច Books tab បន្ទាប់មក check លើប្រអប់ All Books បើសិនជា​លោកអ្នក​ចង់ថត​ចម្លង pdf ទាំងអស់​ទៅកាន់ iDevice ឬ check លើប្រអប់ Selected books បើសិនជាចង់ថត​ចម្លង pdf មួយចំនួនទៅកាន់ iDevice ក្នុង​កណីនេះត្រូវ​ធ្វើការ​ជ្រើសរើស pdf ណា​ដែល​ត្រូវថត​ចម្លង​សូមមើលរូប i07 រួចចុច Sync ប៊ូតុង ។

  •  ឥឡូវនេះ​លោកអ្នក​អាចបើក​កម្មវិធី iBook ក្នុង iDevice នឹងបានឃើញដូចរូប i07 បញ្ជាក់​ថា pdf files ត្រូវបាន​បញ្ចូន​ទៅកាន់ iDevice នឹងអាចបើកមើល​ដូចជា eBook ផ្សេងៗ​ដែល​លោកអ្នក​បានទិញផងដែរ ។

         

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៥ចេញផ្សាយ ខែ មេសា ឆ្នាំ ២០១០ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា