សូមស្វាគមន៍មកកាន់ទំព័រមុខម្ហូបខ្មែរ
 ទំព័រដើម អំពីយើង   ម្ហូបផ្សេងៗទៀត
ម្ហូបខ្មែរ
១ ទឹកគ្រឿង
២ សម្លរកគរ
៣ ភ្លាសាច់ត្រី
៤ ប្រហុកខ្ទិះ
៥ ខមុំាពោះតា់ន
៦ សម្លរម្ជូរអង្ក្រង
៧ សម្លរការីសាច់មាន់
៨ សំម្លរម្ជូរខ្ទិះសាច់គោ
៩ ឆាឆ្អឹងជំនីបំពងម្នាស់
១០ ស្ងោរស្ពៃក្រញាញ់
១១​​​ ប្រហុកគ្រឿងខ្មែរ
១២ ត្រីបឹងកញ្ជែត
១៣ ម្ហូបផ្សេងៗទៀត
សម្លរម្ជូរអង្ក្រង
     សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

គ្រឿងផ្សំមានដួចជា៖

	- ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម		- រំដេង ១ចំណិត 
	- ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ			- ខ្ជាយ ប៉ុនថ្នាំងដៃ
	- គល់ស្លឹកគ្រៃហាន់ ៣ដើម				- ម្ទេសទុំ ២ផ្លែ
	- ខ្ទឹមស ៤កំពឹស					- ស្លឹកម្រះព្រៅ ១០០ក្រាម
	- ខ្ទឹមក្រហម ២កំពឹស				- អង្ក្រង ១០០ក្រាម
	- សម្បកក្រូចសើច ១ចំណិត			- ស្លឹកតាមូងបុក ៥០ក្រាម
	- ទឹកត្រី ១ស្លាបព្រាបាយ				- ស្ករត្នោត កន្លះស្លាបព្រាបាយ
	- អំបិល កន្លះស្លាបព្រាកាហ្វេ			- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
	- រមៀត ប៉ុនថ្នាំងដៃ					- ស៊ុបមាន់ ១ស្លាបព្រាបាយ
	- ត្រកួនឈ្លក់ទឹក ១០០ក្រាម			- ម្ទេស ១ផ្លែ 
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  1. ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុក
    ជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។
  2. ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួច
    ដាក់ស្លឹកម្ជូរតាមូងបុកចូល។
  3. បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។
  4. ក្រោយបន្ដិចសូមដាក់ត្រកួននិងអង្ក្រងចូលទុកទាល់តែសាច់ជ្រូកនិងត្រកួនឆ្អិនទើបដាក់ជីម្រះព្រៅចូលរួចភ្លក់យករសជាតិជូរ
    ហឹរប្រៃនិងអាចពិសារបានយ៉ាងមានរសជាតិឆ្ងាញ់ពិសារ ៕

ទំព័រដំបូង |  |  |  |  |  |  |  |  |  | ១០ | ១១ | ១២ | ១៣ ម្ហូបផ្សេងៗទៀត
©Copyright @2012 KhmerFoods
Address:st. 271  No 33c   Phnom Penh
 Email:kornpraset@gmail.com Tel:017 427 129