អានផេឌៀ-ANTPedia ២០១៦

កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ត្រូវបានបង្កើតឡើងដោយ ANT Magazine ដែលធ្វើការ update ចេញពីវចនានុក្រម អាន-ANT ឆ្នាំ២០១១ និង ២០១២។

អានផេឌៀ-ANTPedia ២០១៦ ជាកម្មវិធីខ្នាតធំមួយរបស់ អាន-ANT ដែលមានគោលបំណងចងក្រង ប្រមូលផ្ដុំនូវចំណេះដឹង និងឯកសារផ្សេងៗដល់អ្នកប្រើប្រាស់។ អានផេឌៀ-ANTPedia ២០១៦ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនូវគោលបំណងរបស់ខ្លួន ហើយយើងខ្ញុំក៏សូមស្វាគមន៏សហការជាមួយនឹងស្ថាប័ន ឬអង្គការទាំងឡាយណាដែលមានបំណងចង់ចែកចាយនូវអត្ថបទ ឬការបង្រៀនទាំងឡាយណាដែលមានប្រយោជន៍សម្រាប់ខ្មែរតាមរយៈ កម្មវិធី អានផេឌៀ-ANTPedia មួយនេះ នាពេលអនាគត។

កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ត្រូវបានចែកចាយដោយឥតគិតថ្លៃ ទៅដល់អ្នកប្រើប្រាស់ តាមរយៈគេហទំព័រផ្លូវការរបស់ អាន-ANT គឺ http://antkh.com/antpedia/ ឬថតចម្លងចេញដោយផ្ទាល់ ពីការិយាល័យរបស់ អាន-ANT កម្មវិធីនេះមិនត្រូវបានដាក់លក់នៅតាមទីកន្លែងផ្សេងៗ និងគ្រប់ទម្រង់នៃការលក់ ដោយពុំមានការអនុញ្ញាតពី ANT ជាមុនឡើយ។

កម្មវិធី អានផេឌៀ-ANTPedia ពុំមានការបង្កប់កូដណាមួយដែលធ្វើឱ្យកុំព្យូទ័រ លោកអ្នកមានការបាត់បង់ទិន្នន័យ ឬក៏លួចចម្លងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ ANT ឬអ្នកដ៏ទៃឡើយ ក្នុងករណីដែលកម្មវិធី អានផេឌៀ-ANTPedia ២០១៦ ទទួលបានតាមរយៈគេហទំព័រផ្លូវការរបស់ អាន-ANT គឺ http://antkh.com/antpedia/ ឬថតចម្លងចេញដោយផ្ទាល់ ពីការិយាល័យរបស់ អាន-ANT តែប៉ុណ្ណោះ។ អាន-ANT នឹងមិនទទួលខុសត្រូវ ឬធានាថាគ្មានការបង្កប់មេរោគ ឬ កូដដែលមានការលួចចម្លងទិន្នន័យពីម៉ាស៊ីនលោកអ្នកនោះទេ បើសិនជាការទទួលបានកម្មវិធីមួយនេះពីប្រភពផ្សេង ក្រៅពីប្រភពដែលអនុញ្ញាតដោយ អាន-ANT។

កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ដើម្បីធ្វើការពេញសមត្ថភាពរបស់ខ្លួន តម្រូវឱ្យកុំព្យូទ័រលោកអ្នកមានភ្ជាប់ internet ។

កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ក៏សូមរអរគុណជាអតិបរិមាដល់លោក សេង លាង ផ្នែករដ្ឋបាលជលផល ដែលបានផ្ដល់នូវឯកសារទាក់ទងនឹងឧបករណ៍ និងធនធានធម្មជាតិរបស់ខ្មែរថ្មីៗនិងត្រឹមត្រូវ នេះជាកាយវិការមួយរួមចំណែកផ្ដល់ចំណេះដឹងដល់ពលរដ្ឋខ្មែរឱ្យដឹងពីអ្វីដែលខ្មែរមាន និងគួរអភិរក្ស។

កម្មវិធី អានផេឌៀ-ANTPedia ២០១៦ មានការសោកស្ដាយដោយយើងបានព្យាយាមទាក់ទងទៅកាន់ស្ថាប័ន និង វិទ្យាស្ថានមួយចំនួន ដើម្បីទទួលបានឯកសារទាក់ទងនឹងវប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត ប្រវត្តិសាស្រ្តរបស់ខ្មែរ តែមិនត្រូវបានឆ្លើយតប។ តែយើងនឹងខិតខំជាបន្តទៀតសម្រាប់ជំនាន់បន្ទាប់នេះ ហើយក៏សង្ឃឹមថានឹងមានលោកអ្នកដែលមានឯកសារចំណេះដឹងសំខាន់ៗនឹងផ្ដល់ជូនដល់កម្មវិធី អានផេឌៀ-ANTPedia នេះ ក្នុងន័យចែករំលែកចំណេះដឹងដល់ខ្មែរគ្រប់រូប។

អានផេឌៀ-ANTPedia ២០១៦


អានហាប់-ANTHub ២០១៦

ANTHub ជាកម្មវិធីមេរបស់ អានផេឌៀ-ANTPedia និងកម្មវិធីផ្សេងៗទៀតនាពេលអនាគត។

ANTHub នឹងធ្វើការដោយស្វ័យប្រវត្តិ ពេលដែលកម្មវិធី Microsoft Windows ដំណើរការ ដោយវានឹងលេចចេញនៅក្នុង Taskbar របស់កម្មវិធី Windows។

ទីតាំងរបស់ អាន "ANT"

ផ្ទះលេខ ៨៦បេ ផ្លូវ ៣១៣ កែងនឹងផ្លូវ ៦០៦ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

#86B, Street 313 corner 606, Sangkat Boeungkâk 2, Khan Toulkok, Phnom Penh

បង្កើតនិងគ្រប់គ្រងដោយអាន "ANT"