ប្រតិទិនថ្ងៃនេះ

ប្រតិទិនថ្ងៃនេះ

ប្រតិទិនថ្ងៃនេះ នឹងបង្ហាញចេញពីកម្មវីធី ANTHub នៅពេលដែលកម្មវិធី Microsoft Windows ដំណើរការ ហើយក៏អាចបង្ហាញតាមរយៈការចុចយកពីក្នុង ANTHub ផងដែរដោយអ្នកប្រើប្រាស់។

ប្រតិទិនថ្ងៃនេះ មានប្រយោជន៏ក្នុងការបង្ហាញពីថ្ងៃ ខែ ឆ្នាំ ទាំងក្នុងប្រព័ន្ធចន្ទគតិ និង សូរ្យគតិ ដែលគណនាដោយគណិតសាស្រ្តតាមក្បួនគន់គូថ្ងៃខែឆ្នាំរបស់ខ្មែរ។ ក្រៅពីការបង្ហាញថ្ងៃខែឆ្នាំ ទាំងក្នុងប្រព័ន្ធចន្ទគតិ និង សូរ្យគតិ ប្រតិទិនថ្ងៃនេះ នឹងបង្ហាញនូវព្រិត្តិការណ៏ផ្សេងៗទាំងក្នុង ប្រពៃណីសាសនា ដូចជា ថ្ងៃសីល កាន់បិណ្ឌ ភ្ជុំបិណ្ឌ ម៉ោងពេលចូលឆ្នាំ…។ល។ និងព្រឹត្តិការណ៏ថ្ងៃឈប់សម្រាកផ្សេងៗ ក៏ដូចជាទិវារបស់ជាតិ និង ពិភពលោក។

តាមរយៈព្រិត្តិការណ៏ដែលបានបង្ហាញក្នុង ប្រតិទិនថ្ងៃនេះ អ្នកប្រើប្រាស់អាចចុចទៅលើឈ្មោះព្រឹត្តិការណ៏ដើម្បីស្វែងយល់ពីអត្ថន័យ និង មូលហេតុដែលនាំអោយមានព្រឹត្តិការណ៏ទាំងនោះ។

ប្រតិទិនខែ្មរចន្ទគតិ

អានប្រតិទិនខ្មែរចន្ទគតិ គឺជាកម្មវិធីដំបូងផុតរបស់ខ្មែរដែលត្រូវបង្កើតឡើងដោយការសរសេរកូដ C# ដើម្បីគន់គូថ្ងៃ ខែ ឆ្នាំរបស់ខ្មែរក្នុងប្រព័ន្ធចន្ទគតិដែលមានលក្ខណៈប្រែប្រួលតាមថ្ងៃខែឆ្នាំ របស់កុំព្យូទ័រលោកអ្នក។ កម្មវិធីនេះមិនត្រូវបាន scan រូបភាពទុករួចជាស្រេចដូចកម្មវិធីដ៏ទៃទៀតនោះឡើយ។

អានប្រតិទិនខ្មែរចន្ទគតិ ក៏នឹងបង្ហាញព្រិត្តិការណ៏ផ្សេងៗទៅតាមថ្ងៃនីមួយៗ ក្នុងខែ ដូចជាពេលវេលាចូលឆ្នាំ ភ្ជុំបិណ្ឌ អុំទូក សំពះព្រះខែ ។ល។ ក្នុងឆ្នាំនីមួយៗជាដើម។

សញ្ញាផ្កាយបញ្ជាក់ថាក្នុងថ្ងៃនោះមានព្រឹត្តិការណ៏ដែលកើតមានសម្រាប់ជាតិ ឬអន្តរជាតិ ដែលលោកអ្នកអាចស្វែងយល់ព្រិត្តិការណ៏ទាំងនោះតាមរយៈអត្ថបទនៃព្រិត្តិការណ៏នោះផងដែរ។

អ្នកអាចស្វែងរកថ្ងៃខែឆ្នាំក្នុងប្រព័ន្ធសូរ្យគតិក្នុងគ្រឹស្តសករាជ ទៅជាថ្ងៃខែឆ្នាំក្នុងប្រព័ន្ធចន្ទគតិក្នុងពុទ្ធសករាជ ចុល្លសករាជ ឬមហាសករាជ បានយ៉ាងងាយដោយការចុចប៊ូតុង < ឬប៊ូតុង >។

អានប្រតិទិនខ្មែរចន្ទគតិ អាចគន់គូថ្ងៃខែឆ្នាំក្នុងប្រព័ន្ធចន្ទគតិ ចាប់ពីគ្រិស្ទសករាជ ១៩២៥ ឡើងទៅ។

ប្រតិទិនខែ្មរចន្ទគតិ

គណនាអាយុ និង ថ្ងៃខែឆ្នាំកំណើត

គណនាអាយុ និង ថ្ងៃខែឆ្នាំកំណើត

ប្រហែលមិនតិចអ្នកទេដែលមានបញ្ហាមិនដឹងថាតើខ្លួនកើតចំថ្ងៃអ្វី ខែអ្វី និងឆ្នាំអ្វី ? ក្នុងប្រព័ន្ធចន្ទគតិ (គឺថ្ងៃខែឆ្នាំរបស់ខ្មែរ) តើការដឹងព័ត៌មានទាំងនេះមានសារសំខាន់បែបណា ? ច្បាស់ណាស់ពេលដែលលោកអ្នកទៅគន់គូរៀបអាពាហ៍ពិពាហ៍ ឬទស្សន៏ទាយពីអ្វីមួយនោះពីហោរា ច្បាស់ជាអ្នកដឹងថា ការដឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ក្នុងប្រព័ន្ធចន្ទគតិវាសំខាន់បែបណា។ ហោរាខ្លះគាត់មានក្បួនដែលចងក្រងជាសៀវភៅប្រតិទិន ដែលគាត់អាចបើកមើលនឹងទស្សន៏ទាយបានច្បាស់លាស់ ខ្លះទៀតគ្មានទេទាយស្មានៗលទ្ធផលក៏មិនឆុតផងដែរ។

ប្រវត្តិថ្ងៃកំណើត

វាជាមោទនភាពដែលអ្នកបានដឹងប្រវត្តិនៃថ្ងៃខួបកំណើតរបស់អ្នកពីអតីតកាល និងពេលវេលាខាងមុខ ក្នុងប្រព័ន្ទចន្ទគតិ ដែលជាប្រព័ន្ធមួយគ្រប់គ្រងដំណើរជិវិតរបស់លោកអ្នក។

ទីតាំងរបស់ អាន "ANT"

ផ្ទះលេខ ៨៦បេ ផ្លូវ ៣១៣ កែងនឹងផ្លូវ ៦០៦ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

#86B, Street 313 corner 606, Sangkat Boeungkâk 2, Khan Toulkok, Phnom Penh

បង្កើតនិងគ្រប់គ្រងដោយអាន "ANT"